ចិត្តសាស្ត្រ
សាកថ្មជីវិត! ៧វិធីរំងាប់អារម្មណ៍បានលឿន ក្រោយពេលអ្នកទទួលរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ

គ្មាននរណាម្នាក់បានដឹងខ្លួនទុកជាមុនថា ថ្ងៃខាងមុខយើងនឹងជួបរឿងល្អ ឬរឿងអាក្រក់ ហើយក៏គ្មាននរណាម្នាក់ចង់ឱ្យខ្លួនរងសម្ពាធផ្លូវចិត្តនោះដែរ។

បើយោងតាមការចុះផ្សាយរបស់ Time of India បានបង្ហាញដំណោះស្រាយ០៧យ៉ាងដែលជួយរំងាប់អារម្មណ៍បានលឿន ក្រោពេលអ្នកទទួលរងសម្ពាធផ្លូវចិត្ត។

១.ទទួលយកការពិត

បើអ្នកទទួលរងសម្ពាធនៅថ្ងៃណាមួយ ចូរអ្នកបង្រៀនខ្លួនឯងឱ្យចេះទទួលយកការពិតលើរឿងទាំងអស់ដែលធ្លាក់មកលើអ្នក ដើម្បីឱ្យអារម្មណ៍របស់អ្នកធូរស្បើយ។ ការរៀនទទួលយកការពិត អាចបង្រៀនឱ្យអ្នកកាន់តែស្គាល់ច្បាស់ពីតម្លៃរបស់ខ្លួនឯង ហើយអាចដោះស្រាយដោយខ្លួនឯងបាន។

២.ដកខ្លួនចេញមួយរយៈ

មិនថា ខ្លួនអ្នកកំពុងជួបសម្ពាធផ្លូវចិត្តពាក់ព័ន្ធ បញ្ហាការងារ បញ្ហាស្នេហា បញ្ហាមិត្ត និងបញ្ហាគ្រួសារ ចូរអ្នកផ្ដល់ឪកាសឱ្យរាងកាយរបស់បានសម្រាកផង ពីព្រោះការដែលរាងកាយរបស់អ្នកសម្រាក ភាពតានតឹង និងសម្ពាធទាំងឡាយ បានរំសាយតាមសុបិន។ ក្រោយមកទៀត ចូរអ្នកគិតគំនិតវិជ្ជមាន លើកទឹកចិត្តខ្លួនឯង ដើម្បីផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ដើម្បីដើរទៅមុខទៀត។

៣.ដកដង្ហើមឱ្យវែង

ចូរអ្នកកុំគិតរឿងដែលកន្លងហួស អ្នកត្រូវតែលើកទឹកចិត្តខ្លួន យកចិត្តទុកដាក់ចំពោះខ្លួនឯង និងផ្ដោតលើគោលដៅរបស់ខ្លួនវិញទើបជារឿងប្រសើរ។ អង្គុយក្បែរមាត់សមុទ្រ ដកដង្ហើមឱ្យវែងៗ ស្ដាប់សំឡេងទឹកសមុទ្រ និងធ្វើសមាធិ ដើម្បីបន្ធូរអារម្មណ៍លុបចោលភាពឈឺចាប់។

៤.បើមានភាពតានតឹងហើយ ដើរលេងខ្លះទៅ

វេជ្ជបណ្ឌិត Girija Kishore Lead បាននិយាយថា ការដើរលេងជួយឱ្យអ្នកលុបចោរភាពតានតឹងរបស់អ្នក ហើយវាបានធ្វើឱ្យចិត្តរបស់អ្នកធូរស្បើយ លែងមានសម្ពាធទៀតហើយ។

៥.និយាយភាពតានតឹងចេញមកក្រៅ

ត្រូវផ្ដល់ឪកាសឱ្យខ្លួនឯងនិយាយរឿងដែលដានជាប់នៅក្នុងចិត្តចេញមកខាងក្រៅឱ្យអស់ ដើម្បីឱ្យអារម្មណ៍របស់អ្នកធូរស្បើយ។ អ្នកអាចឈរនៅកន្លែងណាមួយដែលមានបរិយាកាសល្អ រួចនិយាយលឺៗ ដើម្បីបន្ធូរភាពតានតឹងរបស់ខ្លួន។

៦.ធ្វើលំហាត់ប្រាណ ឬរត់

វិធីដ៏មានប្រសិទ្ធភាពជួយកាត់បន្ថយភាពតានតឹងគឺ ការហាត់ប្រាណ និងរត់។ ជាដំបូងវាអាចធ្វើឱ្យអ្នកស្ទាក់ស្នើរចិត្ត ប៉ុន្តែបើអ្នកធ្វើបាន នោះភាពសោកសៅទាំងប៉ុន្មានក៏រលាយអស់ អារម្មណ៍របស់អ្នកក៏ត្រូវធូរស្បើយ។

៧.វិធីដកដង្ហើម ៤-៧-៨

វិធីសាស្ដ្រដកដង្ហើម ៤-៧-៨ ត្រូវបានគេទទួលស្គាល់ថា អាចជួយដោះស្រាយការថប់បារម្ភ និងធ្វើឱ្យចិត្តរបស់អ្នកស្ងប់បានដែរ។ វិធីសាស្ត្រនេះគឺ ស្រូបដង្ហើមចូលតាមច្រមុះរយៈពេល៤វិនាទី រួចទប់ដង្ហើមឱ្យជាប់រយៈពេល៧វិនាទី បន្ទាប់មកបញ្ចេញខ្យល់តាមមាត់មួយៗរយៈពេល៨វិនាទី។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
185 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia