បើយោងតាមការណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ CDC អាមេរិកចុះផ្សាយដោយឡេហទំព័រ CNN បានឱ្យដឹង CDC ព្រមានក្រើករំលឹកដល់ប្រជាពលរដ្ឋទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលមានអាយុ១៨ឆ្នាំឡើង បើមិនចង់ស្តាយក្រោយ ដាច់ខាតត្រូវតែធ្វើតេស្តរ មេរោគរលាកថ្លើមប្រភេទ B (HBV) យ៉ាងហោចណាស់ម្តងក្នុង១ជីវិត។
ប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានការកើនឡើងខ្លាំងនៃជំងឺមេរោគថ្លើមប្រភេទ B ហើយបានឆក់យកជីវិតមនុស្សអស់ជាច្រើនផងនោះ ពិភពលោកមានការព្រួយបារម្ភ។ ជំងឺថ្លើមប្រភេទ B គឺជាមេរោគឆ្លងតាមឈាម ដែលអាចឆ្លងតាមរយៈការប្រើម្ជុលរួមគ្នា ដូចជាឡាម កន្រ្តៃកាត់ក្រចក ឆ្លងអំឡុងពេលរួមភេទ ឆ្លងពីម្តាយទៅកូនអំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូន។
CDC ក្រើករំលឹកថា ជំងឺថ្លើមប្រភេទ B ជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សលឿនបំផុតបើដឹងលឿនពេល។ ដូច្នេះដើម្បីបញ្ចៀសរាល់បញ្ហាទាំងឡាយ សម្រាប់ទារក កុមារ និងមនុស្សពេញវ័យរហូតដល់អាយុ ៦០ ឆ្នាំ ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ជាដាច់ខាត ហើយត្រូវធ្វើតេស្តរកមេរោគថ្លើមកុំខានឱ្យសោះ៕
អត្ថបទដោយ៖ មឿន គន្ធា