លោកវេជ្ជបណ្ឌិត Raymond Francis បញ្ជាក់ថា ជាតិស្ករកែច្នៃនេះ ស៊ីកោសិកាយើងឱ្យចុះខ្សោយ ឆាប់ឈឺ កើតជំងឺភ្លេចភ្លាំង និងងាយកើតជំងឺមហារីកថែមទៀត។ គ្រាន់តែជាតិស្ករមួយស្លាបព្រាបាយ វាយប្រហាររាងកាយធ្លាក់ខ្សោយប្រហែល ៥០%ទៅហើយ (សម្រាប់ភេជ្ជៈមួយកំប៉ុង មានជាតិស្ករអន់ក៏ ៣ស្លាបព្រាឡើងដែរ)។ ជាតិស្ករកែច្នែនេះ មានជាតិគីមីងាយបង្កកើតជំងឺមហារីកលឿនណាស់។ បើអ្នកហូបជាតិស្ករធម្មជាតិជួយការពារលោកអ្នកពីជំងឺវិញ។
តាមលោកស្រី Rujuta Diwekar ជាឯកទេសអាហារូបត្ថម្ភដ៏ល្បីល្បាញឈ្មោះក៏បញ្ជាក់បន្ថែមអំពីទឹកអំពៅ អត្ថប្រយោជន៍សុខភាពជាច្រើនដូចជា៖ ជួយការពារជំងឺមហារីក ជំងឺថ្លើម តម្រងនោម ជួយឱ្យធ្មេញរឹងមាំ ថែមទាំងជួយដល់សុខភាពសម្រស់ទៀតផង ធ្វើឱ្យស្បែកមានសំណើម កាត់បន្ថយភាពស្ងួត ដែលនាំឱ្យស្បែកជ្រីវជ្រួញឡើងមក ព្យាបាលនិងកាត់បន្ថយការឡើងមុនលើមុខខ្លួន។
នៅប្រទេសកម្ពុជាទឹកអំពៅជាភេសជ្ជៈមួយប្រភេទដែលមានការពេញនិយមផឹកច្រើនគួរសមដែរ។ ដោយសារតែវាមានតម្លៃធូរថ្លៃហើយមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ការពារជំងឺមហារីកដែរ។ ព្រោះទឹកអំពៅមានជាតិអាល់កាឡាំងនៅក្នុងធម្មជាតិដោយសារតែកំហាប់កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែសខ្ពស់ជួយការពារជំងឺដូចជាមហារីក។ គួរបញ្ជាក់ថា ទឹកអំពៅជួយប្រឆាំងជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកក្រពេញប្រូស្ដាត និង មហារីកសុដន់។ ហើយជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។
នៅក្នុងគេហៈទំព័រ Versionweekly.Com បានឱ្យដឹងថា ទឹកអំពៅ គឺសម្បូរបរិមាណប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឱ្យរាងកាយរបស់អ្នកចុះត្រជាក់ផ្ដល់សំណើមដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ និងមានភស្តុតាងមួយចំនួនបង្ហាញថាអាចជួយការពារជំងឺមហារីក។ ព្រោះវាសារធាតុ flavonoids ប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធភាពខ្ពស់។
ដូចនេះ ល្អបំផុតអ្នកគួរតែទទួលទានទឹកអំពៅឱ្យបានញឹកញាប់ដើម្បី ទទួលបានសុខភាពល្អ ការពារជំងឺកាចសាហាវផ្សេងមួយចំនួន និងជាពិសេស ទឹកអំពៅមានតម្លៃមិនថ្លៃនោះទេ អ្នកអាចចំណាយលុយទិញញ៉ាំបានដែលល្អជាជាងការចំណាយលុយទៅភេសជ្ជៈកំប៉ុងមួយចំនួនធ្វើឱ្យប៉ះពាល់សុខភាព ៕
អត្ថបទដោយ៖ ទ្រ សុភាព