ចិត្តសាស្ត្រ
អ្នកកំពុងជួបបញ្ហាគេងមិនលក់! ៥វិធីនេះ ជួយកម្ចាត់ទម្លាប់អាក្រក់គេងមិនលក់

បញ្ហាការគេងនេះ ធ្វើឱ្យអ្នកធុញទ្រាំនឹងការនឿយហត់ និងអស់កម្លាំងចិត្ត ហើយជាពិសេសនាំឱ្យកើតជំងឺផ្សេងៗដូចជា លើសឈាម គាំងបេះដូង និងបាត់ការចង់ចាំ។ ពេលអ្នកគេងមិនលក់នេះ មកពីទម្លាប់អាក្រក់ទាំង ០៥នេះ យោងតាម The Better Sleep Council បញ្ជាក់ដូចខាងក្រោម ។ តើដំណោះស្រាយធ្វើឱ្យអ្នកគេងលក់មានអ្វីខ្លះ?

ទម្លាប់អាក្រក់ទី១៖ ទង្វើរចាប់ផ្តើមមុនចូលគេង

មនុស្សជាច្រើនមានបញ្ហាការគេងមិនលក់នោះ មានទង្វើរមួយ គឺហូបអាហារមុនចូលគេងមានដូចជាអាហារសម្រន់ពេលយប់ នំចំណី និងបង្អែម...ជាដើម។ ពេលអ្នកហូបអាហារមុនចូលគេង វាធ្វើឱ្យមានបញ្ហា ការរំលាយអាហារ និងក្រហាយក្បាលពោះ នេះជាបញ្ហារំខាន់ដល់ដំណេក។ ហេតុអ្វី? មកពីក្រពះរបស់អ្នកបញ្ចេញជាតិអាស៊ីតទៅបំពង់រំលាយអាហារ។

ដំណោះស្រាយទម្លាប់នេះ៖ អ្នកកុំព្យាយាមហូបអាហារ រួចចូលគេងភ្លាមៗ អ្នកត្រូវចំណាយហូបអាហារមុន ២ទៅ៣ម៉ោង មុនចូលគេង ដើម្បីឱ្យក្រពះអ្នករំលាយអាហារបានល្អ។

ទម្លាប់អាក្រក់ទី២៖ ផឹកស្រាមុនចូលគេ

មានមនុស្សជាច្រើនយល់ថា ការផឹកស្រាមុនចូលគេង ធ្វើឱ្យខ្លួនគេងលក់ស្រួល។ នេះជាការយល់ខុសដ៏ធំ ធ្វើឱ្យមានបញ្ហាសុខភាព បង្កឱ្យកើតជំងឺមហារីក។ តាមការសិក្សាបានបញ្ជាក់ថា ការផឹកស្រានេះ ធ្វើឱ្យរំខានដល់សមត្ថភាពការគេងរបស់អ្នក។

ដំណោះស្រាយទម្លាប់នេះ៖ អ្នកត្រូវព្យាយាមកំណត់កម្រិតជាតិអាកុល និងជាតិកាហ្វេ មុនចូលគេង ៥ទៅ៦ម៉ោង កុំឱ្យបំះពាល់ដល់ដំណេករបស់អ្នក។

ទម្លាប់អាក្រក់ទី​៣៖ កុំធ្វើលំហាត់ប្រាណមុនចូលគេងឱ្យសោះ

ការធ្វើលំហាត់ប្រាណខ្លាំងៗ និងចំណាយពេលយូរក្នុងការហាត់ មុនពេលចូលគេង ធ្វើឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកកើនកម្តៅ និងបង្កឱ្យមានការបញ្ចេញអរម៉ូន endorphins លើស ហើយវាអាចនឹងបង្កើនកម្រិតអរម៉ូនcortisol (ស្រ្តេស)ពេលក្រោយ (ហួសម៉ោងគេង) ។ បើពេលថ្ងៃ ការធ្វើលំហាត់ប្រាណខ្លាំងបែបនេះ វាធ្វើឱ្យបញ្ចេញអរម៉ូន endorphins ធ្វើឱ្យអ្នកគេងលក់ស្រួលនៅពេលយប់នេះ។

ដំណោះស្រាយទម្លាប់នេះ៖ អ្នកត្រូវហាត់ប្រាណធ្ងន់ៗ រយៈពេល ២ទៅ៣ម៉ោងមុនចូលគេង។

ទម្លាប់អាក្រក់ទី៤៖ អ្នកជាសត្វទីទុយពេលរាត្រី

អ្នកខ្លះគិតថា យប់ជ្រៅ ខ្ញុំធ្វើការងារ និងគិតបានផលច្រើន តែពេលអ្នករក្សាទម្លាប់បែបនេះ ចូលគេងយប់ជ្រៅនោះ។ ពេលក្រោយអ្នកនឹងមានបញ្ហាសុខភាព ចុះខ្សោយប្រព័ន្ធការពាររាងកាយ។ ដូចជាសត្វទីទុយ ពេលយប់វាដេកតិចណាស់។ ដូចគ្នា បើអ្នកគេងតិច អ្នកនឹងមានហានិភ័យខ្ពស់ អាចមានទម្លាប់ញ៉ាំអាហារ(កើតការធាត់) និងកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូងផងដែរ។

ដំណោះស្រាយទម្លាប់នេះ៖ អ្នកផ្តាច់ទម្លាប់សត្វទីទុយនេះចោល ដើម្បីរក្សាសុខភាពរបស់អ្នក។ ហើយអ្នកត្រូវរក្សាយុទ្ធសាស្រ្តបង្កើតទម្លាប់ការគេងរបស់អ្នកឱ្យទៀងទាត់។

 ទម្លាប់អាក្រក់ទី៥៖ គេងជាមួយអេក្រង់

ស្មាតហ្វូន ឬទូរសព្ទ គឺជាផ្នែកមួយនៃជីវិតរបស់អ្នក។ ពីព្រោះថា ការរស់នៅរបស់អ្នកត្រូវការព័ត៌មាន ដើម្បីរៀបចំផែនការ និងមើលកម្មវិធីកំសាន្ត... ប៉ុន្តែយើងតែងមានទម្លាប់មួយ មុនចូលគេងតែងចុចមើលអេក្រង់ទូរស័ព្ទ វាធ្វើឱ្យប៉ះពាល់ដល់ប្រសាទខួរក្បាល។ ពន្លឺអេក្រង់ទូរស័ព្ទនេះ វាជាភ្នាក់ងាររំញោចបង្កការរំខានដល់ដំណេករបស់អ្នក។

ដំណោះស្រាយទម្លាប់នេះ៖ មុនចូលគេងប្រហែល ៣០នាទីទៅ១ម៉ោងនោះ អ្នកកុំមើលពន្លឺអេក្រង់ទូរស័ព្ទ វាប៉ះពាល់ផ្លូវអារម្មណ៍ដោយសារព័ត៌មានអាក្រក់ច្រើនលើបណ្តាញសង្គម...។ អ្នកអាចព្យាយាមអានសៀវភៅវិញ ដើម្បីបង្កើតអារម្មណ៍ល្អ និងគេងលក់ស្ងប់ចិត្ត៕

អត្ថបទដោយ៖ ទ្រ​ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2339

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
353 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
168 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.1 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
217 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
719 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia