អាហារ
នារីៗត្រូវដឹង! កុំញុាំអាហារ៥នេះ អំឡុងពេលមករដូវ បើមិនចង់ឱ្យរាងកាយខ្សោះជាតិទឹក និងបង្កជារោគអាការផ្សេងៗ
Pheakdey Pao
September 27 2021
817 views

ជាតិជាមនុស្សស្រី ពិតជាពិបាកខ្លាំងណាស់ ក្នុងការប្រឈមមុខនឹងរោគស្ត្រីផ្សេងៗ ជាពិសេសរឿងបញ្ហាមករដូវប្រចាំខែតែម្តង។ មកទល់នាពេលសព្វថ្ងៃ មានមនុស្សស្រីរាប់លាននាក់ រមែងរអ៊ូនឹងអាការមិនស្រួលខ្លួនអំឡុងពេលមករដូវ ដោយរោគសញ្ញាទាំងនោះរួមមាន៖ ឆ្អល់ ឬហើមពោះ, ឈឺក្បាល, ចុកពោះ, ក្អួតចង្អោរ, អស់កម្លាំងល្ហិតល្ហៃ, រដូវមកច្រើន ឬតិចខុសប្រក្រតី, ការប្រែប្រួល​អារម្មណ៍លឿនខុសពីធម្មតា, រាគ...ជាដើម។

ដោយឡែក ក្នុងចំណោមវិបត្តិខាងលើនេះ អាចបណ្ដាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួនមួយផ្នែក និងមួយផ្នែកទៀត គឺចោទមានឡើងពីរបបអាហារដែលអ្នកទទួលទានពុំបានត្រឹមត្រូវអំឡុងពេលមករដូវ។ ផ្អែកលើការចុះផ្សាយរបស់គេហទំព័រ healthline.com បានឱ្យដឹងថា ក្នុងអំឡុងពេលមករដូវ ស្ត្រីគ្រប់រូបគួរជៀសវាងនូវអាហារចំនួន៥ប្រភេទខាងក្រោម៖

១. កាហ្វេ​៖ ការទទួលទានជាតិកាហ្វេអ៊ីន អំឡុងពេលមករដូវ អាចបង្ករជារោគហើមពោះ និងធ្វើឱ្យឈឺក្បាលកាន់តែធ្ងន់ធ្ងរ។ កាហ្វេក៏អាចបណ្តាលឱ្យមានបញ្ហារំលាយអាហារដូចគ្នាដែលបង្កើតជាអាការ រាគរូស ផងដែរ។ ដូច្នេះសម្រាប់អ្នកញៀនកាហ្វេគួរកាត់បន្ថយ ឬផ្អាកញ៉ាំសិន ក្នុងអំឡុងពេលមករដូវប្រចាំខែ។

២. ស្រា៖ គ្រឿងស្រវឹងអាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់រាងកាយ ប៉ះពាល់ដល់វដ្តរដូវធ្ងន់ធ្ងរ។ ដោយហេតុថា ស្រាអាចធ្វើឱ្យខ្សោះជាតិទឹក បង្ករចេញជារោគសញ្ញា ឈឺក្បាលកាន់តែខ្លាំង ហើមពោះ រាគក្អូត ចង្អោរ អស់កម្លាំង ...ផងដែរ។

៣. សាច់ក្រហម៖ ក្នុងអំឡុងពេលមករដូវរាងកាយផលិត prostaglandins ដោយសមាសធាតុនេះជួយដល់ដំណើរការលំហូរឈាមរដូវ។ ក៏ប៉ុន្តែប្រសិនណាកម្រិត prostaglandins កើនឡើងខ្ពស់ពេក អាចបណ្តាលឱ្យងាយរមួលក្រពើ។ នេះហើយ ជាមូលហេតុដែលត្រូវកាត់បន្ថយការទទួលទានសាច់ក្រហម ដោយសារតែសារជាតិដែកនៅក្នុងសាច់ក្រហមជួយផលិត prostaglandins ខ្ពស់។

៤. អាហារហឹរ៖ ដូចដែលប្រិយមិត្តអ្នកអាន បានដឹងហើយថា ការទទួលទាន អាហារហឹរនឹងបង្កគ្រោះថ្នាក់ធំដល់ក្រពះពោះវៀន ធ្វើឱ្យមានបញ្ហា ក្អួត ចង្អោរ ប្រព័ន្ធរំលាយមានសមត្ថភាពខ្សោយក្នុងការចាប់យកសារជាតិចិញ្ចឹមក្រោយៗទៀតទៅបំពេញឱ្យសរីរាង្គទាំងមូល។ លើសពីនេះទៅទៀត ប្រសិនណាអ្នកទទួលទានអាហារហឹរអំឡុងពេលមករដូវ ហានិភ័យងាយប្រឈមនោះ គឺរោគឈឺក្រពះ ចុកពោះ រាគ ក្អួតចង្អោរ ឬឈានដល់បញ្ហាវិលមុខ អស់កម្លាំង ដោយសាររោគក្រពះធ្វើទុក្ខខ្លាំងក៏មាន..។

៥. អាហារផ្អែម ប្រៃ៖ ការញ៉ាំច្រើនជាសារជាតិផ្អែមពេក អាចធ្វើឱ្យរាងកាយទទួលបានថាមពលភ្លាម និងអស់ទៅវិញយ៉ាងងាយផងដែរ។ ពីព្រោះការទទួលទានអងាហារផ្អែមច្រើនពេក ដែលភាគច្រើនគេសង្កេតឃើញនៅក្នុងអាហារកែច្នៃ អាចបណ្តាលឱ្យមានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ ខណៈពេលដែលជាតិស្ករ និងកាបូអ៊ីដ្រាតក្នុងអាហារកែច្នៃ ធ្វើឱ្យមានការកើនឡើងកម្រិតជាតិស្ករនៅក្នុងឈាមនិងការធ្លាក់ចុះភ្លាមៗជាបន្តបន្ទាប់អាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង។ បញ្ហានេះ ប៉ះពាល់ខ្លាំងដល់អារម្មណ៍ អាចអន់ចិត្ត ខឹង មួម៉ៅ ស្ត្រេស ធុញថប់ ក្នុងកំឡុងពេលមករដូវ។ ចំណែកឯសារធាតុអំបិលវិញ​ ងាយបង្ករចេញជាបញ្ហាឆ្អល់ ឬហើមពោះថែមទៀត។

បន្ថែមជាមួយនឹងការតមនូវរបបអាហារខាងលើ ក៏មានទម្លាប់សកម្មភាព ក៏ដូចជារបបអាហារមួយចំនួនទៀត ដែលស្ត្រីគ្រប់រូបគួរឱ្យយកចិត្តទុកដាក់ និងថ្នមខ្លួនអំឡុងពេលមករដូវផងដែរ ដោយក្នុងនោះរួមមាន៖ ហាមផឹកទឹកត្រជាក់ លើករបស់ធ្ងន់ៗ ញ៉ាំអាហារផ្អាប់ ងូតទឹកយូរជាង១៥នាទី ឬងូតទឹកត្រជាក់ពេក ក្តៅពេក ជាដើម។ ដោយជួសមកជាការញ៉ាំទឹកក្តៅឧណ្ឌៗ ងូតទឹកក្តៅឧណ្ឌៗ(១៥នាទីចុះក្រោម) ញ៉ាំបន្លែផ្លែឈើ និង ផ្លាស់សំឡី ឬ ក្រដាសទ្រាប់យ៉ាងតិចបំផុតរៀងរាល់២ម៉ោងម្ដង។ ហើយការដែលធ្វើបែបនេះ អាចជួយសម្រួលដល់រដូវមានដំណើរការល្អ ជៀសឆ្ងាយពីបញ្ហាឆ្លងរោគបាក់តេរី និងបញ្ហាសុខភាពផ្សេងៗនាពេលបច្ចុប្បន្នបន្តទៅថ្ងៃមុខ៕ 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
632 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
509 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
481 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia