អាហារ
មកដឹងពីអាហារសំណាងទាំង ៥ ជួយប្រឆាំងនឹងជំងឺមហារីក ឱ្យអ្នករស់នៅស្រួល
Tror Sopheap
November 30 2022
340 views

មនុស្សយើងកើតជំងឺមហារីកព្រោះតែអាហារជាផ្នែកមួយ ជាពិសេសសម្បូរជាតិប្រៃផ្អែម និងចៀនច្រើន។ បើអ្នកហូបអាហារល្អៗ វិញក៏ជួយប្រឆាំងជំងឺមហារីកបានល្អដែរ បើយើងទទួលបានត្រឹមត្រូវ។ យោងតាម Medicalnewstoday បញ្ជាក់ថា អាហារទាំង ៥នេះ ជួយប្រឆាំងជំងឺមហារីក។

១. ការហូបផ្លែប៉ោមជួយប្រឆាំងជំងឺមហាររីក។ មានពាក្យ១ឃ្លាលើកឡើងថា ហូបផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ជួយឱ្យអ្នកនៅឆ្ងាយពីជំងឺ។ ព្រោះផ្លែប៉ោមមានសារធាតុ Polyphenols ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រប្រឆាំងកោសិកានឹងជំងឺមហាររីក។

២. ផ្លែប៊ឺរីសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃច្រើន។ សូម្បីអ្នកវិទ្យាសាស្ត្រក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្លែប៊ឺរី មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ហើយតាមការសិក្សាមួយ បានបង្ហាញថា ផ្លែនេះក៏មានសារធាតុ anthocyanin ជាសមាសធាតុនៅក្នុងផ្លែប៊ឺរី ជួយកាត់បន្ថយសារធាតុ biomarkers សម្រាប់មហារីកពោះវៀនធំ។

៣. បន្លែ ប្រូខូលី ខាត់ណាផា្កស្ពៃ និងផ្កាខាត់ណា មានសារធាតុចិញ្ចឹមច្រើន រួមមាន វីតាមីន C វីតាមីន K និង Manganese ។ ព្រោះនៅក្នុងបន្លែនេះ មានផ្ទុក sulforaphane ជាការរារាំងការលូតលាស់កោសិកាមហារីកយ៉ាងសំខាន់ និងជម្រុញកាត់បន្ថយកោសិកានៅក្នុងកោសិកាមហារីកពោះវៀនធំ។

៤. ការ៉ុតមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនរួមមាន វីតាមីន K វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយវា​ក៏​មាន​ផ្ទុក​នូវ​បរិមាណ​ខ្ពស់​នៃ​សារធាតុ Beta-carotene ដែលដើរតួក្នុងការទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងការពារប្រភេទជំងឺមហារីកមួយចំនួន។ តាមការសិក្សាមួយចំនួនបង្ហាញថា Beta-carotene មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាតបានល្អ។

៥. ត្រីក៏មានជាតិខ្លាញ់ល្អជួយប្រឆាំងជំងឺមហារីក រួមមាន ត្រីសាម៉ុង ត្រីម៉ាកែល.... មានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន B ប៉ូតាស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា៣។ ជាចុងក្រោយ ការសិក្សាមួយបន្ទាប់ពីមនុស្ស ៦៨.១០៩នាក់ បានរកឃើញថា អ្នកទទួលទានអាហារបំប៉នខ្លាញ់ត្រីយ៉ាងហោចណាស់ ៤ដងក្នុងមួយសប្តាហ៍គឺ ៦៣%មិនសូវវិវត្តទៅជាជំងឺមហារីកពោះវៀនធំនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2246

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
632 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
509 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
481 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia