កីឡា
លក្ខណៈពិសេស ៥យ៉ាងពីការហាត់ប្រាណជាប្រចាំ ជួយសុខភាពលើសពីការថែរាង សម្រកទម្ងន់

ទម្លាប់នៃការហាត់ប្រាណជាប្រចាំសម្រាប់បុគ្គលភាគច្រើនរមែងផ្តោតសំខាន់ទៅលើការសម្រកទម្ងន់ ថែរាង និងមួយផ្នែកតូចទៀតចំពោះមនុស្សដែលមានវ័យជ្រេបន្តិច គឺហាត់ដើម្បី ជួយជំនួយដល់បញ្ហាសន្លាក់ឆ្អឹង និងពង្រឹងសាច់ដុំ។

យ៉ាងណាមិញ បើយើងនិយាយឱ្យស៊ីជម្រៅបន្តិចផ្តោតទៅលើលក្ខណៈសម្បត្តិនៃការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ មិនត្រឹមតែជួយដល់សរីរាង្គមួយចំនួនដូចដែលបានរៀបរាប់ខាងលើនោះទេ គឺវាអាចជះឥទ្ធិពលធំផ្សេងៗទៀត៖

១. បង្កើនថាមពល៖ យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ mayoclinic បានលើកឡើងថា ការធ្វើឱ្យលំហាត់ប្រាណឱ្យរាងកាយមានសកម្មភាពទៀងទាត់អាចជួយពង្រឹងសាច់ដុំ និងបង្កើនកម្រិតថាមពលនៅក្នុងសរីរាង្គ។ ជាក់ស្តែង ចំពោះលំហាត់ប្រាណជាប្រចាំ គឺអាចផ្តល់អុកស៊ីហ្សែនទៅកាន់ជាលិកា ជួយឱ្យប្រព័ន្ធសរសៃឈាមបេះដូង និងសួត ដំណើរការកាន់តែមានប្រសិទ្ធភាព។ ហើយនៅពេលដែលសុខភាពបេះដូង និងសួតប្រសើរឡើង នោះនឹងធ្វើឱ្យសរីរាង្គកាយមានថាមពលកាន់តែច្រើន ដើម្បីទប់ទល់នឹងសកម្មភាពការងារប្រចាំថ្ងៃ។

២. លើកកម្ពស់ការគេង៖ សកម្មភាពរាងកាយទៀងទាត់ អាចជួយឱ្យគេងលក់បានលឿន គេងលក់ស្រួល និងធ្វើឱ្យការគេងបានស្ងប់រហូតទល់ភ្លឺ។ ក៏ប៉ុន្តែជាការណែនាំ​កុំ​ហាត់ប្រាណ​ជិត​ម៉ោង​ចូល​គេង ព្រោះអាចនឹងធ្វើឱ្យស្វាងងងុយគេងវិញ​។

៣. ធ្វើឱ្យអារម្មណ៍ប្រសើរឡើង៖ ការហាត់ប្រាណ ឬដើរលឿនៗជាប្រចាំថ្ងៃ ត្រូវបានអ្នកជំនាញសិក្សាឃើញថា អាចជួយជំរុញនូវកម្រិតឆ្លើយតបក្នុងខួរក្បាលជាច្រើន ដែលអាចធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ សម្រាកបានច្រើន និងមិនសូវចង់ចិត្តជាមួយបញ្ហាស្ត្រេស។

៤. ជំរុញមុខងារផ្លូវភេទ៖ ការធ្វើលំហាត់ ត្រូវបានផ្សាភ្ជាប់ទៅនឹងការបង្កើនកម្រិតថាមពល និងបង្កើនទំនុកចិត្តលើរូបរាងរាងកាយ ដែលជះឥទ្ធិពលដល់មុខងារផ្លូវភេទរបស់អ្នក។

៥. ប្រយុទ្ធប្រឆាំងនឹងជំងឺ៖ ការហាត់ប្រាណ ជួយបង្កើនកូឡេស្តេរ៉ុល lipoprotein, ដង់ស៊ីតេខ្ពស់ (HDL) កូលេស្តេរ៉ុល "ល្អ" បន្ថយទ្រីគ្លីសេរីតដែលមិន និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លំហាត់ប្រាណទៀងទាត់ជួយការពារ ឬបង្ការបញ្ហាសុខភាពផ្សេងៗទៀតដូចជា៖ ជំងឺដាច់សរសៃឈាមខួរក្បាល, រោគសញ្ញាមេតាប៉ូលីស, សម្ពាធ​ឈាម​ខ្ពស់, ជំងឺទឹកនោមផ្អែមប្រភេទទី២, ជំងឺធ្លាក់ទឹកចិត្តុំ ការថប់បារម្ភ, មហារីកច្រើនប្រភេទ, ជំងឺរលាកសន្លាក់, ជំងឺធ្លាក់ទឹកចិត្ត...៕


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia