ជំងឺ
ប្រសិនបើក្រុមឈាមខុសគ្នា សុខភាពរបស់លោកអ្នកក៏ខុសគ្នាតាមនោះដែរ
Phoak Mary
April 19 2022
59 views

ជាទូទៅមនុស្សយើងម្នាក់ៗ មានប្រភេទឈាមមិនដូចគ្នានោះទេ អ្នកខ្លះមានឈាមប្រភេទ A ឈាមប្រភេទB ឈាមប្រភេទ AB ឬឈាមប្រភេទ​ 0 ជាដើម ។ ឈាមក៏ត្រូវបានបែងចែកជាប្រភេទ​ វិជ្ជមាន និងអវិជ្ជមាន ហើយភាពខុសគ្នានេះ វាអាស្រ័យថាតើ គ្រាប់ឈាមមានផ្ទុក ប្រូតេអីន ឬអត់ ។ ឧទាហរណ៍ ប្រសិនបើកោសិកាគ្រាប់ក្រហម មានផ្ទុកប្រូតេអីន នោះមានន័យថា ជាប្រភេទវិជ្ជមាន (ឧទាហរណ៍ AB+) តែក្នុងករណីគ្រាប់ឈាមក្រហម មិនមានផ្ទុកប្រូតេអីនទេ នោះមានន័យថា ជាប្រភេទឈាមអវិជ្ជមាន (ឧទាហរណ៍ O-) ។

ស្របពេលជាមួយគ្នានេះ មានការសិក្សាជាច្រើន បានរកឃើញថា ប្រភេទឈាម អាចឆ្លុះបញ្ចាំង ពីស្ថានភាពសុខភាព របស់មនុស្សយើងបាន​។ ឧទាហរណ៍ មនុស្សដែលឈាមប្រភេទ O ងាយប្រឈមក្នុងការបង្ករោគ ដោយមេរោគ cholera (ជំងឺរាក) ជាងមនុស្សដែលមានឈាមប្រភេទផ្សេង។ ក្រៅពីនេះ អ្នកជំនាញក៏បានលើកឡើងថា មនុស្សដែលមានឈាមប្រភេទ O នឹងមិនសូវមានភាពធ្ងន់ធ្ងរ ពីការបង្ករោគដោយវីរុសកូវីដ ១៩ទេ។

មនុស្សដែលមានឈាមប្រភេទO មានហានិភ័យទាប ពីការកើតជំងឺបេះដូង និងការកកស្ទះសរសៃឈាម​បេះដូង ប៉ុន្តែពួកគេ ងាយប្រឈមនឹងបញ្ហាហូរឈាម ជាពិសេសនៅពេលសម្រាលកូន ឬមានការប៉ះទង្គិចលើរាងកាយ ។​

បើយោងតាម សមាគមគ្រូពេទ្យជំងឺបេះដូងសហរដ្ឋអាមេរិក មនុស្សដែលមានឈាមប្រភេទ A, B , AB ងាយប្រឈមក្នុងការកើតជំងឺបេះដូង ដូចជា ការគាំងបេះដូង ឬជំងឺខ្សោយបេះដូងជាដើម ។ ក្រៅពីនេះ ពួកគេក៏ងាយប្រឈម ក្នុងបញ្ហាកំណកឈាម តាមសរសៃវ៉ែនសួត ឬសរសៃឈាមក្នុងបេះដូង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេលវេលា ។ ប្រូតេអីន ដែលមាននៅក្នុងឈាមប្រភេទ A, B , AB អាចជាមូលហេតុ បង្កឲ្យមានកំណកឈាម តាមសរសៃឈាមទាំងនោះ នេះបើតាមគ្រូពេទ្យជំនាញ ។

ស្របពេលជាមួយគ្នានេះ ដើម្បីទទួលបានសុខភាពល្អ លោកអ្នកគួរផ្លាស់ប្ដូរ ទម្លាប់មិនល្អ ក្នុងការរស់នៅ មានរបបចំណីអាហារត្រឹមត្រូវ និងរក្សាតុល្យភាពទម្ងន់រាងកាយជាដើម ៕

អត្ថបទដោយ៖​ ហួ ភារ៉ា

ប្រភព៖ www.cnet.com

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
326 views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
106 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
509 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
82 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
42 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
62 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
7.5 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
448 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
441 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
326 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា៖ អ្នកមានផ្នត់គំនិតបែបនេះ ជីវិតរស់មានអត្ថន័យ មានក្តីសុខ
Tror Sopheap
November 4 2024
144 views
អត្ថបទថ្មីៗ
#កុមារNovember 5 2024
ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
#ព័ត៌មានNovember 5 2024
តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
#ជំងឺNovember 5 2024
រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
#ចិត្តសាស្ត្រNovember 4 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកមានផ្នត់គំនិតបែបនេះ ជីវិតរស់មានអត្ថន័យ មានក្តីសុខ
#ជំងឺNovember 4 2024
គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
#ព័ត៌មានNovember 3 2024
សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia