អត្ថបទ PR
ចង់ឱ្យកូនក្លាយជាក្មេងឆ្លាត ពូកែ ឯករាជ្យ នាំកូនចូលសាលានៅវ័យនេះល្អបំផុត
Senghong Kong
February 8 2023
7.6 K views

បច្ចុប្បន្ននេះមាតាបិតានៅកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការអប់រំកូន ជាពិសេស​នៅអំឡុងវ័យកុមារត្រូវបញ្ចូនឱ្យចូលរៀននៅសាលាលើកដំបូង។ និយាយអំពីអាយុកុមារវិញ បើផ្អែកតាមកម្មវិធីសិក្សាមតេ្តយ្យសិក្សាអន្តរជាតិបានឱ្យដឹងថា កុមារចាប់ពីអាយុ២ឆ្នាំដល់៦ឆ្នាំ ជាវ័យមួយដែលកំពុងចង់ចេះ ចង់ដឹង រៀនស្គាល់អ្វីជាអ្វី ត្រូវការការអភិវឌ្ឍន៍ ដូច្នេះកុមារអាយុចាប់ពី២ឆ្នាំឡើងអាចចូលរៀននៅសាលាបានហើយ។

តាមប្រសាសន៍លោកគ្រូ សំ ចៃ នាយកប្រតិបត្តិ និងសហស្ថាបនិកនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានមើលឃើញពីអត្ថប្រយោជន៍ជាច្រើន ដែលមាតាបិតាគួរយកកូនចូលសាលានៅអាយុចាប់ពី២ឆ្នាំឡើង ព្រោះវាជួយដល់ការអភិវឌ្ឍន៍លើឯករាជភាព និងភាពអាស្រ័យគ្នាទៅវិញទៅមក ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន និងការអភិវឌ្ឍន៍មនោសញ្ចេតនាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សំរាប់កុមារតូចៗ។ ពេលក្មេងចូលសាលាគេបង្រៀនអំពីការភិវឌ្ឍន៍បុគ្គលិកលក្ខណៈទាំងអស់នោះឱ្យមានភាពវិជ្ជមាន យល់ដឹងពីខ្លួនឯង ជឿជាក់នៅក្នុងទំនាក់ទំនង និងចេះគ្រប់គ្រងអារម្មណ៍។

សាលារៀនមិនត្រឹមតែផ្តល់ការអប់រំនោះទេ តែបានជំរុញឱ្យកុមាររៀនអំពីទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនតាមវិធីផ្សេងៗជាច្រើនរួមទាំងការអភិវឌ្ឍន៍ភាសារ អក្សរ លេខ សិល្បះ និងគំនិតឆ្នៃប្រឌិត។ កុមាររៀនភាសាណាចេះភាសានោះ តុងនិយាយបែបណា កាត់និយាយតាមបែបនោះ អ្នកនៅជុំវិញធ្វើបែបណាគាត់ធ្វើតាមបែបនោះដែរ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្នក្នុងការដាក់គាត់ឱ្យនៅក្នុងមជ្ឈដ្ឋានណាមួយ។ សត្វក៏ត្រូវប្រែពណ៌ទៅតាមបរិស្ថាននៅជុំវិញខ្លួនពួកគេដែរ។

សម្រាប់កុមារតែងមានចម្ងល់ច្រើន ដូច្នេះគាត់ចូលចិត្តសួរចង់ចេះ ចង់ដឹងនិងចង់ឱ្យបកស្រាយបញ្ហានានានៅជុំវិញខ្លួនគេ។ ដូច្នេះហើយសាលារៀនជាកន្លែងដែលមានមិត្តរួមថ្នាក់ មានលោកគ្រូ អ្នកគ្រូចាំឆ្លើយជូនដល់ពួកគេ និងបណ្តុះឱ្យពួកគេចេះឆ្ងល់កាន់ច្រើនទៀត។

តាមបទពិសោធន៍លោកគ្រូ សំ ចៃ បានលើកឡើងថា ការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាពរាងកាយ កុមារនៅអាយុនេះត្រូវអភិវឌ្ឍកាយសម្បទា និងការសិក្សា ជាពិសេសការអភិវឌ្ឍន៍ឥរិយាបថវិជ្ជមានចំពោះសុខភាព ការថែរក្សាខ្លួនឯង និងសកម្មភាពរាងកាយ។ ពួកគេត្រូវរៀនឱ្យដឹងថាអ្វីមានសុវត្ថិភាព អ្វីមានគ្រោះថ្នាក់ដល់រាងកាយរបស់ពួកគេ។

