ការឈឺក្បាលជាប្រចាំ ឈឺហើយមិនងាយនឹងបាត់ទៅវិញ តើនេះអាចមកពីកើតឡើងដោយគ្មានមូលហេតអ្វី? ខណៈពេលដែលបញ្ហាឈឺក្បាលនេះ បង្កមកពីបញ្ហាផ្សេងៗ ដោយជួនកាលអាចបណ្តាលមកពីការខះជាតិទឹកក្នុងខ្លួន អារម្មណ៍តានតឹងខ្លាំងពេក គិតច្រើន ឬកត្តារបបអាហារគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់...ជាដើម។
ជាប់ទាក់ទិនទៅនឹងបញ្ហាខាងលើថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង សូមលើកយកប្រភេទវីតាមីនល្អបំផុតចំនួន៥មុខ សម្រាប់ជួយបំបាត់អាការឈឺក្បាលប្រកាំង។
យោងតាមគេហទំព័រ healthline បានឱ្យដឹងថា អាការឈឺក្បាលអាចកើតមានប្រមាណ២០%លើស្រ្តី និង១០%ទៅលើបុរស ហើយចំពោះការបំបាត់អាការឈឺក្បាលប្រកាំងនេះបាន គឺអាចទទួលទានអាហារណាដែលមានសារធាតុចិញ្ចឹម គេង និងផឹកទឹកឱ្យបានគ្រប់គ្រាន់ ក៏ដូចជាបញ្ចូលជាប្រភេទវីតាមីនបន្ថែមដើម្បីបង្ការការឈឺក្បាលប្រកាំងនេះ៖
១.វីតាមីនឌី៖ ប្រសិនបើនៅក្នុងខ្លួនកង្វះវីតាមីនឌីច្រើននឹងអាចបណ្ដាលឱ្យកើតជំងឺឈឺក្បាល តែបើព្យាយាមញុំាប្រភេទវីតាមីននេះ អាចជួយទៅប្រយុទ្ធប្រឆាំងនឹងការរលាកនៅក្នុងខួរក្បាលបាន ជួយការពារ និងព្យាបាលជំងឺប្រកាំងដែលបានកើតមាននៅកំឡុងពេលណាមួយ។
២.សារធាតុម៉ាញ៉េស្យូម៖ ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់ដែលចាំបាច់ខ្លាំងសម្រាប់រក្សាមុខងារសរសៃប្រសាទ សម្ពាធឈាម និងមុខងារសាច់ដុំ។ ដោយឡែក ការកង្វះម៉ាញេស្យូមត្រូវបានផ្សារភ្ជាប់ទៅនឹងការឈឺក្បាលកម្រិតស្រាល និងមធ្យម និងឈឺក្បាលប្រកាំងផងដែរ។ នេះបើតាមរយៈការសិក្សាទៅលើមនុស្សពេញវ័យជាង ១០,០០០នាក់ ជាស្រ្តី ដោយឃើញថាអ្នកដែលទទួលទានថ្នាំគ្រាប់ម៉ាញេស្យូម អាការឈឺក្បាលគាត់តិចជាងស្រ្តីដែលមិនសូវទទួលទានសារធាតុនេះ។
៣.មេឡាតូនីន៖ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា សារធាតុ melatonin ក៏អាចមានប្រសិទ្ធភាពក្នុងការការពារ ការវាយប្រហារនៃជំងឺឈឺក្បាលប្រកាំងបានប្រសើរជាងមុនផងដែរ។
៤.វីតាមីនប៊ី២៖ ការវិភាគលើការសិក្សាចំនួន៩បានបង្ហាញថាការលេបថ្នាំ ៤០០ mg ក្នុងមួយថ្ងៃនៃវីតាមីន B២រយៈពេល ៣ ខែបានកាត់បន្ថយការឈឺចាប់យ៉ាងខ្លាំងដែលទាក់ទងនឹងការវាយប្រហារនៃជំងឺឈឺក្បាលប្រកាំង ។
៥.Coenzyme Q១០៖ គឺជាសមាសធាតុដូចវីតាមីនដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន ជា សារធាតុប្រឆាំងអុកស៊ីតកម្មវាអាចការពារប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មដែលទាក់ទងនឹងជំងឺឈឺក្បាលប្រកាំង Coenzyme Q១០ក៏អាចកាត់បន្ថយកម្រិតអង់ស៊ីមដែលកើនឡើងក្នុងពេលមានការវាយប្រហារប្រកាំង និងនាំឱ្យមានការរលាកសរសៃប្រសាទ ៕
អត្ថបទដោយ៖ ប៉ែត ធីតា