អាហារ
បើចង់ឱ្យមុខងារខួរក្បាលអ្នក ងាយខ្សោយការចងចាំ ឆាប់ភ្លេចមុនអាយុ កុំញុំាអាហារនេះអី
Thida Pet
January 29 2024
499 views

៣មុខនេះញុំាច្រើនមិនចម្រើ​នដល់មុខងារខួរក្បាលអ្នកទេ ងាយខ្សោយការចងចាំ ឆាប់ភ្លេចមុនអាយុ

បើនិយាយពីខួរក្បាលគឺជាសរីរាង្គសំខាន់មួយក្នុងខ្លួនរបស់មនុស្សគ្រប់គ្នា ខួរក្បាលគឺជាអ្នកគ្រប់គ្រងនូវរាល់សកម្មភាព ជាពិសេសគឺការគិតរបស់មនុស្ស។ អាស្រ័យហេតុនេះហើយ របបអាហារសម្រាប់សុខភាពចខួរក្បាល បងប្អូនគូរតែដឹង ព្រោះយើងត្រុវប្រើប្រាស់ខួរក្បាលរបស់យើងរាល់ថ្ងៃ ។ ណាមួយបើអាយុរបស់យើងកាន់តែច្រើន នោះមុខងារបស់ខូរក្បាលក៏ចាស់ទៅតាមនឹងដូចគ្នាផងដែរដូច្នេះហើយ កាន់តែត្រូវការពារ។

ខាងក្រោមនេះគឺជារបបអាហារល្អសម្រាប់ខួរក្បាលរបស់អ្នក

-បន្លែពណ៌បៃតង៖ នរណាក៏ដឹងដែរថាបន្លែពណ៌បៃតង មានប្រយោជន៍សម្រាប់រាងកាយច្រើនណាស់ គ្រាន់តែមានមនុស្សជាច្រើន មិនសូវចូលចិត្តញុំាបន្លែ។ ដូច្នេះដើម្បីទាញខ្លួនឯងឱ្យញុំាបន្លែគួរតែជ្រើសរើសប្រភេទបន្លែណាដែលខ្លួនអ្នកចូលចិត្តញុំា ក៏អាចជួយសុខភាពប្រសើរជាងមិនញុំាទាល់តែសោះ។ បើអត្ថប្រយោជន៍របស់បន្លែវិញ គឺមានច្រើនរាប់មិនអស់នោះទេ ដូចជាល្អសម្រាប់ក្រពះពោះវៀន កាត់បន្ថយទល់លាមក ជួយស្បែក ក្រចក សក់ ការពារជំងឺជាច្រើនផ្សេងៗទៀត។

-គ្រាប់ធញ្ញជាតិ+ខ្លាញ់ល្អ៖ ពពួកអាហារទាំងអស់នេះគឹមានប្រយោជន៍ច្រើនដល់ខួរក្បាលដូចគ្នា។ ក៏ព្រោះតែខួរក្បាលត្រូវការជាតិស្ករដើម្បីធ្វើការ។ ដូច្នេះរបបអាហារទាំងនេះអាចជួយទៅមុខងារខួរក្បាលកាន់តែប្រសើរឡើងវិញ។​ពពួកនោះមានដូចជា ត្រីខ្លាញ់ល្អ គ្រាប់ស្វាយចន្ទី គ្រាប់វ៉ាល់ណាត់ គ្រាប់កៅឡាក់ជាដើម។

-ផ្លែឈើ៖ មានដូចជា ផ្លែប័រ ឪឡឹក បឺរី ស្រ្តបឺរី ផ្លែទំពាំងបាយជូរជាដើម។ ព្រោះផ្លែឈើទាំងនេះសម្បូរដោយវីតាមីន សារធាតុរ៉ែ ជាតិខ្លាញ់ សារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់មុនអាយុ ខ្សោយការចងចាំ ជួយឱ្យមុខងារខួរក្បាលសកម្ម និងបង្កើនមុខងារការចងចាំខ្លាំងជាងមុនបន្ថែមទៀត។ មួយវិញទៀតក៏មានការសិក្សាជាច្រើនបានឱ្យដឹងថាអ្នកដែលទទួលទានផ្លែបឺរីច្រើន ពេលចាស់ទៅទំនងជាមានការចងចាំល្អជាងមនុស្សចាស់ដែលមិនញុំាផ្លែនេះ។

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia