ពេលប្រជាជនខ្មែរយើង មានការយល់ពីបញ្ហាសុខភាព និងទម្លាប់ល្អៗ ពីជនជាតិជប៉ុន ខ្ញុំជឿថា បងប្អូននឹងគ្មានជំងឺចំណាយអស់ច្រើនក្នុងការព្យាបាលនោះទេ។ នេះជាតួលេខអាយុជនជាតិជប៉ុនជាមធ្យមសម្រាប់ស្រ្តី ៨៧ឆ្នាំ និងបុរស ៨១ឆ្នាំ។ ទោះបីវ័យច្រើនបែបនេះ ក៏ពួកគាត់គ្មានជំងឺធ្ងន់អ្វីដែរ។
តាមទស្សនវិទូក្រិកលោក Hippocrates បានពោលថា “អាហាររបស់អ្នកជាថ្នាំ ហើយវាក៏ជាជំងឺដែរ។” លោកចង់មានន័យថា សុំបងប្អូនរៀនស្រឡាញ់សុខភាព ព្រោះមានជំងឺមិនស្រួលខ្លួនទេ។ សុំហូបអាហារអ្វីមួយ គិតមុនអារម្មណ៍ចង់ហូប។ ទើបយើងដឹងថា អាហារណាគួរហូប ឬអាហារគួរចៀសវាង ដើម្បីស្រាលពីជំងឺមហារីក ទឹកនោមផ្អែម និងធាត់ដែរ។ ហើយរស់គ្មានជំងឺ ជាការរស់នៅមានក្តីសុខបំផុត។
ហើយនេះជារបបអាហារដឹកនាំជនជាតិជប៉ុនកម្រមានជំងឺដូចសាសន៍ដទៃ។ ព្រោះអាហាររបស់ពួកគេ គ្មានជាតិខ្លាញ់ និងជាតិស្ករកែច្នៃលើសកម្រិតទេ ប៉ុន្តែវាមានតុល្យភាពទាំងអារម្មណ៍ និងរាងកាយ។ មានអាហារសំខាន់ៗ ដូចជា ត្រីសម្បូរអូមេហ្គា អង្ករ គ្រាប់ធញ្ញជាតិ តៅហ៊ូ សណ្តែកសៀង មីសូ សារ៉ាយសមុទ្រ ផ្លែឈើ និងបន្លែ។ អាហារទាំងអស់នេះមានជាតិខ្លាញ់ឆ្អែត និងជាតិស្ករទាប(ស្ករល្អ) ហើយសម្បូរវីតាមីន និងសារធាតុរ៉ែ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងបានល្អបំផុត។
តាមសារព័ត៌មាន The Real Word បានគូសបញ្ជាក់អាហារខាងលើនេះ ដឹកនាំសុខភាពជនជាតិជប៉ុនកម្រធាត់ បើធៀបជាមួយប្រទេសដទៃជប៉ុនមានអ្នកធាត់៤% អង់គ្លេស ២៧% និងអាមេរិក ៣៦%។ ហើយបញ្ហាធាត់នេះ ជាជំងឺឃាតករដូចជាជំងឺទឹកនោមផ្អែម មហារីក និងជំងឺបេះដូង។ ពេលរាងកាយគ្មានជំងឺ និងជាតិពុលទេ នាំអារម្មណ៍អ្នកក៏ស្រាលខ្លួន ហើយសប្បាយចិត្ត។ ជាចុងក្រោយនេះ សុំបងប្អូនគួរតែហូបអាហារប្រភេទបន្លែ និងផ្លែឈើ អាចផ្លែចេក...ឱ្យច្រើនជាងសាច់ ដើម្បីចូលរួមប្រជាជនខ្មែរសុខភាពល្អ និងរស់នៅមានក្តីសុខប្រសើរឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព