អត្ថបទ PR
វេទិកាសុខភាព ឆ្នាំ២០២៣ របស់មន្ទីរពេទ្យ Bumrungrad៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន
Senghong Kong
November 22 2023
261 views

រាជធានីភ្នំពេញ ប្រទេសកម្ពុជា - មន្ទីរពេទ្យអន្តរជាតិ Bumrungrad International Hospital ដែលត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យល្អបំផុតរបស់ប្រទេសថៃ និងជាមន្ទីរពេទ្យដ៏ល្អបំផុតមួយរបស់ពិភពលោក យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsweek មានកិត្តិយសក្នុងការរៀបចំ ព្រឹត្តិការណ៍សុខភាពប្រចាំឆ្នាំ២០២៣ "Bumrungrad Health Talk 2023" ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នៅ Hyatt Regency Phnom Penh។

ក្នុងនាមជាមន្ទីរពេទ្យដែលទទួលបានការទទួលស្គាល់ពីស្ថាប័ន JCI ដំបូងគេនៅអាស៊ី Bumrungrad គឺជាមន្ទីរពេទ្យឈានមុខគេក្នុងការផ្តល់ជូនសេវាថែទាំសុខភាពដែលមានលក្ខណៈពិសេស ហើយសិក្ខាសាលានេះគឺជាសក្ខីភាពមួយថ្មីមួយទៀតបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាអ្នកដឹកនាំសុខភាពពិភពលោក និងសុខុមាលភាពក្នុងតំបន់។

លោក Rajeev Rajan ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មបានមានប្រសាសន៍ថា «យើងបានដឹងរួចមកហើយថា អ្នកជំងឺជាច្រើនតែងស្វះស្វែងរកការព្យាបាលនៅខាងក្រៅប្រទេសកម្ពុជា ហើយប្រទេសថៃ គឺជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗដែលប្រជាជនកម្ពុជាទៅព្យាបាល។ ដូចដែលបានរៀបរាប់នៅក្នុងកិច្ចពិភាក្សា មន្ទីរពេទ្យរបស់យើង ត្រូវបានចាត់ទុកជាមន្ទីរពេទ្យដ៏ល្អបំផុតមួយនៅក្នុងប្រទេសថៃ ហើយជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសថៃដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមមន្ទីរពេទ្យកំពូលទាំង 250 នៅទូទាំងពិភពលោក។ យើងមានភាពល្បីល្បាញ និងទាក់ទាញអ្នកជំងឺបរទេសជាច្រើន ជាពិសេសពីកម្ពុជា។ ការពិភាក្សាអំពីសុខភាពនេះគឺជាព្រឹត្តិការណ៍ផ្តាច់មុខដែលអ្នកចូលរួមភាគច្រើនបានទទួលការព្យាបាលនៅឯកន្លែងរបស់យើង។ វាពិតជាមានសារសំខាន់ណាស់ ព្រោះព្រឹត្តិការណ៍នេះចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺជាក់លាក់ និងផ្តល់នូវទស្សនៈជាលក្ខណៈអន្តរជាតិ។ យើងមានអ្នកឯកទេសបីនាក់ដែលពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃការបង្ការជំងឺ ដែលជួយឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ថែមទៀត។ ព្រឹត្តិការណ៍នេះ បានទទួលការឆ្លើយតបជាវិជ្ជមាន និងការចូលរួមជាច្រើន អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅហើយ។»

 លើកកម្ពស់វេទិកាសុខភាពពីសំណាក់អ្នកជំនាញវេជ្ជសាស្រ្តល្បីៗ និងឈានមុខគេ៖ សិក្ខាសាលានេះ បានបង្ហាញពីការពិភាក្សាដ៏ស៊ីជម្រៅពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់ Bumrungrad ដែលកិច្ចពិភាក្សានីមួយៗ បានផ្តល់ព័ត៌មានសំខាន់ៗជាច្រើនអំពីយុទ្ធសាស្ត្រគ្រប់គ្រង និងការការពារសុខភាព៖

វេជ្ជបណ្ឌិត Maytinee Sirimaharaj ជាគ្រូពេទ្យឯកទេសជំងឺភ្នែក បានធ្វើបទបង្ហាញពី "សញ្ញាព្រមាននៃបញ្ហាភ្នែកធ្ងន់ធ្ងរ និងការព្យាបាល" បានមានប្រសាសន៍ថា «ជាដំបូង វាជារឿងសំខាន់ណាស់ដែលត្រូវកត់សម្គាល់ក្នុងករណីជាច្រើនដែលប្រហែលជាមិនមានចេញរោគសញ្ញានៃជំងឺភ្នែកទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងបញ្ហាមួយចំនួនដូចជា៖ មានអាយុលើសពី 60 ឆ្នាំ ប្រវត្តិគ្រួសារមានជំងឺភ្នែក ដូចជា ជំងឺភ្នែកឡើងបាយ ឬជំងឺទឹកនោមផ្អែមជាដើម ចំណុចនេះត្រូវបានណែនាំឲ្យត្រួតពិនិត្យភ្នែកជាប្រចាំ ទោះបីជាអ្នកមិនមានរោគសញ្ញាអ្វីក៏ដោយ។ ជំងឺមួយចំនួនអាចមិនបង្ហាញរោគសញ្ញាគួរឱ្យកត់សម្គាល់អ្វីឡើយ ដោយស្រដៀងទៅនឹងការផ្តាសាយ ឬបញ្ហាតូចតាចដែលយើងមិនបានចាប់អារម្មណ៍។

ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចជា៖ ការញ័រញាក់ភ្នែក ការប្រែប្រួលការមើលឃើញដូចជា៖ ការមើលឃើញចំណុចតូចៗ ឬមានការរំខានដល់ការមើលឃើញភ្លាមៗ ការបាត់បង់ការមើលឃើញនៅក្នុងតំបន់មួយចំនួន ឬការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផ្សេងទៀតបើប្រៀបធៀបទៅនឹងកាលពីមុន វាជារឿងសំខាន់ក្នុងការត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្នែក។ ការព្យាបាលបានសមស្របនឹងអាស្រ័យលើស្ថានភាពជាក់លាក់ ហើយអាចមានចាប់ពីការវះកាត់តាមឡាស៊ែរ រហូតដល់គ្មានការព្យាបាលណាមួយឡើយ និយាយរួមអាស្រ័យលើស្ថានភាពជាក់ស្តែង។»

វេជ្ជបណ្ឌិត Sudarat Chaipiancharoenkit គ្រូពេទ្យជំងឺមហារីកសុដន់បានថ្លែងថា «ចំពោះជំងឺមហារីកសុដន់ មានទាំងកត្តាហានិភ័យដែលអាចផ្លាស់ប្តូរបាន និងមិនអាចផ្លាស់ប្តូរបាន។ កត្តាហានិភ័យដែលមិនអាចផ្លាស់ប្តូរបានរួមមានអាយុ និងភេទ។ ស្ត្រី មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកសុដន់ ហើយអាយុកាន់តែច្រើន ហានិភ័យក៏អាចកាន់តែខ្ពស់ ដែរ។ ផ្ទុយទៅវិញ កត្តាហានិភ័យដែលអាចផ្លាស់   ប្តូរបាន អាចត្រូវបានជះឥទ្ធិពលដោយសកម្មភាពមួយចំនួន។ ឧទាហរណ៍ ការមានផ្ទៃពោះ ការបំបៅកូនដោយទឹកដោះម្តាយ និងការជៀសវាងការប្រើអរម៉ូនដែលមិនចាំបាច់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បាន។ ទិដ្ឋភាពសំខាន់បំផុតមួយគឺការរកឃើញដំបូងតាមរយៈការពិនិត្យសុដន់។ សម្រាប់ស្ត្រីដែលមានអាយុប្រហែល 35 ឆ្នាំ ខ្ញុំសូមណែនាំឱ្យធ្វើការពិនិត្យសុដន់ដោយអ៊ុលត្រាសោន។ ក្នុងករណីខ្លះ ការថតកាំរស្មីអ៊ិច អាចជាការចាំបាច់។ សម្រាប់ស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ ទាំងការថតកាំរស្មីអ៊ិច និងអ៊ុលត្រាសោនត្រូវបានណែនាំឲ្យធ្វើ។»

វេជ្ជបណ្ឌិត Chanathip Yan-ubol ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកបានពិភាក្សាអំពី "សម្រស់ពីខាងក្នុង" ដោយបានលើកឡើងថា «គុណភាពស្បែករបស់យើងទាំងខាងក្រៅ ទាំងខាងក្នុង ឆ្លុះបញ្ចាំងពីសុខភាពទូទៅរបស់យើង។ អតុល្យភាពអ័រម៉ូន ដូចជា អតុល្យភាពនៃអរម៉ូនភេទ៖ អេស្ត្រូជេន និងប្រូហ្សេស្តេរ៉ូន អាចនាំឱ្យស្បែកស្ងួត ជាពិសេសចំពោះស្ត្រី ជាធម្មតាបន្ទាប់ពីអាយុ 27 ឆ្នាំ។ លើសពីនេះ កម្រិតខូឡាជែននៅក្នុងស្បែក ក៏ចាប់ផ្តើមថយចុះ មួយ ពីរ ឬបីភាគរយដែរ។

ជាងនេះទៅទៀត របៀបរស់នៅបែបទំនើបរបស់យើងច្រើនតែបណ្តាលឱ្យមានអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ និងកង្វះមីក្រូសារជាតិសំខាន់ៗ។ ជាឧទាហរណ៍ កង្វះវីតាមីន D អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងសុខភាពសក់។ សុខភាពស្បែក និងក្រចក ក៏អាចប៉ះពាល់ផងដែរ។

ដើម្បីដោះស្រាយបញ្ហាសុខភាពខាងក្រៅ និងធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ ឥឡូវនេះ យើងមានបច្ចេកវិទ្យាដ៏ទំនើបដែលអាចជំរុញការរឹតបន្តឹងស្បែកឲ្យតឹង ការលើកផ្ទៃមុខ ការស្តារសក់ និងការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ។ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តនៃការស្តារឡើងវិញផ្នែកខាងក្នុង និងខាងក្រៅ យើងអាចសម្រេចបានលទ្ធផលល្អបំផុតក្នុងការរក្សាសុខភាពរបស់យើង។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យយើងរក្សារូបរាងបានក្មេងជាងវ័យ ដែលធ្វើឱ្យវាពិបាកក្នុងការទស្សន៍ទាយអាយុរបស់នរណាម្នាក់បានត្រឹមត្រូវណាស់។»

គោលគំនិតនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃការថែរក្សាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា។ លោកវេជ្ជបណ្ឌិត Chanathip Yan-Ubol ក៏បានពិភាក្សាអំពីសារសំខាន់នៃការថែទាំខ្លួនឯង របៀបរបបរស់នៅដែលមានតុល្យភាព និងការមើលថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ វាមិនត្រឹមតែមើលទៅស្អាតពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ស្រស់ស្រាយ និងល្អពីខាងក្នុងទៀតផង។

ទស្សនទានអំពីការថែទាំងសុខភាពរបស់តារាល្បី និងការផ្តល់ជូនជាពិសេស៖ សិក្ខាសាលានេះ ក៏មានវគ្គពិសេសមួយទៀតជាមួយតារាល្បីឈ្មោះគឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានចែករំលែក «គន្លឹះក្នុងការរស់នៅប្រកបដោយសុខភាពល្អ» ដោយបានផ្តល់សារសំខាន់ៗពាក់ព័ន្ធនឹងការទទួលបានការយល់ដឹងថ្មីៗក្នុងការថែរក្សារបៀបរបបរស់នៅដែលមានសុខភាពល្អពីប្រភពដែលគួរឱ្យទុកចិត្ត និងស្វែងយល់ពីគន្លឹះអនុវត្តជាក់ស្តែងដើម្បីដឹកនាំជីវិតឱ្យកាន់តែមានសុខភាពល្អ និងជីវិតដ៏រីករាយ។

ប្រូម៉ូសិនពិសេសផ្តល់ជូនអ្នកចូលរួម រួមទាំងការបញ្ចុះតម្លៃរហូតដល់ 23% សម្រាប់ផលិតផល Vitallife និង 15% លើកញ្ចប់ពិនិត្យសុខភាពរបស់ Bumrungrad ។ ការពិគ្រោះយោបល់ជាមុនដោយឥតគិតថ្លៃក៏នឹងត្រូវបានផ្តល់ជូនផងដែរ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ 12:00 រសៀល និង 4:00 ដល់ 5:30 ល្ងាច៕

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
Tror Sopheap
November 9 2024
270 views

#អត្ថបទ PR

មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
Pheakdey Pao
November 8 2024
266 views

#អត្ថបទ PR

ចូលរួម អបអរសាទរ ដល់មន្ទីរព្យាបាលធ្មេញសន្តិភាព បានឯកភាពចុះអនុស្សរណៈយោគយល់គ្នាជាមួយរោងកុនលេជេន
Thida Pet
October 24 2024
16 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជាចែករំលែកអំពី មូលហេតុអ្នកត្រូវការប្រូតេអ៊ីន និងរបៀបអាស៊ីតអាមីណូដើរតួនាទីក្នុងរាងកាយរបស់អ្នក
Tror Sopheap
October 21 2024
176 views

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
1 K views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តើកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អឬ?កាបូអ៊ីដ្រាតចម្រាញ់ និង កាបូអ៊ីដ្រាតមិនចម្រាញ់
Sreymom Cha
September 23 2024
76 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
646 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
518 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
485 views
អត្ថបទថ្មីៗ
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia