ជំងឺ
ទម្លាប់អាក្រក់៣យ៉ាង អ្នកមិនគួរធ្វើពេលយប់ បើមិនចង់គេងអត់លក់ ហើយមានជំងឺជាប់ខ្លួនទៀត
Thida Pet
March 24 2024
1.6 K views

ទម្លាប់អាក្រក់៣យ៉ាង អ្នកមិនគួរធ្វើពេលយប់ បើមិនគេងអត់លក់ ហើយមានជំងឺជាប់ខ្លួនទៀត

ពេលយប់ តើបងប្អូនទាំងអស់គ្នា មានទម្លាប់អ្វីខ្លះ? ជាពិសេសទម្លាប់ទៅលើការញុំាអាហារពេលល្ងាច? អាហារពេលល្ងាច ដែលល្អសម្រាប់សុខភាពគឺជាប្រភេទអាហារស្រាលៗ មិនសម្បូរកាឡូរីច្រើន មិនសម្បូរជាតិខ្លាញ់ ជាតិផ្អែម និងជាតិសាច់…ព្រោះបើញុំាច្រើននៅពេលយប់ ហើយសុទ្ធសឹងជាអាហារមិនល្អ នឹងធ្វើឱ្យបងប្អូនឆាប់ឡើងគីឡូជាពិសេសគឺឡើងក្បាលពោះ រួមទាំងថ្ងៃមុខអាចប្រឈមនឹងជំងឺបេះដូង លើសឈាម និងទឹនោមផ្អែមជាដើម៕

អាស្រ័យហេតុនេះហើយ ទម្លាប់ញុំាអាហារ៣ខាងក្រោមបងប្អូនត្រូវចៀសវាង៖

ទម្លាប់ទី១ផឹកស្រាពេលយប់៖ គឺមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ អាចធ្វើឱ្យប្រឈមប៉ះពាល់ដល់ដំណេកផឹកស្រាច្រើនធ្វើឱ្យអ្នកគេងមិនលក់ ក្ដៅក្រហាយក្នុងខ្លួន នេះបើយោងតាមរយៈវេជ្ជបណ្ឌិត Michael Breus, PhD បានរៀបរាប់ថាគ្រឿងស្រវឹងមិនធ្វើអោយដំណេកប្រសើរឡើងទេ។ ផ្ទុយទៅវិញ នៅពេលដែលជាតិអាល់កុលឆ្លងកាត់រាងកាយ វាបញ្ចេញនូវឥទ្ធិពលគីមីជីវៈជាច្រើន ដែលនាំឱ្យគេងមិនលក់។ តែមនុស្សជាច្រើនបានយល់ថា​ញុំាស្រាពេលយប់ហើយគេងលក់ស្រួលតែវាមិនពិតនោះទេ អ្នកអាចគេងលក់តែក្បាលប្រលប់ តែអាចពិបាកគេងនៅពាក់កណ្ដាលយប់ រួមទាំងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង ល្វើង និងងងុយគេងនៅថ្ងៃបន្ទាប់។

បន្ថែមលើសពីនេះ អ្នកក៏ប្រឈមនឹងឡើងគីឡូដូចគ្នា ព្រោះ ជាពិសេសផឹកនៅពេលយប់ រួមជាមួយនិងសាច់ក្លែមសម្បូរខ្លាញ់ច្រើនទៀង បង្កឱ្យអ្នកផឹកពេលយប់ឆាប់ឡើងគីឡូ និងប្រឈមជាមួយជំងឺបេះដូង ទឹកនោមផ្អែម ឡើងមកដូចគ្នា មួយវិញទៀតតអាចប្រឈមពុកធ្មេញដូចគ្នា ព្រោះផឹកស្រាដាក់ទឹកកក ក្រេបផឹករាល់ថ្ងៃ។

ទម្លាប់ទី២ញុំាអាហារមានជាតិអាស៊ីត៖ មានដូច ផ្លែក្រូចឆ្មារ ផ្លែប៉េងប៉ោះ ខ្ទឹមបារាំងឆៅ ស្រាស ជាដើម ព្រោះអាហារមានជាតិអាស៊ីតទាំងនេះ អាចធ្វើឱ្យរំខានដល់ដំណេករបស់អ្នកបន្ទាប់ពីទទួលទានរួច ដូច្នេះគួរតែព្យាយាមចៀសវាង ញុំានៅពេលល្ងាច។

ទម្លាប់ទី៣អាហារឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ ​ដូចជាពពួក កាហ្វេ តែបៃតងមានជាតិកាហ្វេអ៊ីនខ្ពស់ សូកូឡា ការ៉េមជាដើម អាហារទាំងនេះក៏បណ្ដាលឱ្យអ្នកមិនងងុយគេង បង្កជាផលប៉ះពាល់ដល់ដំណេក ឧទាហរណ៍ត្រូវងងុយគេងម៉ោង១០ បែរជាម៉ោង១១ទៅ១២មានងងុយឬក៏លើសហ្នឹង។

ជាចុងក្រោយ ប្រសិនណាអ្នកទម្លាប់ ទទួលទានអាហារ ក៏ដូចជា ភេសជ្ជៈ រួមទាំងគ្រឿងស្រវឹងផងដែរ នៅពេលយប់ នឹងធ្វើឱ្យអ្នកប្រឈមនឹង ខូចសុខភាពលឿន ឡើងគីឡូ មានជំងឺជាប់ខ្លួនច្រើនមិនខាន៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia