ជំងឺ
វេជ្ជបណ្ឌិតថា ប្រយ័ត្នផង! នេះជាសញ្ញាខ្វះជាតិដែកទុកយូរពេក អាចខ្វះឈាមក្រហម
Tror Sopheap
October 26 2023
5.6 K views

ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ក្នុងការចិញ្ចឹមរាងកាយ វាជួយផលិតកោសិកាគ្រប់ឈាមក្រហមប៉ូវប្រព័ន្ធភាពស៊ាំរឹងមាំ ហើយល្អទាំងមុខងារផ្លូវចិត្ត កម្លាំងសាច់ដុំ និងថាមពលដែរ។ បើផ្អែកតាមការចែករំលែកពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ការខ្វះជាតិដែកអាចបណ្ដាលឱ្យខ្វះមេឈាមដែលហៅថា Hemoglobin ដែលវាប្រៀបដូចជារថភ្លើងដឹងជញ្ជូលអុកស៊ីសែនចូលសរីរាង្គកាយគ្រប់។ នៅពេលដែលខ្វះជាតិដែក ខ្វះមេឈាម Hemoglobin ទើបធ្វើឱ្យរាងកាយយើងមានសញ្ញាដូចជាអស់កម្លាំង មានបញ្ហាដល់បេះដូង គេងរសេះរសោះដៃជើង ឆាប់ហត់រាងម្ហេបៗ មិនរហ័សរហួន ការលូតលាស់ខ្សោយ ការចងចាំខ្សោយ សាច់ដុំឧស្សាហ៍ចុកជាដើម ស្លេកស្លាំង ដកដង្ហើមមិនដល់គ្នា វិលមុខ បេះដូងលោតខុសប្រក្រតី អណ្ដាលហើម ដំបៅជាដើម”។ នេះជាអាហារប៉ូវរាងកាយឱ្យមានជាតិដែក មានគ្រប់ឈាមឡើងវិញ។

១. អាហារមានជាតិដែក៖ បើយោងតាមគេហទំព័រសុខភាព healthline បានបញ្ជាក់ថា អាហារមានជាតិដែកល្អមាននៅក្នុងអាហារដូចជា សាច់ក្រហម គ្រាប់ល្ពៅ ផ្កាខាត់ណាខៀវ និងត្រី... វាជួយរាងកាយយើងមានកម្លាំងគ្រប់គ្រាន់ និងកុំឱ្យខ្វះគ្រាប់ឈាម។ ដូចជាអាហារសាច់គោ និងសាច់ចៀម ជាអាហារបែបសាច់សរីរាង្គដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងសម្បូរវីតាមីន B ទង់ដែង និងសេលេញ៉ូមល្អបំផុត។

២. ទឹកក្រូចច្របាច់ស្រស់៖ យោងតាមរយៈវិទ្យាស្ថានជាតិ គ្រប់គ្រងបេះដូង សួត និងឈាម បានបញ្ជាក់ថា អាហារឬក៏ភេសជ្ជៈសម្បូរដោយវីតាមីនស៊ី គឺល្អសម្រាប់សុខភាពអាច ពេលអ្នកញុំាព្រោះមានអត្ថប្រយោជន៍ស្រូបយកជាតិដែកបានល្អទៅទ្រទ្រង់រាងកាយ ដើម្បីការពារភាពស្លេកស្លាំង និងមានកម្លាំងរាងកាយឡើងវិញ។

៣. ខ្ទឹមបារាំង៖ យោងតាមការឱ្យដឹងពីគេហទំព័រ Birlahospital ប្រាប់ថា ខ្ទឹមបារាំងនេះ មានសារធាតុផ្ទុកវីតាមីន C ម៉ង់ហ្គាណែស កាល់ស្យូម ផូស្វ័រ ជាតិដែក ហ្វូឡាត ប៉ូតាស្យូម quercetin និងស្ពាន់ធ័រ ជួយប៉ូវសុខភាព បង្កើនគ្រាប់ក្រហម ប្រឆាំងការរលាក។ អ្នកអាចយកទៅចម្អិនជាម្ហូបដូចជា ឆា ឬញ៉ាំឆៅក៏បានដែរ។

៤.ស្លឹកស្ពៃខ្មៅ និងផ្លែម្នាស់៖ វាជាប្រភេទបន្លែផ្លែឈើដែលផ្ទុកជាតិដែកច្រើនបំផុត។ វាមានតួនាទីទៅបង្កើន និងបំពេញគ្រាប់ឈាមក្រហមនៅក្នុងរាងកាយឱ្យគ្រប់គ្រាន់ និងជួយបង្កើនអ៊ុកស៊ីសែនឱ្យរាងកាយផងដែរ។ នេះជាអាហារល្អៗ ចំពោះសុខភាព និងបង្កើនគ្រាប់ឈាមបានល្អណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព 

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2290

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.8 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
2.9 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
909 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
845 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia