អាហារ
អស់បញ្ហា! ផ្លែឈើ៤មុខ ត្រូវបានគេទទួលស្គាល់ថា ល្អបំផុតជួយកែរោគទល់លាមក ឆ្អល់ពោះ​ លាងជាតិពុលក្នុងខ្លួន

បញ្ហាទល់លាមក ឆ្អល់ពោះ និងពោរពេញទៅដោយជាតិពុលក្នុងខ្លួន អាចកើតមានឡើងបាន បណ្ដាលមកពីទម្លាប់រស់នៅ ជាមួយនឹងរបបអាហារប្រចាំថ្ងៃ ដោយនេះ កត្តាដ៏គួរឱ្យព្រួយបារម្ភមួយ ដែលអាចជះឥទ្ធិពលទៅដល់សុខភាពរាងកាយផ្សេងៗពេញមួយតួខ្លួន។

ទន្ទឹមនឹងការលើកឡើងខាងលើ ថ្ងៃនេះ Healthy Cambodia នឹងលើកយកប្រភេទផ្លែឈើចំនួន៤មុខ ដែលត្រូវបានគេសិក្សាឃើញថា មានអត្ថប្រយោជន៍បំផុតក្នុងការជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារ សម្រាប់មនុស្សគ្រប់វ័យ ប្រសិនបើជ្រើស១មកញ៉ាំ២ពេលក្នុងមួយថ្ងៃរឹតតែទទួលបានផល៖

១. ល្ហុង៖ យោងតាមប្រភព tuasaude.com បានលើកឡើងឱ្យដឹងថា ផ្លែល្ហុងសម្បូរទៅដោយជាតិទឹក និងជាតិសរសៃ ដែលមានសមត្ថភាពជួយដល់ការរំលាយអាហារ។ តួយ៉ាង ផ្លែល្ហុង ១០០ ក្រាមមានជាតិសរសៃ ១,៨ក្រាម កាបូអ៊ីដ្រាតប្រហែល ១១ក្រាម និង ៤០កាឡូរី បន្ថែមពីលើនេះក៏មានសារធាតុចិញ្ចឹមផ្សេងទៀតដូចជា ម៉ាញេស្យូម ប៉ូតាស្យូម និងវីតាមីន C។

២. ជម្ពូ៖ ផ្លែជម្ពូ បានផ្តល់ជាតិសរសៃយ៉ាងល្អ សម្រាប់ការសម្រកទម្ងន់ និងកាត់បន្ថយអារម្មណ៍ឃ្លាន។ ផ្លែជម្ពូ សម្បូរទៅដោយសារធាតុចិញ្ចឹមបន្ថែមទៀតដូចជា ប្រូតេអ៊ីន កាល់ស្យូម ជាតិដែក វីតាមីន A និងវីតាមីន C។ សំបករបស់វាមានផ្ទុកសារធាតុអាល់កាឡូអ៊ីត Jambosine ដែលមានលក្ខណៈសម្បត្តិព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។

៣. ក្រូច៖ ផ្លែក្រូចសម្បូរទៅដោយជាតិទឹក ដែលជួយផ្តល់ជាតិទឹកដល់ពោះវៀន កាត់បន្ថយបញ្ហាទល់លាមក។ ជាងនេះទៅទៀតផ្លែក្រូចអាចការពារកោសិកាពីការខូចខាតបង្កើតកូឡាជែន ដែលជាប្រូតេអ៊ីនព្យាបាលរបួសស្បែក។

៤. សារី៖ ផ្លែសារី គឺជាអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់សុខភាពពោះវៀន ព្រោះសារធាតុសរសៃមាននៅក្នុងផ្លែឈើ១មុខនេះ ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការប្រក្រតី និងបង្កើតអារម្មណ៍ឆ្អែត ដែលកាត់បន្ថយអារម្មណ៍ឃ្លានបានយូរ។

ជារួមមកវិញ ក្នុងចំណោមផ្លែឈើទាំង៤មុខខាងលើនេះ ពិតជាមានអត្ថប្រយោជន៍ច្រើនមិនថាចំពោះសុខភាពក្រពះពោះវៀនទេ សូម្បីតែស្បែកក៏អាចទទួលបានភាពភ្លឺរលោងផងដែរ។ ដូច្នេះជាមតិយោបល់បន្ថែម គួរតែជ្រើសយកផ្លែ១មុខមកទានជាប្រចាំក្នុង១ថ្ងៃ២ពេល ព្រឹក-ល្ងាច ដើម្បីបំប៉នសុខភាពឱ្យកាន់តែមាំមួន៕


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
605 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
502 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
474 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia