កីឡា
ទម្លាប់ពេលព្រឹកដ៏សំខាន់ទាំង៥ធ្វើឱ្យអ្នកអារម្មណ៍រីករាយក្នុងការងារ និងមានក្តីសុខ
Tror Sopheap
July 26 2021
8.6 K views

មនុស្សយើងភាគច្រើនគិតថា ទម្លាប់ពេលព្រឹកនេះ ធ្វើឱ្យ​គាត់ភ្ញាក់ពីគេង ដោយគ្មានកម្លាំង អារម្មណ៍មិនល្អ និងស្មុកស្មាញ

ជាដើម។ នេះមកពីការគិតរបស់អ្នក មិនអាចរកដំណោះស្រាយបាន។ ថ្ងៃនេះ យើងនឹងលើកដំណោះស្រាយល្អបំផុតសម្រាប់អ្នកភ្ញាក់ពេលព្រឹក ហើយអ្នកគិតថា ហេតុអ្វីទម្លាប់ទាំង៥នេះអស្ចារ្យសម្រាប់ជីវិតរបស់ខ្ញុំម្ល៉េះ?

ទម្លាប់ទី១. អ្នកភ្ញាក់ឡើងពេលព្រឹកត្រូវចេះដឹងគុណ

ទម្លាប់ព្រឹកនេះ មានការទាក់ទងជាមួយកិច្ចការងារ សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ បើអ្នកភ្ញាក់ឡើងអារម្មណ៍មិនល្អទេ? មកពីអ្នកគ្មានអារម្មណ៍អំណរគុណដល់ថ្ងៃនីមួយៗ ក្នុងជីវិតរបស់អ្នក។ តាមលោក Andrew Matthews ជាអ្នកចិត្តវិទ្យាបាននិយាយថា “អ្វីៗ ដែលកើតក្នុងជីវិតរបស់អ្នក គឺបានមកពីការគិតរបស់អអ្នកនេះឯង។ ពេលអ្នកមានអត្តចរិកចេះដឹងគុណ ជួយឱ្យអារម្មណ៍របស់អ្នកកាន់តែមានភាពរីករាយ។” មានន័យថា អ្នកត្រូវចេះពេញចិត្ត និងរីករាយពេលព្រឹកមកដល់ក្នុងជីវិតរបស់អ្នក ដើម្បីក្តីសុខ។ ចូរចងចាំថា បើអ្នកអង្គុយតែកើតទុក្ខ នោះវាក៏គ្មានប្រយោជន៍អ្វីសម្រាប់អ្នកនោះទេ។ ដូចនេះមុនក្រោកពីគេងអ្នកសាកល្បងនិយាយ មកកាន់ខ្លួនឯងថា អគុណពេលព្រឹក ជាថ្ងៃដ៏ស្រស់បំព្រងក្នុងជីវិតរបស់ខ្ញុំ...។

ទម្លាប់ទី២. ចូរសមាធិបន្តិច ដើម្បីអារម្មណ៍រីករាយ

មនុស្សដែលមានសុខភាព និងស្មារតីរឹងមាំ ជាមួយអារម្មណ៍រីករាយ ពួកគេមានទម្លាប់មួយ គឺការធ្វើសមាធិ ឬអធិស្ឋាន​។ តាមលោក Martin Luther king ជាបុគ្គលអស្ចារ្យដែលប្រជាជនអាមេរិកគោរពគាត់ណាស់ គាត់បាននិយាយថា “ខ្ញុំមានកិច្ចការត្រូវធ្វើច្រើនណាស់ ក្នុងថ្ងៃនេះ តែខ្ញុំមានពេលមួយម៉ោង ដើម្បីសមាធិ។” វាធ្វើឱ្យស្មារតីរបស់គាត់ បំពេញកិច្ចការពេញមួយថ្ងៃយ៉ាងរីករាយ និងក្តីស្ងប់។ ការសមាធិនេះ ជួយធ្វើឱ្យចិត្តរបស់អ្នកមានការផ្តោតអារម្មណ៍ធ្វើឱ្យសរសៃប្រសាទរបស់អ្នក មានចិត្តស្ងប់ និងផ្តោតអារម្មណ៍លើការងារបានល្អបំផុត។

ទម្លាប់ទី៣. អាន ដើម្បីមានគំនិត

ប្រសិនបើអ្នកចង់មានសុខភាពរឹងមាំ និងអារម្មណ៍រីករាយ ចូលចិត្តអានសៀវភៅ ដើម្បីបានគំនិត ដោះស្រាយកិច្ចការងារ និងមានថាមពលផ្លូវចិត្តរឹងមាំ។ គ្រាន់តែពេលព្រឹក អ្នកចំណាយពេលអាន ១០ ទៅ២០នាទី អ្នកច្បាស់មានអារម្មណ៍បែបទំនុកចិត្តលើខ្លួនឯង។ សូម្បីលោក Warren Buffett គាត់បានចំណាយពេលជាច្រើនម៉ោងដើម្បីអានសៀវភៅក្នុងមួយថ្ងៃ។ គាត់អាន ដើម្បីយកគំនិតមកដោះស្រាយបញ្ហាការងាររបស់អ្នក។​ ចាប់ផ្តើមអានទាំងអស់គ្នា ដើម្បីខ្លួនយើង និងសង្គមជាតិរបស់យើង។

ទម្លាប់ទី៤. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណនៅក្នុងពេលព្រឹកនេះគឺជាទម្លាប់ដ៏ល្អមួយ គ្រាន់តែអ្នកចំណាយពេល ១០នាទីតែប៉ុណ្ណោះដើម្បីហាត់ប្រាណ គឺវាអាចជួយបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាល និងធ្វើឱ្យអារម្មណ៍អ្នកមានភាពស្រស់ថ្លា និងកាន់តែប្រសើរឡើង។ ដូចជាserotonin dopamine និងnorepinephrine ដែលជួយកាត់បន្ថយឥទ្ធិពលជំងឺស្រ្តេស និងជំងឺបាក់ទឹកចិត្ត។

លើសពីនេះ ការហាត់ប្រាណពេលព្រឹកធ្វើឱ្យចលនាឈាមនៅក្នុងរាងកាយរបស់អ្នករត់បានស្រួល និងផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃ។ យោងតាមការផ្សាយគេហទំព័រ Mindbodygreen បានសរសេរថា ការសិក្សាមួយរបស់អ្នកចិត្តវិទ្យា គឺគេបានរកឃើញថា ការមានទម្លាប់ហាត់ប្រាណពេលព្រឹក ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា រាងកាយរឹងមាំ និងការពារការឡើងគីឡូផងដែរ។”

ទម្លាប់ទី៥. ការស្រូបយកខ្យល់អាកាសបរិសុទ្ធ

ការដើរ ពេលព្រឹកមានប្រយោជន៍ដល់សុខភាព និងជួយជំរុញការច្នៃប្រដិត្ឋនៅក្នុងខួរក្បាល ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា រាល់ព្រឹកនៃថ្ងៃថ្មីនេះ ជាថ្ងៃចាប់ផ្តើមជីវិតអស្ចារ្យ។ ប្រសិនបើអ្នកដើរហាត់ប្រាណជាមួយសត្វឆ្កែរបស់អ្នកនៅកន្លែងតំបន់ធម្មជាតិ ហើយទទួលខ្យល់បរិសុទ្ធ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងមានចិត្តស្ងប់ដូចធម្មជាតិផងដែរ។

ដូចនេះ បើអ្នកចង់ទទួលបានពេលព្រឹកដ៏អស្ចារ្យនេះ ចូរអ្នកចាប់ផ្ដើមរៀបផែនការសម្រាប់អនុវត្តនៅក្នុងថ្ងៃស្អែក និងកំណត់កាលវិភាគចំនួននាទីក្នុងការអាន សមាធិ និងធ្វើលំហាត់ប្រាណ...។ ហើយទម្លាប់ពេលព្រឹកទាំង៥ដ៏អស្ចារ្យនេះ នឹងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ថាថ្ងៃនីមួយៗ គឺជាថ្ងៃដែលធ្វើឱ្យអ្នកមានក្តីសុខបំផុត៕

អត្ថបទបន្ថែម៖ អ្នកកំពុងជួបបញ្ហាគេងមិនលក់! ៥វិធីនេះ ជួយកម្ចាត់ទម្លាប់អាក្រក់គេងមិនលក់

អត្ថបទដោយ៖ ទ្រ សុភាព

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2339

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia