ព័ត៌មាន
សុខភាពល្អ រកស៊ីស្រួល! តោះទៅចាក់វ៉ាក់សាំងដូសជម្រុញ និង ដូសទី៥ ក្រសួងប្រកាសឱ្យចាក់ហើយ
MC LyHouy
June 9 2022
179 views

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មានបានប្រកាសឱ្យដឹងថា ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ និង ដូសទី៥ សូមរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគាត់មានភាពសុំានៅក្នុងរាងកាយកាន់តែខ្លាំងឡើងថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ។ 

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥នេះ គឺដើម្បីរក្សាអង់ទីគ័រការពារជំងឺកូវីដ-១៩ ឱ្យបានរឹងមាំនៅក្នុងសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយនៅក្នុងបរិបទនៃអូមីក្រុងបានបង្ហាញថ្មីជាបន្តបន្ទាប់នេះ រឹតតែមានតម្រូវការនៃការរក្សាឱ្យមានភាពសុំាក្នុងសរីរាង្គបុគ្គល និងសហគមន៍ឱ្យបានរឹងមាំដើម្បីបន្តបាននូវនិរន្តរភាព ការបើកដំណើរការប្រទេសក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើង វិញ។

លោកជំទាវបានបន្តថា ស្ថានភាពកូវីដ-១៩ នៅលើ សកលលោកនៅតែមានភាពផុយស្រួយ និងនៅមានការរាតត្បាតនៅឡើយទេ ប្រសិនបើយើងប្រហែសវានឹងអាចធ្វើឱ្យមានការផ្ទុះការរាតត្បាតធំឡើងវិញហើយមធ្យោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ នាពេលនេះ ពិតជាសមស្របទៅនឹងកាលៈទេសៈ ដែលយើងទាំងអស់គ្នាត្រូវអនុវត្តអភិក្រម ការពារប្រសើរជាងព្យាបាល គួបផ្សំនឹងវិធានការការពារខ្លួនផ្សេងទៀត ដើម្បីសុខភាពល្អទាំងអស់គ្នា ឆ្ពោះទៅរកការប្រកបការងារបានគ្រប់យ៉ាង ចម្រុងចម្រើនក្នុងក្រុមគ្រួសារ និងសង្គមជាតិ៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia