ជំងឺ
សមាគមន៍បេះដូងអាមេរិកបង្ហើបថា ចង់រស់យូរ ចង់មានសុខភាពល្អ អ្នកត្រូវទម្លាប់រឿង៥នេះដាច់ខាត

គ្មាននរណាម្នាក់ចង់ឱ្យខ្លួនដេកឈឺ ក្រោកទៅណាមិនរួច ផឹកថ្នាំជាប្រចាំនោះទេ។ គ្រប់គ្នាកើតមកតែងចង់រស់នៅប្រកបដោយក្ដីសុខ មានសុខភាពល្អ ប៉ុន្តែទន្ទឹមនឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អទៅបាន លុះត្រាតែអ្នកខ្លួនឯងជាអ្នកការពារ និងថែរក្សា។

ការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយ សមាគមន៍បេះដូងអាមេរិក បានបង្ហាញថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកភាគច្រើនរស់នៅដោយអនុវត្តទម្លាប់ទាំង៥ ដើម្បីរស់នៅដោយមានសុខភាពល្អ រស់យ៉ាងមានក្ដីសុខមួយទសវត្សរ៍រួមមាន ការបរិភោគរបបអាហារសុខភាព ការធ្វើលំហាត់ប្រាណជាប្រចាំ មិនជក់បារី រក្សាទម្ងន់ឱ្យនូវថេរ និងមិនផឹកស្រា។

បើយោងតាមការចុះផ្សាយរបស់American Cancer Society​បានបន្ថែមថា របបអាហារសុខភាពរួមមាន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ រីឯរបបអាហារមិនល្អចំពោះសុខភាពរួមមាន សាច់ក្រហម សាច់កែច្នៃ ភេសជ្ជៈមានជាតិស្ករ ខ្លាញ់ឆ្អែត និងសូដ្យូម(អំបិល ឬប្រៃ)។ នៅក្នុងនោះ សមាគមន៍មហារីកអាមេរិកណែនាំថា៖

-អ្នកត្រូវញុំាបន្លែ និងផ្លែឈើយ៉ាងតិច២ចានកន្លះនៅក្នុងមួយថ្ងៃ ហើយចំពោះប្រភេទនំបុ័ងផលិតចេញពីគ្រាប់ធញ្ញជាតិដូចជា Barley និង Oats គឺល្អចំពោះសុខភាពជាខ្លាំង។ មិនតែប៉ុណ្ណោះទេ​ ចំពោះសាច់ អ្នកអាចជ្រើសរើសសាច់ត្រី សាច់មាន់ ឬសណ្ដែក ចៀសវាងការញុំាសាច់ក្រហម និងសាច់កែច្នៃដូចជា​សាច់គោ សាច់ជ្រូក សាច់ក្រក និងសាច់ចៀមជាដើម។

-អ្នកត្រូវផឹកទឹកឱ្យបានច្រើន ហើយផឹកភេសជ្ជៈមានជាតិស្ករតិច ត្រូវចៀសវាងភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងភេសជ្ជៈមានជាតិផ្លែឈើដែលសម្បូរដោយស្ករ ឬជាតិផ្អែមច្រើន។ មិនតែប៉ុណ្ណោះទេ អ្នកត្រូវចៀសវាងអាហារសម្បូរកាឡូរីដូចជា នំដំឡូងបំពង នំដំឡូងបារាំង ការ៉េម នំដូណាត់ និងបន្អែម។

អ្នកនឹងទទួលបានសុខភាពល្អ ប្រសិនបើអ្នកគ្រប់គ្នា​មិនជក់បារី ហើយធ្វើលំហាត់ប្រាណរយៈពេល៣០នាទីក្នុងមួយថ្ងៃ ហើយនឹងថែរក្សាទម្ងន់ឱ្យបានថេរល្អ ត្រូវចៀសវាងការផឹកស្រា ប៉ុន្តែប្រសិនបើផឹកត្រូវផឹកតិចជាង១៥ក្រាមក្នុងមួយថ្ងៃសម្រាប់ស្ដ្រី និងតិចជាំង៣០ក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។

ប្រជាជនអាមេរិកតែងទម្លាប់បរិភោគរបបអាហារសុខភាព ធ្វើលំហាត់ប្រាណជាប្រចាំ មិនជក់បារី រក្សាទម្ងន់ឱ្យនូវថេរ និងមិនផឹកស្រា(ផឹកក្នុងកម្រិតតិចតួច) ដូច្នេះប្រជាជនខ្មែរយើងក៏អាចសាកល្បងបាន ដើម្បីឱ្យសុខភាពរបស់ខ្លួនល្អ និងចៀសឆ្ងាយពីជំងឺនានា។

អត្ថបទដោយ៖ Daddy_Rath

 


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia