អ្នកជំងឺទឹកនោមផ្អែមបើហូបអាហារខុសហើយនឹងមានកម្រិតជាតិស្ករកាន់តែឡើងក្នុងឈាម។ សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលហូបអាហារពេលល្ងាចអាចការពារជាតិស្ករក្នុងឈាមថយចុះដោយសារកត្តាហូបអាហារទាំង ៥នេះ។ ហើយអាហារទាំង ៥នេះ អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមកាន់តែជួយការពារជំងឺនេះដើម្បីបញ្ចុះជាតិស្ករផងដែរ។
១. អាហារពេលល្ងាចល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមគឺផ្លែប័រ។ ព្រោះវាមានជាតិសរសៃធម្មជាតិខ្ពស់ និងខ្លាញ់ល្អជួយចង្វាក់បេះដូងអ្នកជំងឺទឹកនោមផ្អែម។ ការហូបផ្លែប័រជួយបំពេញបន្ថែមម៉ាញេស្យូម ប៉ូតាស្យូម វីតាមីនដូចជា B6, C និង E ហើយវាមានឥទ្ធិពលបញ្ជុះជាតិស្ករក្នុងឈាមបានល្អ។
២. អាហារមានជាតិប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗ ហើយមានសន្ទស្សន៍ glycemic (កម្រិតជាតិស្ករទាបឬតិច)គឺស៊ុតនេះឯង។ ស៊ុតធំមួយគ្រាប់មានកាបូអ៊ីដ្រាតប្រហែល ០.៥ក្រាម (កាបូអ៊ីដ្រាត) ដែលមានឥទ្ធិពលតិចតួចលើកម្រិតជាតិស្ករក្នុងឈាម។ ការបន្ថែមបន្លែហូបជាមួយស៊ុតចៀនជួយបង្កើនជាតិសរសៃល្អដល់កើតជំងឺទឹកនោមផ្អែម។
៣. សណ្តែកដី វាសម្បូរទៅដោយជាតិខ្លាញ់ល្អ និងប្រូតេអ៊ីនដែលមានសុខភាពល្អ។ វាមានម៉ាញ៉េស្យូមជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងគ្រាប់សណ្តែកដីដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមមានលំនឹង។ សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែប័រ និងជាសណ្តែកដីនៅពេលល្ងាចជាមួយគ្នា ពិតជាល្អដល់សុខភាពក្នុងការបន្ថយជាតិស្ករក្នុងឈាម។
៤. គ្រាប់ធញ្ញជាតិមានផ្ទុកនូវប្រូតេអ៊ីន ជាតិខ្លាញ់ល្អ មានជាតិសរសៃ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានលឿន និងរក្សាស្ករក្នុងឈាមមានលំនឹង។ ការញ៉ាំគ្រាប់ធញ្ញជាតិមួយក្តាប់តូចនៅពេលល្ងាចដោយមិនបារម្ភពីការឡើងគីឡូទេ ព្រោះវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានផងដែរ។
៥. ការហូបផ្លែឈើរួមគ្នាក៏ល្អដល់ដល់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែរ។ រួមានដូចជាផ្លែប៊ឺរី ផ្លែប័រ ផ្លែទំពាំងបាយជូ និងឆឺរី… ព្រោះវាសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ... ផ្លែឈើទាំងនេះមានសន្ទស្សន៍ជាតិស្ករទាប។ ដូច្នេះ! ផ្លែឈើទាំងនេះមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមច្រើននោះទេ។ សូមអ្នកហូបផ្លែឈើមានកម្រិតផងដែរ កុំឱ្យលើសជាតិស្ករក្នុងឈាមខ្លាំង។ ព្រោះផ្លែឈើក៏មានស្ករដែរ វាមានជាតិស្ករល្អជាងស្ករកែច្នៃ។ អ្នកអាចនិយាយជាមួយពេទ្យបន្ថែមជាមួយការហូបអាហារ...៕ អត្ថបទដោយ៖ ទ្រ សុភាព
តាមប្រភពដោយ៖ vnexpress