ជំងឺ
ឈឺចង្កេះញឹកញាប់គួរប្រយ័ត្ន អាចមកពីទ្រនាប់ឆ្អឹងលូនចេញក្រៅមិនឆាប់ព្យាបាលអាចពិការបាន
Senghong Kong
August 14 2022
2.4 K views

បញ្ហាឈឺចង្កេះឬខ្នងផ្នែកខាងក្រោយ បច្ចុប្បន្នមនុស្សស្ទើរតែគ្រប់វ័យហើយដែលជួបប្រទះ។ ការអង្គុយមិនបានយូរ ចុករោយ ឈឺចាប់ ពិបាកអង្គុយ ពិបាកគេង និងផ្ដល់ផលរំខានដល់សកម្មភាពប្រចាំថ្ងៃ ជាពិសេសភាគច្រើនកើតលើមនុស្សវ័យចាប់ពី៤៥ឆ្នាំឡើងទៅ។ ជាមួយគ្នានេះប្រសិនបើមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវ បញ្ហាឈឺចង្កេះនេះក៏អាចវិវត្តន៍ជាជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរបានផងដែរ។

តាមការចែករំលែកពីមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាកត្តាដែលបណ្ដាលឱ្យឈឺចង្កេះមានដូចជា ៖

- វិបត្តិសាច់ដុំនិងសរសៃពួរតឆ្អឹងត្រង់សន្លាក់

- ការសឹកសន្លាក់ឆ្អឹងឬពុកឆ្អឹងចង្កេះ

- ការរលាកសន្លាក់ឆ្អឹងនិងឆ្អឹងចង្កេះ

- ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម

- ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ

- ជំងឺមហារីក

- ភាពចុះខ្សោយនិងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង (ដែលនេះជាករណីជួបភាគច្រើន)។ ការលូនមកក្រៅនៃទ្រនាប់ឆ្អឹងនេះ ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័បានឆាយឱ្យឆាប់រហ័ស និងព្យាបាលត្រឹមត្រូវទេនោះ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងឈឺចាប់ខ្លាំងរហូតមិនអាចធ្វើអ្វីបាន។ បន្ថែមពីនោះ ផ្អែកតាមគេហទំព័រ medicalnewstoday បានឱ្យដឹងបន្ថែមថា ឈឺចង្កេះ ក៏អាចបណ្ដាលមកពីឆ្អឹងកងខ្នងខុសប្រក្រតី និងបញ្ហាតម្រងនោម(ក្រលៀន) ដូចជាគ្រោះក្នុងតម្រងនោម ឬឆ្លងមេរោគតម្រងនោមផងដែរ។

ចំពោះការព្យាបាល ប្រភពដដែលបានឱ្យដឹងថា អាចព្យាបាលបានតាមរយៈការលេបថ្នាំ វះកាត់ ការព្យាបាលតាមចលនា ​និងការផ្លាស់ប្តូរទម្លាប់ការរស់នៅផងដែរ។ យ៉ាងណាមិញ ប្រសិនបើបងប្អូនមានបញ្ហាដូចការរៀបរាប់ខាងលើ ឈឺចង្កេះយូរ​មកហើយ​ ឬញឹកញាប់​ បូករួមទាំងរាងកាយចុះខ្សោយ គ្មានកម្លាំង ឬមានអាការគ្រុនក្ដៅ មិនស្រួលក្នុងខ្លួន គួរប្រញាប់ជួបពិនិត្យប្រឹក្សា និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕

អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.5 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.5 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.4 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia