ជំងឺ
ទម្លាប់ប្រចាំថ្ងៃធំៗ4 អាចបង្កើនហានិភ័យប្រឈមនឹងការកើតរោគបេះដូងទៅក្នុងថ្ងៃខាងមុខ
Pheakdey Pao
August 6 2024
802 views

ជំងឺបេះដូង ជាទូទៅត្រូវបានគេរកឃើញថា អាចកើតមានភាគច្រើនទៅក្រុមមនុស្សដែលមានប្រវត្តិគ្រួសារធ្លាប់កើតរោគបេះដូង អ្នកជំងឺលើសសម្ពាធឈាម អ្នកជំងឺទឹកនោមផ្អែម និងអ្នកមានបញ្ហាធាត់លើសទម្ងន់ខ្លាំងផងដែរ។

ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយមកនេះ ចំពោះរោគបេះដូងនេះទៀតសោត គេមិនត្រឹមតែរកឃើញថាកើតមានទៅក្រុមមនុស្សមួយចំនួនទៀតផងដែរ ដោយកើតមានបានដោយសាតែទម្លាប់រស់នៅប្រចាំថ្ងៃរបស់ក្រុមមនុស្សទាំងនោះតែម្តង។ ខាងក្រោមនេះ ជាទម្លាប់មួយចំនួនដែលត្រូវបានគេដឹងថា អាចធ្វើឱ្យបុគ្គលម្នាក់ងាយប្រឈមនឹងការកើតរោគបេះដូង៖

1. ទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត៖ របបអាហារសម្បូរទៅដោយសារជាតិខ្លាញ់អាក្រក់ មិនថាជាប្រភេទ អាហារបំពង ចៀន ឬប្រភេទអាហារដែលមានសារជាតិផ្អែមខ្លាញ់ផ្សេងៗទៀតនោះទេ សុទ្ធតែត្រូវបានរកឃើញថា វាមានជាប់ទាក់ទិនទៅនឹងការកើនឡើងកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងខ្លួន បង្កកើតបញ្ហាធាត់​ជះឥទ្ធិពលអាក្រក់ដល់សុខភាពបេះដូងជាប្រចាំ។ ទន្ទឹមនឹងនេះទៀតសោត ក្នុងការរបបអាហារទាំងនេះទៀតសោត ក៏ត្រូវបានគេឃើញថា មានផ្ទុកទៅដោយសារជាតិអំបិលខ្ពស់ផងដែរ ដោយសារជាតិអំបិល (សូដ្យូម) អាចបង្កមានផលប៉ះពាល់ដល់សម្ពាធឈាម។

2.មិនសូវមានសម្មភាពច្រើន៖ ភាពអសកម្ម អាចបង្កឱ្យមានសារធាតុខ្លាញ់ឡើងនៅក្នុងសរសៃឈាម ដោយសារតែសារជាតិខ្លាញ់នៅពេលនាចូលទៅដល់ចរន្តឈាម វានឹងមិនត្រូវបានធ្វើចលនា ឬសកម្មភាពឱ្យរំលាយចេញទៅណា យូរៗវានឹងប្រមូលផ្តុំឱ្យនៅកកកុញក្នុងសរសៃឈាម​ បង្កឱ្យ​សរសៃដឹងនាំឈាមទៅកាន់បេះដូងមានបញ្ហាស្ទះ ហេតុនាំឱ្យ​មានការកើតរោគ​គាំងបេះដូងបាន​។

3.ការផឹកស្រាច្រើនពេក៖ ការផឹកគ្រឿងស្រវឹងក្នុងបរិមាណច្រើនលើសលប់ជាប្រចាំ វាក៏បង្កើនកម្រិត triglycerides ជាសារធាតុខ្លាញ់ក្នុងឈាមដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។

4.ការប្រើប្រាស់ថ្នាំជក់៖ ការជក់គ្រប់ប្រភេទ មិនថាបារី ឬVipe ក៏អាចបំផ្លាញបេះដូង និងសរសៃឈាម បង្កើនហានិភ័យនៃជំងឺបេះដូងដូចគ្នា។ នេះ កើតមានបានដោយសារតែ ជាតិនីកូទីនបង្កើនសម្ពាធឈាម កាបូនម៉ូណូអុកស៊ីតពីផ្សែងបារីកាត់បន្ថយបរិមាណអុកស៊ីសែនដែលដឹកនាំឈាមឱ្យថយចុះ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
22.8 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
8.9 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
4.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia