អត្ថបទ PR
ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ប្រចាំប្រទេសកម្ពុជា ចែករំលែក វិធីសុខភាព ៥ យ៉ាងដើម្បីគ្រប់គ្រងស្ត្រេស
Chanthy Muon
January 29 2023
970 views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា​ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែក វិធីសុខភាព ៥ យ៉ាងដើម្បីគ្រប់គ្រងស្ត្រេស។

អ្នកប្រហែលជាស្គាល់នរណាម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពស្ត្រេស។  ហើយក៏ប្រហែលជាអ្នកដែរ ដែលកំពុងជួបប្រទះនូវបញ្ហា

នេះ និងកំពុងព្យាយាមរកដំណោះស្រាយដើម្បីគ្រប់គ្រងវា។ ស្រ្តេសប៉ះពាល់ដល់មនុស្សគ្រប់គ្នា ពីព្រោះវាជាការឆ្លើយតបបែប

ធម្មជាតិអំពីរបៀបដែលខួរក្បាល និងរាងកាយរបស់យើងមានប្រតិកម្មចំពោះស្រ្តេស។ ប៉ុន្តែការរៀនគ្រប់គ្រងស្ត្រេសគឺមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាពទូទៅរបស់យើង។

យោងតាមរបាយការណ៍ស្ត្រេសប្រចាំឆ្នាំនៅអាមេរិកដោយសមាគមចិត្តសាស្ត្រអាមេរិក លុយកាក់ និងការងារនៅតែជាដើមហេតុ

ចំបងដែលបង្កឱ្យមានស្ត្រេសនៅឆ្នាំ ២០១៨ ។ ប៉ុន្តែការរកឃើញដែលគួរឱ្យចាប់អារម្មណ៍មួយ គឺការអត់ធ្មត់ខ្ពស់ចំពោះភាពតានតឹងទាំងនេះក៏បានកើនឡើងផងដែរ។

កត្តាសំខាន់ គឺការគ្រប់គ្រងភាពតានតឹងប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើមិនបានត្រួតពិនិត្យភាពតានតឹង និងស្រ្តេសទាំងនេះ វានឹងអាចជះឥទ្ធិពលដល់សតិអារម្មណ៍ និងរាងកាយរបស់យើងផងដែរ។

1.    គ្រប់គ្រងស្ត្រេសតាមរយៈការបរិភោគអាហារប្រកបដោយសុខភាពល្អ

ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការការគេងឱ្យបានគ្រប់គ្រាន់ លំហាត់ប្រាណ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ផងដែរ។ ប៉ុន្តែភាពតានតឹងរយៈពេលយូរអាចនាំឱ្យអស់កម្លាំង ហើយវាក៏ជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់យើងដែលធ្វើឱ្យពិបាកក្នុងការរៀបចំការរស់នៅដែលមានសុខភាពល្អដែរ។

មនុស្សភាគច្រើនមានទំនោរទៅរកការបរិភោគច្រើនជ្រុលក្នុងកំឡុងពេលមានភាពតានតឹង ហើយងាកទៅរកអាហារដែលងាយស្រួល និងរហ័ស​ដែលសុទ្ធសឹងតែផ្ទុកទៅដោយជាតិខ្លាញ់ អំបិល និងស្ករច្រើន។ ហើយប្រសិនបើអ្នកបរិភោគជាតិកាហ្វេអ៊ីនច្រើនពេកនៅពេលល្ងាច ដើម្បីពង្រឹងអារម្មណ៍ និងថាមពលរបស់អ្នកនោះ វាអាចបង្កជាផលអវិជ្ជមានទៅវិញទេ ដោយសារផលរំខានដល់ដំណេករបស់អ្នក។ 

ការគិតបានដិតដល់ពីអ្វីដែលអ្នកបរិភោគ ជាពិសេសនៅពេលដែលអ្នកស្ត្រេស អាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសបានល្អ។

នេះជាគន្លឹះខ្លះៗសម្រាប់ការបរិភោគអាហារដែលមានសុខភាពល្អ៖

2.    ជៀសវាងការបរិភោគអាហារសម្រន់ដោយមិនបានគិតដិតដល់

អាហារូបត្ថម្ភដែលមានកាឡូរីខ្ពស់អាចបញ្ចេញសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលរបស់យើង ដែលធ្វើឱ្យយើងមានអារម្មណ៍ថាមានរំភើប និងសប្បាយរីករាយ ប៉ុន្តែវាមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ វាក៏ធ្វើឱ្យយើងចេះតែចង់បរិភោគបន្ថែមរហូត ដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ និងបន្ទាប់មកបណ្តាលទៅជាភាពតានតឹងផ្នែកចិត្តសាស្រ្ត។

3.    បរិភោគឱ្យបានទៀងទាត់ ហើយកុំរំលងអាហារ

នៅពេលអ្នកធុញថប់ អ្នកអាចនឹងពន្យាលពេលបរិភោគអាហារ ឬពេលខ្លះមិនបរិភោគក៏មាន។ ជាលទ្ធផល អារម្មណ៍ និងកម្រិតថាមពលរបស់អ្នកនឹងថយចុះ។ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចធ្លាក់ចុះ ដែលនាំឱ្យមានការកើនឡើងនូវភាពតានតឹង។ ប្រសិនបើពេលអ្នកស្រ្តេស ហើយមិនមានចំណង់អាហារ  សូមព្យាយាមញ៉ាំអាហារដែលមានបរិមាណតិចឱ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ។

ដូចគ្នានេះផងដែរ គួរតែរក្សាពេលវេលាបរិភោគអាហារដោយរីករាយ និងដាច់ដោយឡែកពីការងារ ឬប្រភពនៃភាពតានតឹងផ្សេងទៀត។ ចំណាយពេលបន្តិចបន្តួច ដើម្បីបរិភោគអាហារតាមសម្រួល។ ធ្វើដូចនេះ អ្នកនឹងអាចបរិភោគតិច ហើយមានអារម្មណ៍រីករាយជាងមុន។


4.    គ្រប់គ្រងស្ត្រេសរបស់អ្នកតាមរយៈសកម្មភាពរាងកាយ

មិនថាអ្នកមានអារម្មណ៍ចូលចិត្តវា ឬក៏អត់ ការធ្វើលំហាត់ប្រាណ គឺជាវិធីសាស្ត្រកាត់បន្ថយស្ត្រេសដ៏មានប្រសិទ្ធិភាព។ នៅពេលអ្នកហាត់ប្រាណ រាងកាយរបស់អ្នកបញ្ចេញអរម៉ូន endorphins ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ។ សម្រាប់មនុស្សមួយចំនួន ការហាត់ប្រាណដែលមានអាំងតង់ស៊ីតេទាបដូចជាយូហ្គា ផាលេត ឬដើរលេងលំហែកាយនៅក្នុងឧទ្យានគឺជាមធ្យោបាយដោះស្រាយដ៏ល្អបំផុតសម្រាប់ភាពតានតឹង។ អ្នកផ្សេងទៀតចូលចិត្តការហាត់ប្រាណដែលមានអាំងតង់ស៊ីតេខ្ពស់ដូចជាការរត់ជាដើម។

ការធ្វើលំហាត់ប្រាណអ្វីក៏ដោយដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងសំរេចបាន វាគឺជាឱកាសល្អដែលអ្នកអាចសាកល្បងនៅផ្ទះបាន។

5.    កុំភ្លេចការគេង

នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ រាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន cortisol ច្រើនជាងធម្មតា។ អរម៉ូន cortisol គឺជាអរម៉ូនស្ត្រេសដែលអាចធ្វើអោយយើងអស់កំលាំង និងមានភាពតានតឹង។ ការគេងជួយឱ្យរាងកាយរបស់យើងសម្រាកបានគ្រប់គ្រាន់ ដើម្បីជម្រុញកោសិកាយើងបានជាថ្មី។ ដែលទាំងនេះគឺចាំបាច់ណាស់សម្រាប់រាងកាយទាំងមូលរបស់យើង ហើយការសំរាកនៅពេលយប់ក៏អាចជួយបំបាត់ភាពតានតឹងផ្នែកចិត្តសាស្ត្របានផងដែរ។

ការបូកបញ្ចូលគ្នានៃ អាហារូបត្ថម្ភ ការធ្វើលំហាត់ប្រាណ និងការគេងអាចផ្តល់នូវសុខភាពល្អប្រសើរ ហើយខណៈពេលដែលវាមិនអាចបំបាត់ស្ថានភាពស្ត្រេសទាំងស្រុង តែវាអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសបានល្អប្រសើរ និងទទួលបាននូវសុខុមាលភាពប្រសើរជាងមុន។

#####

អំពី Herbalife Nutrition

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០ ។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង 90 ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល

ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com

 

 

Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

អត្ថបទទាក់ទង

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
26 views

#អត្ថបទ PR

៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
Mourn Kunthea
February 11 2025
51 views

#អត្ថបទ PR

របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
Sreymom Cha
February 11 2025
14 views

#អត្ថបទ PR

ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
Thida Pet
January 24 2025
34 views

#អត្ថបទ PR

ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
Thida Pet
January 22 2025
48 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
Vuthea Morn
January 19 2025
122 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
#ចិត្តសាស្ត្រFebruary 20 2025
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia