អាហារ
អ្នកមានជំងឺរុំារ៉ៃ ប្រសិនញុំាអ្វីមិនសូវបាន គួរតែបន្ថែមភេសជ្ជៈ១ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយពង្រឹងនូវប្រព័ន្ធការពាររាងកាយឡើងវិញ
Pheakdey Pao
August 28 2023
629 views

បញ្ហាសុខភាពអ្នកមានជំងឺរុំារ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាម ​ឬឈឺសន្លាក់រុំារ៉ៃ​...ជាដើម រមែងតែញុំាអ្វីមិនសូវបាន ដែលជាហេតុនាំឱ្យរាងកាយរបស់ពួកគាត់កង្វះសារជាតិចិញ្ចឹម និងអាចបង្កឱ្យមានអាការស្លេកស្លាំង ពុំមានកម្លាំងកំហែងដូចទៅនឹងមនុស្សទូទៅឡើយ។

កត្តានេះដែរ ក្នុងទិសដៅជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយ និងបំពេញសារជាតិចិញ្ចឹមឱ្យរាងកាយបានគ្រប់គ្រាន់ឡើងវិញ ថ្ងៃនេះ ក្រុមការងារចាបបៃតង​ សូមលើកយកនូវភេសជ្ជៈ១មុខ គឺជាប្រភេទទឹកដោះគោទឹកដោះគោគ្មានជាតិខ្លាញ់ គ្មានជាតិស្ករ និងសម្បូរទៅដោយសារជាតិចិញ្ចឹមល្អៗក្នុងការជួយទៅដល់សុខភាពរាងកាយអ្នកមានជំងឺរុំារ៉ៃ។​

មូលហេតុដែលទឹកដោះគោប្រភេទនេះល្អសម្រាប់អ្នកមានជំងឺរុំារ៉ៃនោះ ប្រសិនបើនិយាយអំពីអ្នកជំងឺទឹកនោមផ្អែមតែម្តង គឺតម្រូវឱ្យមានរបបអាហារប្រុងប្រយ័ត្នណាស់មិនអាចឱ្យញុំាអ្វីផ្តេសផ្តាសបានទេ។ តួយ៉ាង បើផ្អែកបទសម្ភាសកន្លងរវាងក្រុមការងារចាបបៃតងជាមួយនឹងអ្នកនាង លាភ ចំរើនបញ្ញា ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានពន្យល់ឱ្យដឹងថា ចំពោះរបបអាហារអ្នកជំងឺទឹកនោមផ្អែមត្រូវរៀបចំរបបអាហារយ៉ាងលម្អិត ដោយតម្រូវឱ្យកាត់បន្ថយជាតិស្ករឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ហើយត្រូវបំពេញឡើងវិញនូវសារធាតុចិញ្ចឹមល្អៗដូចជាប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ។ ចំពោះរបបអាហារល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមរួមមានដូចជា បន្លែគ្រប់ប្រភេទ ផ្លែឈើដែលមានជាតិស្ករទាប និងទឹកដោះគោដែលគ្មានជាតិស្ករក៏ជាជម្រើសដ៏ល្អបំផុតផងដែរ។

May be an image of medicine, hair product and text that says 'Régilait គុណប្រយោជន៍ពិតៗ ដែលបានសម្រិតសម្រាំង ពីទឹកដោះគោសុទ្ធ ពីប្រទេសបារាំង Régilait No.1INFRANCE Plus THE FRENCH INMILK NUTRITION Vitamins VPlu POWR WITH 0% FAT A.D.CB1.82 -Mighcalduhosphor PRODUC ROMFRANGE ផលិត វេចខ្លប់ និងមានលក់ នៅក្នុង ប្រទេសបារាំង'

ដោយឡែកបច្ចុប្បន្ននេះ ទឹកដោះគោមានច្រើនប្រភេទណាស់ដែលបានដាក់លក់នៅក្នុងទីផ្សារ ហើយទឹកដោះគោភាគច្រើនប្រសិនបើគ្មានជាតិស្ករទេ ក៏មានបន្ថែមគ្រីម ឬសារធាតុផ្អែមផ្សេងៗទៀតដែលធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមពិបាកជ្រើសរើស។ កត្តានេះដែរ អ្នកនាងណែនាំឱ្យ អ្នកជំងឺទឹកនោមផ្អែមរើសយកទឹកដោះគោណាដែលគ្មានជាតិស្ករ និងគ្មានជាតិខ្លាញ់ ហើយសម្បូរសារធាតុចិញ្ចឹម ដើម្បីប៉ូវកម្លាំងប្រចាំថ្ងៃ ក៏ដូចជាបំពេញកំហាប់ឆ្អឹង ព្រោះថាអ្នកជំងឺទឹកនោមផ្អែមក៏អាចប្រឈមនឹងមានបញ្ហាខ្សោយកំហាប់ឆ្អឹង និងឆ្អឹងស្ពោធផងដែរ។

ជាក់ស្តែងដូចជា ម្សៅទឹកដោះគោរីជីលេវីតាមីនផ្លឹស ជាប្រភេទទឹកដោះគោឯកទេសឆ្អឹងដ៏ល្អមួយដែលគ្មានជាតិស្ករ គ្មានជាតិខ្លាញ់ និងសម្បូរទៅដោយវីតាមីនបំប៉នកម្លាំងដល់ទៅ៨មុខដូចជា វីតាមីនA, វីតាមីនD, វីតាមីនD3, វីតាមីនB1, វីតាមីនB12, វីតាមីនB9, វីតាមីនB2 និងវីតាមីនB6។ ចំពោះសារជាតិចិញ្ចឹម និងលក្ខណៈពិសេសទាំងនេះដែរ កុំថាឡើយអ្នកជំងឺទឹកនោមផ្អែម សូម្បីតែអ្នកកើតជំងឺលើសសម្ពាធឈាម អ្នកសម្រកទម្ងន់ និងកំពុងតែមានសុខភាពធ្លាក់ខ្សោយ ក៏អាចញុំាដើម្បីបំពេញវីតាមីន ពង្រឹងថាមពលឱ្យរាងកាយ និងកាត់បន្ថយបញ្ហាស្លេកស្លាំងដោយសារខ្វះអាហារូបត្ថម្ភជាប្រចាំផងដែរ ដោយគ្រាន់តែទទួលទានជាប្រចាំថ្ងៃត្រឹមតែ១ថ្ងៃ ២កែវ ព្រឹក-ល្ងាចប៉ុណ្ណោះ។

No photo description available.

សម្រាប់ព័ត៌មានបន្ថែមអំពីរីជីលេ សូមបងប្អូនទំនាក់ទំនងទៅផេក Regilait Cambodge, លេខទំនាក់ទំនង 010 307 703 /095 555 211 ឬអាចរកទិញបានតាមផ្សារទំនើប ផ្សារលក់សម្ភារៈកូនក្មេងគ្រប់កន្លែង និងតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា៕

May be an image of 1 person, medicine and text that says 'Regilait ប៉ាម៉ាក់ មានឆ្អឹងរឹងមាំ និងសុខភាពល្អ កូនៗសប្បាយចិត្ត ផលិត វេចខ្លប់ និងមានលក់ នៅក្នុង ប្រទេសបារាំង Régilait E Bone Nutrition 0 一'

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia