កាលពីថ្ងៃទី៣១ខែ សីហា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បានសហការជាការមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី ធ្វើការវះកាត់ជូនស្រ្តីដែលមានបញ្ហារោគស្រ្តី ដោយឥតគិតថ្លៃ តាមស្ថានភាពជំងឺដែលមានកំណត់ដូចខាងក្រោមនេះ។
ទី១ការពិគ្រោះជំងឺរោគស្រ្តី៖ ជំងឺស្រុតសរីរាង្គ ជំងឺប្រដាប់ភេទពីកំណើត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
២.ការវះកាត់រោគស្រ្តី៖ ជំងឺរោគស្រ្តីដូចជា ស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារមាស ស្រុតទ្វាលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ពេទ្យលូតលាស់មិនប្រក្រតីពីកំណើត ចាប់ពីថ្ងៃទី២៤ទៅទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
ដូច្នេះប្រសិនណាបងប្អូនស្រ្តីៗចង់ធ្វើការព្យាបាលជំងឺដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្នែកសម្ភព និងរោគស្រ្តី ឬតាមរយៈពេលទូរស័ព្ទ 087701373 សូមបងប្អូនជ្រាបជាដំណឹង៕
អត្ថបទដោយ៖ ប៉ែត ធីតា