ជាមួយគ្នានេះ បន្ទាប់ពីនាំកូនចូលសាលាហើយ ដើម្បីជួយជំរុញការអភិវឌ្ឍន៍និងពង្រឹងការសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព លោកគ្រូ សំ ចៃ សង្កត់ធ្ងន់ថា មាតាបិតាត្រូវយកចិត្តទុកដាក់លើការរៀបចំត្រៀមលក្ខណៈមុនទៅសាលារៀន ពិនិត្យកាលវិភាគប្រចាំសប្តាហ៍ឱ្យដឹងថាថ្ងៃនេះរៀនអ្វី មានកម្មវិធីអ្វីខ្លះ ដើម្បីងាយស្រួលរៀបចំឯកសណ្ឋានឱ្យត្រូវនឹងកម្មវិធីរបស់សាលា។ មួយវិញទៀតពិនិត្យកិច្ចការផ្ទះបានដាក់នៅក្នុងកាតាបហើយឬនៅ។ ព្រមទាំងរៀបចំអាហារ សំភារៈសិក្សា សម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរ និងរៀបចំខ្លួនរបស់កូនឱ្យស្អាតបាតមានរបៀបផងដែរ។

ពេលនៅក្នុងសាលារៀន មាតាបិតាត្រូវមានមធ្យោបាយទំនាក់ទំនងជាមួយសាលា ឬលោកគ្រូអ្នកគ្រូ ដូចជាតេលេក្រាម លេខទំនាក់ទំនងបន្ទាន់។ល។ មាតាបិតាត្រូវមានទំនាក់ទំនងជាមួយគ្នា​ ដើម្បីឱ្យដឹងថាកូនមានបញ្ហាណាមួយអំឡុងពេលសិក្សាឬអត់ ទាំងពីការគេង ការញ៉ាំ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដឹងទាន់ពេលវេលា។

បន្ថែមពីនេះ ត្រូវដឹងអំពីកាលវិភាគប្រចាំសប្តាហ៍ ប្រតិទិនប្រចាំឆមាសរបស់សាលា ត្រូវចូលរួមគ្រប់កម្មវិធីរបស់សាលាមានដូចជាជំនួបអាណាព្យាបាលជាមួយលោកគ្រូអ្នកគ្រូ ជំនួបបញ្ចប់ការសិក្សាប្រចាំឆ្នាំ ការណែនាំ និងកម្មវិធីផ្សេងៗទៀតដើម្បីតាមដានការសិក្សារបស់កុមារ និងវិធីជួយគាត់បន្ថែមបើសិនជាមាន។

ដោយឡែកលោកគ្រូបានរំលឹកថា ពេលកូនៗចេញពីសាលារៀនត្រូវពិនិត្យកាតាបរបស់គាត់តើមានសម្ភារៈគ្រប់គ្រាន់ត្រឡប់មកវិញទេ? តើមានកិច្ចការផ្ទះ រឺមានអ្វីមិនប្រក្រតីទេ? បន្ទាប់មករឿងដែលគួរធ្វីនោះគឺត្រូវ ឱ្យពួកគាត់ធ្វើកិច្ចការផ្ទះដែលសាលាដាក់ឱ្យហើយ ព្យាយាមនិយាយជាមួយកូន ក៏គាត់បង្ហាញពីអ្វីដែលពួកគាត់បានរៀន បានឃើញ ចេះជំនាញអ្វីខ្លះ ឬបានលេងអ្វីខ្លះ។ ការធ្វើដូចនេះ ក៏ដូចជាបានឱ្យកូនរលឹកអ្វីដែលបានរៀនឡើងវិញ ហើយត្រូវចេះនិយាយសរសើរកូនៗនៅអ្វីដែលពួកគេធ្វើបានផងដែរ។

គួរបញ្ជាក់ថា សាលាអន្តរជាតិប្រាយស្តារភ្នំពេញមានទទួលសិស្សចាប់អាយុ២ឆ្នាំ រហូតដល់ថ្នាក់ទី៦ បង្រៀនដោយគ្រូបរទេស មានបទពិសោធន៍ជាច្រើនឆ្នាំ ហើយពោរពេញទៅដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពេញលេញ។ សាលាមានទីតាំងធំទូលាយ មានផាសុកភាព ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលំអិតបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់សាលាផ្ទាល់តាមរយៈលេខទូរស័ព្ទ 012408789/ 015905789៕

អត្ថបទដោយ៖ Senghong 



Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
Vuthea Morn
April 25 2025
81 views

#អត្ថបទ PR

មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
Tror Sopheap
April 24 2025
17 views

#អត្ថបទ PR

ដាំបង្គោលធ្មេញក្នុងឆ្អឹង នៅសន្តិភាព នឹងទទួលបានប្រសិទ្ធភាពខ្ពស់ មិនខុសបំណង
Thida Pet
April 7 2025
44 views

#អត្ថបទ PR

អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
Tror Sopheap
March 3 2025
127 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
102 views

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
41 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia