ជំងឺ
ស្ដេចថ្នាំ៤ប្រភេទមានមានតម្លៃថ្លៃកប់ពពក ១គ្រាប់លើស២លានដុល្លារ ដែលគ្រប់គ្នាមិននឹកស្មានដល់

អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនឱសថបាននឹងកំពុងប្រកួតប្រជែងគ្នា ដើម្បីបង្កើតការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺកម្រ ឬរោគសញ្ញាហ្សែនពីកំណើត។ ជាមួយនឹងការវិនិយោគដ៏ធំ វត្ថុធាតុដើមថ្លៃៗ និងការផលិតដ៏ស្មុគស្មាញ ហើយឱសថរបស់ពួកគេក៏ដាក់លក់បានតម្លៃរាប់លានដុល្លារផងដែរ។ នេះអាចឱ្យយើងយល់បាន ដោយសារឧស្សាហកម្មដែលនេះមានហានិភ័យខ្ពស់ក្នុងការផលិត។ ឱសថនីមួយៗទាមទារការងារជាច្រើន ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍវា។

បច្ចុប្បន្ននេះ កំណត់ត្រាសម្រាប់ថ្នាំដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ជាកម្មសិទ្ធិរបស់ការព្យាបាលសម្រាប់ជំងឺសាច់ដុំឆ្អឹងខ្នង ឱសថសម្រាប់ព្យាបាលជំងឺតំណពូជនៃ leukodystrophy ជំងឺឈាម និងព្យាបាលជំងឺ hemophilia ។

១. ឱសថ Zolgensma

បើយោងតាម Healthline បានឱ្យដឹងថា ឱសថZolgensma ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថNovartis ដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០១៩ ដើម្បីព្យាបាលការដាច់សាច់ដុំឆ្អឹងខ្នងមានតម្លៃ២.១លានដុល្លារក្នុងមួយវគ្គ ដោយតម្រូវឱ្យចាក់តែមួយដងប៉ុណ្ណោះ។ ឱសថZolgensmaប្រើមេរោគ ដើម្បីធ្វើច្បាប់ការចម្លងហ្សែន SMN1 ចំពោះកុមារដែលមានជំងឺសាច់ដុំ។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តលើ ឱសថZolgensma ដោយផ្អែកលើការសាកល្បងព្យាបាលលើអ្នកជំងឺកុមារចំនួន ៣៦នាក់ដែលមានអាយុពី០២សប្តាហ៍ទៅប្រាំបីខែ។ ទីភ្នាក់ងារនេះបាននិយាយថា កុមារដែលត្រូវបានព្យាបាលដោយ ឱសថZolgensma មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ម៉ូទ័រ រួមទាំងការគ្រប់គ្រងខួរក្បាល និងការអង្គុយ។ ឱសថZolgensmaត្រូវបានដាក់អនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសជាង៣៨ ហើយកុមារប្រហែល ១,០០០នាក់បានប្រើប្រាស់វារួចមកហើយ។

អ្នកដឹកនាំក្រុមហ៊ុនNovartisគិតថា តម្លៃនៃឱសថZolgensmaគឺសមនឹងតម្លៃ ដោយលោកលើកហេតុផលថា វាសន្សំសំចៃជាងការចំណាយអ្នកជំងឺជាច្រើនរយពាន់ដុល្លារក្នុងការព្យាបាលរយៈមួយឆ្នាំ។ ក្រុមនេះក៏កំពុងធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រងផងដែរ ដើម្បីកាត់បន្ថយបន្ទុកលើអ្នកទិញ។

២. ឱសថ Libmeldy

បើយោងតាមប្រភព BBC បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ2020 ទីភ្នាក់ងារឱសថអឺរ៉ុប(EMA)បានអនុម័ត Orchard Therapeutics' Libmeldy ដែលជាការព្យាបាលសម្រាប់ជំងឺហ្សែន leukoplakia (MLD) ក្នុងតម្លៃ ២.៤លានដុល្លារ។

ជារឿយៗកុមារដែលមានជំងឺ MLD បាត់បង់សមត្ថភាពក្នុងការគិត ផ្លាស់ទី និងបង្កើតការយល់ដឹងអំពីពិភពលោកជុំវិញពួកគេ។ នៅទីបំផុតពួកគេមិនអាចដើរ លេបទឹកមាត់ និយាយឮ មើលឃើញ ឬឆ្លើយតបទៅនឹងការរំញោចរបស់រាងកាយនោះទេ។ កុមារភាគច្រើនដែលមាន MLD នឹងស្លាប់មុនអាយុ០៥ឆ្នាំ។

ឱសថ Libmeldy ផ្តល់ហ្សែនដែលមានសុខភាពល្អ ដើម្បីបង្កើតអង់ស៊ីមសម្រាប់រាងកាយរបស់កុមារ។ ដំបូងឡើយ វេជ្ជបណ្ឌិតនឹងប្រមូលកោសិកាដើមចេញពីខួរឆ្អឹងរបស់អ្នកជំងឺ ដែលមានសមត្ថភាពវិវត្តន៍ទៅជាកោសិកាឈាមជាច្រើនប្រភេទ ហើយបញ្ជូនវាទៅមន្ទីរពិសោធន៍នៅប្រទេសអ៊ីតាលី។ នៅទីនេះ អ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់មេរោគដែលបានកែប្រែ ដោយបញ្ចូលហ្សែនដែលមានសុខភាពល្អដែលមានអង់ស៊ីមចូលទៅក្នុង DNA របស់ពួកគេ។

ទីបំផុត វេជ្ជបណ្ឌិតបានចាក់បញ្ចូលកោសិកាដើមចូលទៅក្នុងចរន្តឈាមរបស់អ្នកជំងឺឡើងវិញ។ កោសិកាធ្វើដំណើរទៅកាន់ខួរឆ្អឹង បង្កើតកោសិកាឈាមដែលអាចផលិតអង់ស៊ីម និងដំណើរការបានត្រឹមត្រូវ។

៣. ឱសថ Zynteglo

បើយោងតាមប្រភព Pharmaphorum បានឱ្យដឹងថា ឱសថZynteglo គឺជាឱសថសម្រាប់ជំងឺឈាមbeta-thalassemia (TDBT) ដែលអនុម័តដោយ FDA ក្នុងខែសីហា ឆ្នាំ២០២២។ ថ្នាំនេះផលិតដោយក្រុមហ៊ុនឱសថ Bluebird Bio មានតម្លៃ ២.៨លានដុល្លារ។ គួរជម្រាបថា ជំងឺTDBTអាចបណ្តាលឱ្យបរិមាណអេម៉ូក្លូប៊ីន និងកោសិកាឈាមក្រហមក្នុងឈាមថយចុះ ដែលប៉ះពាល់ដល់សមត្ថភាពផ្គត់ផ្គង់អុកស៊ីសែន។ អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​បញ្ចូល​គ្រាប់​ឈាម​ក្រហម​ជា​ប្រចាំ​ប្រហែល​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។

នៅក្នុងនោះ ឱសថZyntegloប្រើវ៉ិចទ័រមេរោគ (មេរោគដែលផ្លាស់ប្តូរ ដែលមានសុវត្ថិភាពសម្រាប់រាងកាយ) ដើម្បីណែនាំហ្សែនដែលមានសុខភាពល្អទៅក្នុងកោសិកាឈាមរបស់អ្នកជំងឺ ដោយអាចយកឈ្នះលើការថយចុះនៃកោសិកាឈាមក្រហម។ យោងតាម ​​​​Bluebird Bio បានឱ្យដឹងថា ៨៩%នៃអ្នកប្រើប្រាស់ឱសថZyntegloអាចទទួលបាន "បញ្ចូលឈាមដោយឯករាជ្រ" ដែលមានន័យថាមិនចាំបាច់បញ្ចូលឈាមយ៉ាងហោចណាស់ ១២ខែ។

បើនិយាយពីតម្លៃខ្ពស់នៃឱសថZynteglo ក្រុមហ៊ុន Bluebird Bio បាននិយាយថា ការចំណាយលើការព្យាបាលវេជ្ជសាស្រ្តពេញមួយជីវិតសម្រាប់ថ្នាំដែលមិនមែនជា Zynteglo NTD ដែលពឹងផ្អែកលើការបញ្ចូលឈាមមានចំនួន ៦.៣លានដុល្លារ។

៤. ឱសថ Hemgenix

បើយោងតាមប្រភព Scientific American បានឱ្យដឹងថា ឱសថHemgenixបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ថ្នាំថ្លៃបំផុតក្នុងពេលបច្ចុប្បន្ន។ តម្លៃនៃឱសសHemgenixគឺ ៣.៥លានដុល្លារ។ ថ្នាំនេះត្រូវបានអនុម័តដោយ FDA ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយផ្អែកលើសុវត្ថិភាព និងប្រសិទ្ធភាព ដែលត្រូវបានវាយតម្លៃនៅក្នុងការសិក្សាចំនួន០២ ដែលធ្វើឡើងនៅក្នុងបុរសពេញវ័យចំនួន ៦០នាក់។

ឱសថHemgenix គឺជាការព្យាបាលដោយហ្សែនសម្រាប់អ្នកដែលមានជំងឺ hemophilia B ដែលជាជំងឺហូរឈាមតាមតំណពូជដែលបណ្តាលឱ្យមនុស្សមិនអាចផលិតប្រូតេអ៊ីនគ្រប់គ្រាន់ ដើម្បីបង្កើតកំណកឈាម។ ជាធម្មតាដំណើរការនៃការបង្កើតកំណកឈាមជួយការពារហានិភ័យនៃការហូរឈាមបន្ទាប់ពីការរងរបួស។ ប្រសិនបើរឿងនេះមិនកើតឡើងទេមុខរបួសអាចហូរឈាមច្រើន។ អ៊ីចឹងឱសថHemgenix ដោះស្រាយស្ថានភាពនេះដោយបញ្ជូនហ្សែនដែលមានសុខភាពល្អទៅក្នុងខ្លួន។ ជាមួយនឹងហ្សែននេះ ថ្លើមនឹងបង្កើតប្រូតេអ៊ីនកាន់តែច្រើន បង្កើនកម្រិតប្រូតេអ៊ីនកំណកឈាមក្នុងរាងកាយ ការពារ ឬកំណត់បរិមាណនៃការហូរឈាម។

ចំពោះផល​រំខាន​ទូទៅ​បំផុត​របស់​ថ្នាំ​គឺ ​ការកើនឡើង​អង់ស៊ីម​ថ្លើម ឈឺក្បាល រោគសញ្ញា​ដូច​ជា ​ជំងឺ​ផ្តាសាយ និង​ប្រតិកម្ម​ដែល​ទាក់ទង​នឹង​ការ​បញ្ចូល​ទឹក​កម្រិត​ស្រាល​មួយចំនួន។


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.2 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
110 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
512 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
84 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
45 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
63 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
7.6 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.2 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
456 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
449 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
368 views
អត្ថបទថ្មីៗ
#កុមារNovember 5 2024
ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
#ព័ត៌មានNovember 5 2024
តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
#ជំងឺNovember 5 2024
រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
#ចិត្តសាស្ត្រNovember 4 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកមានផ្នត់គំនិតបែបនេះ ជីវិតរស់មានអត្ថន័យ មានក្តីសុខ
#ជំងឺNovember 4 2024
គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
#ព័ត៌មានNovember 3 2024
សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia