អត្ថបទ PR
មិនបាច់ចំណាយលុយឱ្យកូនទៅរៀនក្រៅប្រទេស គ្រាន់តែធ្វើរឿងនេះក៏អាចជួយកូនក្លាយជាពលរដ្ឋសាកលបានដែរ

ពិភពលោកកាន់តែរីកចម្រើនជឿនលឿន ការអប់រំជាស្នូលដ៏សំខាន់បំផុត ដែលត្រូវការដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល។ ហេតុនេះ ការអប់រំក្មេងៗជំនាន់ក្រោយ ពិតជាភារកិច្ចចាំបាច់ខ្លាំងណាស់ ដែលមិនអាចរំលងបាន ជាពិសេសផ្ដើមចេញពីមាតាបិតា សាលារៀន និងសង្គមរស់នៅជាក់ស្ដែង។ ក្មេងៗគឺមិនអាចនៅទ្រឹងមួយកន្លែងបានឡើយ បើសង្គមនិងពិភពលោកដែលពួកគេរស់នៅចេះតែវិវត្តទៅមុខឥតឈប់ឈរ ពួកគេមិនមែនត្រឹមអភិវឌ្ឍខ្លួនធ្វើជាពលរដ្ឋធម្មតាក្នុងសង្គមជាតិប៉ុណ្ណោះទេ តែពួកគេត្រូវវិវត្តសមត្ថភាពខ្លួនឱ្យក្លាយជាពលរដ្ឋសាកលផងដែរ។

ពលរដ្ឋសាកលគឺសំដៅលើបុគ្គលដែលមានគំនិតជាសាកលធ្វើសកម្មភាពសេដ្ឋកិច្ច បរិស្ថាន នយោបាយ និងសង្គមសម្រាប់ពិភពលោក។ លោកគ្រូ សំ ចៃ នាយកប្រតិបត្តិជាសហស្ថាបនិកសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានលើកឡើងថា “នៅពេលក្មេងៗក្លាយជាពលរដ្ឋសាកល ពួកគេមានទំនួលខុសត្រូវសម្រាប់ជាប្រយោជន៍ដល់សង្គមទាំងអស់ មិនមែនសម្រាប់តែសង្គមដែលពួកគេកំពុងតែរស់នៅនោះទេ។ សហគមន៍អន្តរជាតិទាំងអស់ ក៏បានព្រមព្រៀងគ្នាប្តេជ្ញាចិត្តអប់រំឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងជំនាញដែលគេត្រូវការដើម្បីជំរុញដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរួមបញ្ចូលទាំងការលើកតម្កើងពលរដ្ឋសាកលឱ្យបាននៅឆ្នាំ ២០៣០ផងដែរ។”

មិនត្រឹមតែប៉ុណ្ណោះក្មេងៗក្លាយជាពលរដ្ឋសាកលពួកគេនឹងយល់ដឹងអំពីវប្បធម៌ផ្សេងៗ ពួកគេចូលចិត្តទំនាក់ទំនងជាមួយមនុស្សមកពីប្រទេសផ្សេងៗ ពួកគេចេះបត់បែនតាមកាលៈទេសៈ បរិស្ថានរស់នៅ និងឱ្យតម្លៃទៅលើភាពខុសគ្នា។ ជាងនេះទៅទៀត ពួកគេនឹងមានតួនាទីមួយយ៉ាងសំខាន់នៅក្នុងសហគមន៍របស់ពួកគេ ហើយធ្វើការសហការជាមួយអ្នកដទៃដើម្បីឱ្យផែនដីរបស់យើងមានសន្តិភាព និរន្តរភាព និងយុត្តិធម៌។

សំណួរសួរថា តើគួរធ្វើបែបណា ដើម្បីឱ្យកូនៗ ឬក្មេងៗជំនាន់ក្រោយអាចមានឱកាសវិវត្តខ្លួនក្លាយជាពលរដ្ឋសាកល មានសមត្ថភាពដែលបរទេសក៏ទទួលស្គាល់បាននោះ?

តាមការចែករំលែករបស់លោកគ្រូ សំ ចៃ បានលើកយក៤ចំណុចធំៗ ដែលមាតាបិតា ឬអនាគតមាតាបិតាគ្រប់រូប អាចជួយកូនៗរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សល្អ ជ្រែកចូលឆាកអន្តរជាតិបាន ដោយមិនចាំបាច់ត្រូវចំណាយលុយច្រើនឱ្យទៅរៀងក្រៅប្រទេស ក៏អាចធ្វើជាពលរដ្ឋសាកលបាន៖

ចំណុចទីទី១៖ អានសៀវភៅឱ្យកូនៗស្តាប់ និងជំរុញឱ្យគាត់ចូលចិត្តអានសៀវភៅ។ អាចជ្រើសយកប្រភេទសៀវភៅអប់រំ សៀវភៅតែអាចផ្ដល់នូវគតិបណ្ឌិតដល់ពួកគេបានតម្រូវតាមវ័យជាក់ស្ដែង។ ការអានក៏ជាទម្លាប់របស់អ្នកមាន រួមទាំងមហាសេដ្ឋីនានាលើពិភពលោកផងដែរ។

ចំណុចទី២៖ លើកទឹកចិត្តឱ្យកូនៗឱ្យចូលរួមធ្វើការស្ម័គ្រចិត្តជួយដល់សង្គម ពន្យល់ឱ្យគាត់យល់អំពីសារៈសំខាន់នៃកិច្ចការសង្គម។ កុំថ្មមកូន កុំបារម្ភពីកូនខ្លាំងពេក មិនឱ្យប្រលូកចូលសង្គមខាងក្រៅសោះ រហូតដល់ពួកគាត់បាត់បង់ឱកាសរៀនសូត្ររឿងថ្មី ចំណេះដឹងថ្មីៗ ដែលពួកគាត់គួរទទួលបាន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រលូកចូលការងារស្ម័គ្រចិត្ត ក៏ជាផ្នែកមួយជំរុញក្មេងៗឱ្យមានភាពក្លាហាន ឆាប់ផ្សាំខ្លួនចូលក្នុងសង្គម បង្កើតទំនុកចិត្តដល់ខ្លួនឯងបានទៀត។

ចំណុចទី៣៖ បង្រៀនភាសាបរទេសដល់ពួកគាត់។ ជារឿងចាំបាច់ដែលមិនគួរមើលរំលង ភាសាទី២ បន្ទាប់ភាសាជាតិត្រូវការពង្រឹងឱ្យបានខ្លាំងទៅថ្ងៃមុន ងាយស្រួលប្រើការទំនាក់ទំនងទៅសង្គមខាងក្រៅ ជាពិសេសទំនាក់ទំនងនឹងធ្វើការជាអន្តជាតិ។

ចំណុចទី៤៖ គួរតែចុះឈ្មោះឱ្យគាត់ចូលរៀននៅសាលាអន្តរជាតិ។ ក្រៅតែពីមាតាបិតា​ សាលាប្រៀបបានជាអាណាព្យាបាលទី២ ដែលនឹងជួយតម្រង់ផ្លូវដល់ធនធានមនុស្សជំនាន់ថ្មី។ ការជ្រើសរើសសាលាសម្រាប់កូនៗរបស់លោកអ្នកពិតជារឿងសំខាន់បំផុត ដែលអាចកំណត់ជោគវាសនាមួយផ្នែកធំរបស់ពួកគេបាន។

ផ្សារភ្ជាប់ជាមួយគ្នានេះ សាលាអន្តរជាតិប្រាយស្តារភ្នំពេញ ក៏មានកម្មវិធីសិក្សាអន្តរជាតិដែលជំរុញគោលដៅរៀនសូត្រសម្រាប់បុគ្គល គោលដៅរៀនសូត្រសម្រាប់មុខវិជ្ជា និងគោលដៅរៀនសូត្រសម្រាប់អន្តរជាតិ។ រូមទាំងមាន គ្រូអន្តរជាតិដែលមានដើមកំណើតនិយាយភាសាអង់គ្លេស បរិស្ថាន និងបរិក្ខាសិក្សាស្តង់ដារអន្តរជាតិ។ ព្រមទាំងសង្កត់ធ្ងន់លើវប្បធម៌រៀនសូត្រ និងរស់នៅជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកតំកើងវប្បធម៌និងភាសារខ្មែរ ដែលជាភាសាកំណើតផងដែរ។ សម្រាប់ព័ត៌មានលំអិតបន្ថែម ពីកម្មវិធីសិក្សា សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 012408789/ 015905789 ឬចូលទៅកាន់ផេកផ្លូវការណ៍របស់សាលា Brightstar International School of Phnom Penh

អត្ថបទដោយ៖ Ms Senghong

របៀបរើសសាលាសម្រាប់កូនជាទីស្រឡាញ់របស់លោកអ្នក

ចង់ឱ្យកូនក្លាយជាក្មេងឆ្លាត ពូកែ ឯករាជ្យ នាំកូនចូលសាលានៅវ័យនេះល្អបំផុត

ទម្លាប់ចិញ្ចឹមកូនខុសក្បួន បើបន្តមិនព្រមឈប់ កូននឹងខ្សោយប្រាជ្ញា មានបញ្ហាសុខភាព ខូចក្មេង១ជីវិត

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
Vuthea Morn
April 25 2025
80 views

#អត្ថបទ PR

មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
Tror Sopheap
April 24 2025
16 views

#អត្ថបទ PR

ដាំបង្គោលធ្មេញក្នុងឆ្អឹង នៅសន្តិភាព នឹងទទួលបានប្រសិទ្ធភាពខ្ពស់ មិនខុសបំណង
Thida Pet
April 7 2025
42 views

#អត្ថបទ PR

អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
Tror Sopheap
March 3 2025
126 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
101 views

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
40 views
អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia