អាហារ
មុនយកកូន!ប្រុសស្រីកុំផឹកកាហ្វេលើសកំណត់នេះ អាចនាំឱ្យបាត់ឱកាសយកកូន ឬក៏រលូតអំឡុងពេលពពោះ
Thida Pet
June 1 2023
2.2 K views

មុនយកកូន ការថែរក្សាសុខភាពទុកមុនគឺសំខាន់ណាស់ ជាពិសេសគឺទាក់ទងនិងរបបអាហារ មុនញុំាត្រូវយល់ឱ្យច្បាស់ ព្រោះអាហារខ្លះបានជះផលអាក្រក់ដល់សុខភាពរបស់អ្នក ដូចជាពិបាកក្នុងការមានកូន​ ពិបាកបង្កកំណើត ប៉ះពាល់ដល់កូនក្នុងផ្ទៃ ។

ជាការពិតណាស់ យោងតាមរយៈប្រភព lybrate បានសិក្សារកឃើញថាការផឹកកាហ្វេច្រើន​មុនពេលចាប់ផ្ដើមចង់ពពោះ អាចនាំឱ្យបាត់បង់ឱកាសក្នុងការមានផ្ទៃពោះ។ ការស្រាវជ្រាវក៏បានរកឃើញថាជាតិកាហ្វេអ៊ីនមានក្នុងកាហ្វេ អាចធ្វើឱ្យប៉ះពាល់ដល់ចលនាដឹកនាំស៊ុតបង្កកំណើតពីអូវែ ទៅស្បូន។ ជាងនេះទៅទៀតការផឹកកាហ្វេនៅអំឡុងពេលពោះ ក៏បានជះផលអាក្រក់ដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ អាចរលូតកូន ឬក៏ងាយប្រឈមបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។ ដោយនេះជាហេតុផល ដែលគេបានណែនាំមិនឱ្យស្រ្តីដែលមានផ្ទៃពោះផឹកកាហ្វេ។ បន្ថែមលើសពីនេះទៀត ការសិក្សាក៏បានណែនាំយល់ល្អស្រ្តីដែលមានបំណងចង់ពពោះ និងស្រ្តីដែលកំពុងពពោះគួរតែគួរតែចៀសវាងរបបអាហារដែលមានជាតិកាហ្វេអ៊ីនឱ្យបានច្រើន។

វេជ្ជបណ្ឌិតParul Agrawal បានណែនាំថាស្រ្តីដែលទទួលទានជាតិកាហ្វេអ៊ីនលើសពី៥០មីលីក្រាមក្នុង១ថ្ងៃ អាចបង្អាក់ឱកាសនៃការមានគភ៌របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀតតាមរយៈការសិក្សាស្រាវជ្រាវ នៅក្នុងឆ្នាំ២០១៧ បានរកឃើញថាការទទួលទានជាតិកាហ្វេអ៊ីន ៣០០ មីលីក្រាម គឺអាចបង្កើនហានិភ័យនៃការបាត់បង់គភ៌ដំបូង ឬរលូតកូនដោយឯកឯងតែប្រសិនណា ការទទួលទានជាតិកាហ្វេអ៊ីនរហូតដល់៦០០ មីលីក្រាម បង្កើនហានិភ័យនៃការរលូតកូនរបស់ស្រ្តីទ្វេដង។ ជាតិកាហ្វេអ៊ីនក៏ធ្វើឱ្យគុណភាពទឹកកាមរបស់បុរសបាត់បង់គុណភាពដូចគ្នា បុរសៗដែលទទួលទានជាតិកាហ្វេអ៊ីនច្រើន ប្រឈមខូចខាតDNAមេជីវិតឈ្មោលនាំឱ្យប៉ះពាល់ដល់ការបន្តពូជរបស់បុរសដូចគ្នា។

ជារួមមកកាហ្វេអ៊ីន ផឹកច្រើនមុនពពោះឬក៏កំពុងពពោះ ប្រឈមហនិភ័យបាត់បង់ឱកាសនៃការមានកូន ឬក៏អាចប្រឈមរលូតកូន កូនលូតលាស់មិនល្អវេជ្ជបណ្ឌិតណែនាំឱ្យស្រ្តីនិងបុរសចៀចវាងផឹកកាហ្វេនៅពេលមានបំណងចង់យក ឬក៏ស្រ្តីកំពុងពពោះត្រូវចៀសវាងដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia