ព័ត៌មាន
ដំណឹងល្អ! ពេទ្យហោះមកពីសង្ហបុរីផ្តល់ជូនការព្យាបាល និងវះកាត់លើបញ្ហាឆ្អឹងទាំង ៣ប្រភេទនេះ
Tror Sopheap
March 12 2025
123 views

ការឈឺឆ្អឹងជាបញ្ហារបស់មនុស្សយើង នាំឱ្យមានការឈឺចាប់ និងធ្វើកិច្ចការក៏មិនសូវជាបានល្អប៉ុន្មាន។ ព្រោះឆ្អឹងមានការជាប់ទាក់ទងនឹងសកម្មរបស់មនុស្សគ្រប់គ្នា។ បើអ្នកមានបញ្ហាឈឺឆ្អឹងនោះ នេះជាដំណឹងល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា មកធ្វើការព្យាបាល និងវះកាត់នៅមជ្ឈមណ្ឌលវះកាត់កុមារ។

មានសេចក្តីជូនដំណឹងលើទំព័រហ្វេសប៊ុកថា ផ្នែកជំនាញឆ្អឹងជើង មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង យើងខ្ញុំនឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកជើងមកពីប្រទេសសង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ចាប់ពីថ្ងៃទី17 ដល់ ថ្ងៃទី21 ខែ មីនា ឆ្នាំ2025 ខាងមុខនេះ។

ការព្យាបាលអ្នកជំងឺពេញវ័យតែប៉ុណ្ណោះ ដូចជា៖ ១.បញ្ហាឆ្អឹងត្រគាក ២.បញ្ហាឆ្អឹងប្រអប់កជើង ៣. បញ្ហាឆ្អឹងជើង។ សូមអ្នកជំងឺដែលមានបញ្ហាឆ្អឹងជើង មកចុះឈ្មោះពិនិត្យថ្ងៃចន្ទទី17ដល់ថ្ងៃទី20ខែមីនា ខាងមុខនេះ ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4ល្ងាច។ តាមអាស័យដ្ឋាន៖ ក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង,ផ្លូវ៦អា,ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ។ លេខទូរសព្ទ 017600345 ឬ023430202

Img 2627

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2537

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia