អាហារ
ទឹកដូងជាកំពូលភេសជ្ជៈគុណប្រយោជន៍ខ្លាំង ការពារជំងឺ​ ថែសម្រស់ចុះបើផឹកច្រើនពេកប៉ះពាល់អត់?
MC LyHouy
July 21 2022
1.8 K views

ទឹកដូង គឺជាភេសជ្ជៈដ៏កំពូលពេញនិយមបំផុតមួយដែលជាជម្រើសភេសជ្ជៈជំនួយសុខភាពនិងសម្រស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្តង។ បើតាមការឱ្យដឹងពី Healthline នៅក្នុងទឹកដូង មាន៩៤% គឺជាទឹកដែលជាបណ្តុំនៃសារធាតុរ៉ែ សារជាតិចិញ្ចឹមផ្សេងៗដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុអេឡិចត្រូលីត អង់ទីអុកស៊ីដង់ធម្មជាតិការពារជំងឺមហារីក ការពារក្រួសក្នុងតម្រងនោម ព្រមទាំងជួយជម្រុញការផលិតកូឡាជែនជំនួយស្បែកតាមធម្មជាតិទៀតផង។

ព្រោះតែអត្ថប្រយោជន៍ដ៏ច្រើនមហាសាលបែបនេះហើយ ទឹកដូងបានក្លាយជាភេសជ្ជៈកំពូលពេញនិយមសម្រាប់មនុស្សទូទៅ រហូតមានអ្នកខ្លះទទួលទានទឹកដូងជំនួសទឹក ឬអ្នកខ្លះទទួលទានច្រើនលើសលុបពេក ហើយការទទួលទានអ្វីដែលលើសលុបពេក តែងតែមិនមានផលវិជ្ជមានសល់សុខភាពនិងជីវិតយើងនោះទេ។ សំនួរសួរថា តើញ៉ាំទឹកដូងរាល់ថ្ងៃ​មានបញ្ហាដល់ក្រពះឬអត់? ប្រភព Healthline បានឱ្យដឹងថា វាអាចប៉ះពាល់ក្នុងករណីអ្នកញ៉ាំទឹកដូងលើសកម្រិត។ ផលប៉ះពាល់នោះ​នឹង ជះលទ្ធផលមកជាការរាគរូសកម្រិតស្រាលឬធ្ងន់តាមសុខភាពរបស់អ្នក។

សំនួរសួរបន្តទៀតថា ចុះទទួលទានទឹកដូងបរិមាណប៉ុនណាទើបត្រឹមត្រូវ ហើយល្អសម្រាប់សុខភាព? បើយោងតាម NourishByWebmd ទឹកដូងអាចញ៉ាំបានរាល់ថ្ងៃគ្មានជាបញ្ហាទេ ប៉ុន្តែមិនគួរញ៉ាំលើសពី២កែវក្នុង១ថ្ងៃនោះឡើយ។ អាចញ៉ាំបានម្តង១កែវ ១ថ្ងៃ២ដង បើលើសចំនួននេះ គេរាប់ថាជាការស្រូបសារជាតិចិញ្ចឹមលើសបរិមាណបង្កជាបញ្ហាផ្សេងៗវិញ។

ដូចនេះសំនួរថា “ទឹកដូងប៉ះពាល់ឬអត់ បើញ៉ាំច្រើន?” ប្រហែលជាបានបកស្រាយនៅខាងលើហើយ មកដល់ចំណុចនេះក៏ចង់ឱ្យបងប្អូនដឹងបន្ថែមពីអត្ថប្រយោជន៍របស់ទឹកដូង១ផ្លែៗដែលបងប្អូនបានញ៉ាំចូលទៅក្នុងរាងកាយដែរ។ នៅក្នុងការសិក្សាមួយពីឆ្នាំ២០១៨ ដែលពាក់ព័ន្ធនឹងមនុស្ស ៨នាក់ អ្នកស្រាវជ្រាវបានរកឃើញថា ទឹកដូងបានបង្កើនការបត់ជើងតូច នៃប៉ូតាស្យូម ក្លរួ និងcitrate ចំពោះបុគ្គលដែលមិនមានក្រួសក្នុងតម្រងនោម មានន័យថា ទឹកដូងអាចជួយលាងសម្អាតប្រព័ន្ធ និងរក្សាការពារបញ្ហាក្រួសក្នុងតម្រងនោម។ លើសពីនេះ វាក៏ជួយដល់សុខភាពបេះដូង មុខងារខួរក្បាល បញ្ហាកម្រិតជាតិស្ករក្នុងឈាម និងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតផងដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia