មានមនុស្សមិនតិចលាននាក់នោះទេ ដែលមិនស្គាល់ខ្លួនឯង, មិនស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន ទេព្យកោសល្យពីកំណើត និងចំណុចខ្វះខាតជាដើម។ ការមិនស្គាល់ខ្លួនឯង អាចធ្វើឱ្យបុគ្គលម្នាក់ៗបាត់បង់ឱកាសក្នុងការរីកចម្រើន មិនបានពង្រីកសក្តានុពលលើចំណុចខ្លាំងរបស់ខ្លួន ឬអាចជ្រើសរើសជំនាញ ការងារខុសពីចំណុចខ្លាំងជាដើម។ ប៉ុន្តែបច្ចេកវិទ្យាកាន់តែទំនើប ការស្គាល់ខ្លួនឯង លែងជារឿងដែលពិបាកមិនអាចធ្វើបានទៀតហើយ ដោយគ្រាន់តែតេស្តចុងម្រាមដៃទាំង១០ គ្រប់គ្នានឹងអាចដឹងពីចំណុចខ្លាំង ទេព្យកោសល្យ និងរឿងជាច្រើនដែលធម្មជាតិបង្កើតអ្នកមក។
តាមរយៈកិច្ចសម្ភាសជាមួយនឹងអ្នកជំនាញផ្នែកខួរក្បាល និងផ្លូវចិត្ត, លោកធា តុងហ័រ ជាស្ថាបនិកBrainology ដែលមានជំនាញផ្នែក តេស្តអំពីពហុបញ្ញាឬសមត្ថភាពខួរក្បាលពីកំណើតតាមបែបវិទ្យាសាស្រ្ត DMIT និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្តដែលបានសិក្សាស្រាវជ្រាវ និងធ្វើការក្នុងជំនាញនេះអស់រយៈពេលជិត៨ឆ្នាំ។ លោកបានប្រាប់មកHealthy Cambodia ថា បច្ចេកវិទ្យាកាន់តែទំនើបងាយស្រួលណាស់ អ្នកវិទ្យាសាស្រ្តគេប្រើបច្ចេកវិទ្យាថ្មីមួយ គ្រាន់តែស្កេនហើយអ្នកនឹងស្គាល់ពីខ្លួនឯងគ្រប់យ៉ាង។
បច្ចេកវិទ្យាDMIT គឺជាកម្មវិធីតេស្តសមត្ថភាពខួរក្បាល ឬតេស្តពហុបញ្ញាពីកំណើតតាមរយៈការវិភាគបែបវិទ្យាសាស្រ្តទៅលើស្នាមក្រយ៉ៅម្រាមដៃទាំង១០របស់មនុស្ស។ លោកបានបន្ថែមផងដែរថា ការធ្វើតេស្តសមត្ថភាពខួរក្បាលប្រេនណូឡូជី DMIT ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់រូប ពីព្រោះវាជួយយើងម្នាក់ៗស្គាល់ខ្លួនឯងច្បាស់ពីខាងក្នុង។ ពោលគឺស្គាល់អំពីទំនោរអារម្មណ៍ ចំណង់ចំណូលចិត្ត សក្តានុពល ទេព្យកោសល្យ ចំណុចខ្លាំង ចំណុចខ្សោយ និងអត្តចរិត ដែលកើតចេញពីការធ្វើការរបស់ប្រព័ន្ធខួរក្បាលរបស់យើង។
សំនួរសួរទៀតថា ហេតុអ្វីចាំបាច់ស្គាល់ពីធម្មជាតិកំណើតរបស់ខ្លួន? ហេតុអ្វីចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់។ លោកធា តុងហ័រ ដែលជាអ្នកជំនាញផ្នែកខួរក្បាល និងផ្លូវចិត្តបានប្រាប់បន្ថែមទៀតថា នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់ពីខាងក្នុង យើងនឹងអាចរៀបចំផែនការជិវិត ក៏ដូចជាដំណើរជីវិតឲ្យមានសេចក្តីសុខ សេចក្តីចម្រើន។ ជាពិសេសការធ្វើការសម្រេចចិត្តលើរឿងសំខាន់ៗដោយត្រឹមត្រូវ និងអាចផ្លាស់ប្តូរអភិវឌ្ឍខ្លួនប្រកបដោយប្រសិទ្ធភាពស្របតាមលក្ខណៈនៃប្រព័ន្ធខួរក្បាលរបស់យើងរៀងៗខ្លួន។ និយាយជារួមគឺតម្រង់ទិសទៅរកចំណុចខ្លាំងបំផុតរបស់ខ្លួនឯង។
ចំណែកឯរបៀបនៅក្នុងការតេស្តវិញនោះ, ការធ្វើតេស្តសមត្ថភាពខួរក្បាលBrainology នឹងជួយឱ្យអ្នកដឹងនូវបញ្ញាឬសមត្ថភាពខួរក្បាលទាំង១០ផ្នែក ដូចខាងក្រោម៖
១. បញ្ញាឬសមត្ថភាពផ្នែកផ្លូវចិត្តខាងក្នុងខ្លួនឯង
២. បញ្ញាឬសមត្ថភាពផ្នែកទំនាក់ទំនងអន្តរបុគ្គល
៣. បញ្ញាឬសមត្ថភាពផ្នែកតក្កគណិតវិទ្យា
៤. បញ្ញាឬសមត្ថភាពផ្នែកគិតស្រមៃក្នុងលំហ(3D)
៥. បញ្ញាឬសមត្ថភាពផ្នែកសាច់ដុំបាច់តូច
៦. បញ្ញាឬសមត្ថភាពផ្នែកសាច់ដុំបាច់ធំ
៧. បញ្ញាឬសមត្ថភាពផ្នែកភាសា
៨. បញ្ញាឬសមត្ថភាពផ្នែកតន្ត្រី
៩. បញ្ញាឬសមត្ថភាពខ្សែភ្នែកក្នុងការអាននិងសង្កេត
១០. បញ្ញាឬសមត្ថភាពខ្សែភ្នែកផ្នែកសិល្បៈ(2D)
ប្រសិនបើអ្នកចង់ស្គាល់ខ្លួនឯងតាមរយៈការតេស្តនេះ ជាដំបូងអ្នកត្រូវទៅកាន់ការិយាល័យរបស់ Brainology-ប្រេនណូឡូជី ដើម្បីទទួលការស្កេនក្រយ៉ៅម្រាមដៃទាំង១០។ បន្ទាប់មកអ្នកត្រូវរង់ចាំប្រហែល៣ថ្ងៃ ព្រោះការវិភាគស្នាមក្រយ៉ៅដៃរបស់អ្នកត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ និងក្រឹតក្រមបំផុតដោយអ្នកជំនាញនៃមន្ទីរពិសោធន៍ (Lab experts)។
បន្ទាប់មក អ្នកជំនាញនៃមន្ទីរពិសោធន៍ (Lab experts) នឹងចេញរបាយការណ៍លទ្ធផលដែលមានប្រហែល៤០ទំព័រ។ ជាចុងក្រោយ អ្នកនឹងត្រូវបានអញ្ជើញមកទទួលយករបាយការណ៍ និងស្តាប់ការប្រឹក្សាយោបល់ស៊ីជម្រៅអំពីលទ្ធផលរបស់អ្នកដោយអ្នកជំនាញនៅការិយាល័យរបស់ Brainology-ប្រេនណូឡូជី។ ការប្រឹក្សាយោបល់មានលក្ខណៈស៊ីជម្រៅ ដែលនឹងជួយឱ្យអ្នកយល់ធ្លុះអំពីខ្លួនឯងកាន់តែខ្លាំងឡើងទៀត៕
អត្ថបទដោយ៖ កញ្ញា លីហួយ