អត្ថបទ PR
ទម្លាប់ចិញ្ចឹមកូនខុសក្បួន បើបន្តមិនព្រមឈប់ កូននឹងខ្សោយប្រាជ្ញា មានបញ្ហាសុខភាព ខូចក្មេង១ជីវិត
Senghong Kong
March 1 2023
16.3 K views

គ្មានឳពុកម្ដាយឯណាចង់ឃើញកូនៗរបស់ខ្លួន ដើរខុសផ្លូវ ក្លាយជាក្មេងបាតសង្គមឬមនុស្សមិនល្អឡើយ។ ក្មេងកើតមកមិនខុសអ្វីពីក្រដាសស បើឳពុកម្ដាយគូសវាសពណ៌ខ្មៅ ក្រដាស់ក៏នឹងឡើងខ្មៅ គូសវាសពណ៌ស ក្រដាសនោះក៏នឹងសទៅតាមនោះដែរ។ បញ្ហាដែលគួរឱ្យបារម្ភក្នុងសង្គមជាក់ស្តែង ឳពុកម្ដាយមួយចំនួនស្រឡាញ់កូនពេក ស្រឡាញ់ដល់ថ្នាក់ មិនបានដឹងថាទង្វើដែលខ្លួនឯងធ្វើមួយផ្នែកធំជារៀងរាល់ថ្ងៃ វាបានក្លាយជាការបើកផ្លូវ ឱ្យកូនដើរដល់ផ្លូវទាល់ទៅវិញ។

ជាការក្រើនរម្លឹក មាតាបិតា អាណាព្យាបាលកម្ពុជាមួយចំនួន គួរតែគិតឡើងវិញពីទម្លាប់ដែលអ្នកចិញ្ចឹមកូនមិនបានត្រឹមត្រូវ ដែលអាចធ្វើឱ្យកូនរបស់អ្នកក្លាយជាក្មេងខ្សោយសុខភាព មិនក្លាហាន មិនរឹងមាំ ខ្សោយប្រាជ្ញា អាចធ្វើឱ្យពួកគេខូចអនាគតពេញ១ជីវិតបាន។ ផ្សារភ្ជាប់ជាមួយគ្នានេះ លោកគ្រូ សំ ចៃ សហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានចែករំលែកពីទម្លាប់ចិញ្ចឹមកូនខុសខ្លះៗ ដែលមាតាបិតាកម្ពុជាមួយចំនួនគួរតែពិចារណាឡើងវិញ។ ទម្លាប់ដែលមាតាបិតាមួយចំនួនធ្វើទាំងមិនដឹងខ្លួនរួមមាន៖​

ទម្រើសកូនខ្លាំងពេក៖ កូនចង់បានអ្វីបាននោះភ្លាម ធ្វើឱ្យពួកគេមិនយល់អំពីតម្លៃនៃរបស់ទាំងអស់នោះ។ ជួយកូននូវរឿងដែលមិនគួរជួយសូម្បីតែបញ្ចុកអាហារ ពជាប់នឹងដៃ លើកកូន មិនហ៊ានបណ្ដោយឱ្យញ៉ាំ ឱ្យដើរខ្លួនឯង ភ័យខ្លាចតែពួកគាត់ដួល ទាំងដែលជាវ័យក្មេងៗត្រូវតែរៀនធ្វើវាដោយខ្លួនឯង គួរបណ្ដោយឱ្យពួកគេរៀនឯករាជ្យខ្លួនឯង ទើបឆាប់រឹងមាំ។ ទម្រើសកូនយូរៗ គ្រប់រឿងក្លាយជាទម្លាប់ ធ្វើឱ្យគាត់ចាំរំពឹងរកជំនួយជានិច្ច មិនងាយរឹងមាំឡើយ។

ដាក់សម្ពាធខ្លាំងពេកលើកូនៗ៖ មាតាបិតាភាគច្រើនតែងបង្ខំឱ្យកូនធ្វើនូវអ្វីដែលមិនមែនជាជំនាញរបស់ពួកគេ ចង់ឱ្យកូនធ្វើនេះ ធ្វើនោះ តាមចិត្តខ្លួនឯងជាអាណាព្យាបាលចង់បាន ទាំងដែលផ្ទុយពីធម្មជាតិ និងចំណង់ចំណូលចិត្តរបស់ក្មេងៗ។

រំពឹងខ្ពស់ពេកលើកូនៗ៖ អាណាព្យាបាល តែងចង់បាននូវអ្វីដែលហួសពីសមត្ថភាពរបស់កូនៗ រំពឹងខ្ពស់ចង់ឱ្យពួកគាត់ធ្វើបានល្អគ្រប់រឿង។ ទម្លាប់រំពឹង ដាក់សម្ពាធលើកូនបែបនេះ មិនមែនជារឿងត្រឹមត្រូវទេ ផ្ទុយទៅវិញពេលដែលមិនទទួលបានល្អដូចអ្វីដែលអាណាព្យាបាលចង់បាន នឹងធ្វើឱ្យកូនៗខកចិត្តខ្លាំង បាក់ទឹកចិត្ត ងាយប៉ះទង្គិចផ្លូវចិត្តថែមទៀត។

មិនចេះសរសើរ និងមិនចេះផ្តល់រង្វាន់៖ ដោយសារតែមាតាបិតារំពឹងខ្ពស់ខ្លាំងពេក ទើបពួកគាត់មិនដែលសរសើរនូវអ្វីដែលកូនៗធ្វើបាន ព្រោះនៅតែមិនពេញចិត្ត មិនមែនជាអ្វីដែលមាតាបិតាចង់បាន។ ចេះតែគិតថាកូនរបស់ខ្លួន គួរតែធ្វើបានល្អលើសនេះទៀត ទាំងដែលតាមពិតទៅពួកគាត់ភ្លេចគិតថា គ្មាននរណាធ្វើបានល្អឥតខ្ចោះគ្រប់យ៉ាងឡើយ។ ចង់ឱ្យកូនៗខ្លាំង ពូកែជាងមុន គួរតែចេះលើកទឹកចិត្ត ផ្ដល់រង្វាន់លួងចិត្ត ប្រាប់ហេតុផល ពន្យល់និងជំរុញចិត្តកូនៗ ទើបជារឿងត្រឹមត្រូវ។

រិះគន់ និងដាក់ទណ្ឌកម្មជ្រុល៖ ពេលកូនៗធ្វើខុសមាតាបិតាមួយចំនួន ពួកគាត់តែងមានទម្លាប់រិះគន់ បន្ទោស ប្រៀបធៀបជាមួយកូនអ្នកនេះ កូនអ្នកនោះ មិនល្អ មិនពូកែដូចកូនគេទៅវិញ។ ខ្លះទៀតដាក់ទណ្ឌកម្មជ្រុល ជេរស្ដី វាយ សម្លុត ប្រកាន់ខ្លួនជាឳពុកម្ដាយមិនចេះខុស កូនៗត្រូវតែនៅក្រោមបង្គាប់ ធ្វើបែបនេះហើយកូនៗចាប់ផ្ដើមបាក់ស្មារតី គ្មានកម្លាំងចិត្ត បាក់ស្បាត ខ្លាចៗ ញ៉មៗ អាចខ្លាចសង្គមខាងក្រៅរហូតដល់ពេលពួកគាត់ធំ។

ខ្វល់ខ្លាំងពីអ្វីដែលអ្នកដ៍ទៃគិត៖ គិតពីសម្ដីអ្នកដទៃច្រើនពេក ឬពាក្យខ្មែរយើងច្រើននិយាយថា ខ្លាចអ្នកស្រុកនិយាយដើម ខ្លាចគេថាមិនល្អ សូម្បីតែក្មេងៗយំទារចង់បានអ្វីមួយនៅទីសាធារណៈ ពួកគាត់សុខចិត្តទិញឱ្យភ្លាម ព្រោះខ្លាចកូនយំខ្មាស់គេ ទាំងមិនព្រមពន្យល់ហេតុផលច្បាស់លាស់។ ក្មេងៗយំទារចង់បាននេះនោះ ជាធម្មជាតិរបស់ក្មេង សំខាន់ឳពុកម្ដាយ គួរចេះណែនាំប្រាប់គាត់ កុំឱ្យក្លាយជាទម្លាប់ឱ្យតែចង់បានអ្វី យំបានៗ។

បណ្តោយកូនលេងទូរស័ព្ទច្រើនពេក៖ ដើម្បីកាត់បន្ថយការរំខានពីកូនៗ ដើម្បីលួងកុំឱ្យយំ កុំឱ្យរពឹស មាតាបិតា​សុខចិត្តឱ្យកូនលេងទូរស័ព្ទ។ ក្មេងតូចៗ លេងទូរស័ព្ទច្រើន ប្រឈមមុខនឹងខូចភ្នែក ថែមទាំងធ្វើឱ្យកូនៗដាច់ទំនាក់ទំនងពីសង្គម និងមនុស្សជុំវិញខ្លួន ខ្វះភាពកក់ក្តៅ កាត់បន្ថយចំណងមនោសញ្ចេតនា គិតតែពីរីករាយនឹងទូរស័ព្ទ។ ការមើលទូរស័ព្ទមានទាំងផលវិជ្ជមាន និងអវិជ្ជមាន បើអ្វីដែលពួកគាត់មើល ជាវីដេអូ រូបភាពអប់រំ ការរៀនសូត្រថ្មីៗ ពួកគាត់នឹងទទួលបានចំណេះដឹងទូទៅច្រើន តែកុំឱ្យមើលយូរម៉ោង ឬជិតភ្នែកពេក ងាយប៉ះទង្គិចសុខភាពកូន។ បើមិនបានសង្កេត ឱ្យពួកគាត់មើលតែ រឿងមិនល្អ អសីលធម៌ រឿងដែលក្មេងមិនគួរមើល ពួកគាត់ក៏នឹងឆាប់រៀនចេះ នូវរឿងមិនល្អទាំងនោះដូចគ្នា ថែមទាំងប៉ះពាល់សុខភាព ការលូតលាស់របស់កូន ពេលប្រឡូកចូលសង្គមខាងក្រៅពួកគាត់នឹងក្លាយជាក្មេងមិនល្អ ត្រាប់តាមអ្វីដែលពួកគាត់បានមើលនោះ។

ជារួមមកវិញ លោកគ្រូ សំ ចៃ ក៏បានបន្ថែមផងដែរថា បើចង់ឱ្យកូនក្លាយជាទំពាំងល្អ ឫស្សីរឹងមាំពីតូចរហូតដល់ធំ គួរកុំទម្រើសកូនពេក បង្រៀនកូនឱ្យភាពឯករាជ្យ កុំដាក់សម្ពាធខ្លាំងលើកូនៗ កុំរំពឹងខ្ពស់ពេក ពេញចិត្តនូវអ្វីដែលជាខ្លួនគាត់ ត្រូវចេះសរសើរ និងចេះផ្តល់រង្វាន់ដល់កូនៗ នូវអ្វីដែលគាត់ធ្វើបាន ណែនាំតាមហេតុផល ឱ្យស្គាល់ខុសត្រូវ ជំនួសឱ្យការរិះគន់ និងគួរចំណាយពេលវេលាជាមួយពួកគាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

គួរឱ្យដឹងផងដែរ សម្រាប់មាតាបិតា មានកូនតូចដល់វ័យចូលរៀន កំពុងស្វែងរកសាលាល្អសម្រាប់កូនៗ សាលាអន្តរជាតិប្រាយស្តារភ្នំពេញ ជាសាលាដែលមានកម្មវិធីសិក្សាបែបអន្តរជាតិ ផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស យកចិត្តទុកដាក់ទាំងការផ្ដល់ចំណេះដឹង និងសុខភាពកុមារជាធំ។​ បច្ចុប្បន្នសាលាមានទទួលសិស្សចាប់អាយុ២ឆ្នាំ រហូតដល់ថ្នាក់ទី៦ បង្រៀនដោយគ្រូបរទេស មានបទពិសោធន៍ជាច្រើនឆ្នាំ ហើយពោរពេញទៅដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពេញលេញ។ សាលាមានទីតាំងធំទូលាយ មានផាសុកភាព ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលំអិតបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់សាលាផ្ទាល់តាមរយៈលេខទូរស័ព្ទ 012408789/ 015905789

អត្ថបទដោយ៖ Senghong

របៀបរើសសាលាសម្រាប់កូនជាទីស្រឡាញ់របស់លោកអ្នក

ចង់ឱ្យកូនក្លាយជាក្មេងឆ្លាត ពូកែ ឯករាជ្យ នាំកូនចូលសាលានៅវ័យនេះល្អបំផុត


 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
Vuthea Morn
April 25 2025
81 views

#អត្ថបទ PR

មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
Tror Sopheap
April 24 2025
17 views

#អត្ថបទ PR

ដាំបង្គោលធ្មេញក្នុងឆ្អឹង នៅសន្តិភាព នឹងទទួលបានប្រសិទ្ធភាពខ្ពស់ មិនខុសបំណង
Thida Pet
April 7 2025
44 views

#អត្ថបទ PR

អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
Tror Sopheap
March 3 2025
127 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
102 views

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
41 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia