នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បើយោងតាមប្រភពហ្វេសប៊ុកផ្លូវការរបស់ លោក ហេង សុខគង់ ដែលជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា “សូមអបអរសាទរ ទីបំផុតក្រសួងសុខាភិបាលបាន និងកំពុងសិក្សាលទ្ធភាពបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាហើយ”។
ប៉ុន្តែយ៉ាងណាមិញ យើងរងចាំមើលក្រសួងសុខាភិបាល ប្រកាសជាផ្លូវការ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែម។ ជាមួយគ្នានេះដែរ ប្រសិនបើកម្ពុជាគ្រោងនឹងផលិតវ៉ាក់សុំាងកូវីដ‑១៩ តើកម្ពុជានឹងត្រូវត្រៀមអ្វីខ្លះ? ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់យើងត្រូវរងចាំមើលសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលបន្ថែម។
គូរបញ្ជាក់ថា គិតមកទល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងសរុបចំនួន ៥៨,០៥៧នាក់ និងអ្នកជាសញស្បើយសរុបចំនួន ៥០,០២០នាក់ ហើយនឹងអ្នកស្លាប់សរុបចំនួន ៨២៥នាក់។