អាហារ
គ្រឿងទេស៣មុខ បន្ថែមចូលក្នុងកាហ្វេ ផឹកត្រូវពេលជួយសម្រកទម្ងន់ ពង្រឹងស្មារតី និងបញ្ចៀសជំងឺកាច
Pheakdey Pao
September 5 2022
1.1 K views

កាហ្វេ គឺជាភេសជ្ជៈ១មុខផ្ទុកទៅសារធាតុកាហ្វេអ៊ីនដ៏សម្បូរបែប មានប្រយោជន៍ខ្ពស់ក្នុងការចូលទៅជួយដាស់ស្មារតីអ្នកទទួលទាន មិនឱ្យល្វើយ ឬងងុយគេងនាពេលថ្ងៃនោះទេ។ ដោយឡែកក្នុងប្រធាននៃការទទួលទានកាហ្វេនេះ ត្រូវបានគេយកគ្រឿងទេសជាច្រើនទៅផ្សំជាមួយដើម្បី ទាញយករសជាតិ និងគុណសម្បត្តិបន្ថែមមួយកម្រិតទៀតពី ដោយក្នុងនោះមានទាំងគ្រឿងទេសលាយត្រូវ​ និងលាយខុស។

កត្តាហេតុដូចនេះហើយ ថ្ងៃនេះក្រុមការងារចាបបៃតង នឹងដកស្រង់នូវប្រភេទគ្រឿងផ្សំជាមួយនឹងកាហ្វេចំនួន៣មុខពីប្រភព everydayhealth ប្រសិននាបើផឹកត្រូវពេលទៀតអាចជំនួយដល់សុខភាពបានជាច្រើនផ្នែក៖

១. កាហ្វេលាយបន្ថែមម្សៅកាកាវ៖ ម្សៅកាកាវ អាចជួយបង្កើនគុណភាព និងរសជាតិកាហ្វេឱ្យកាន់តែមានរសជាតិបន្ថែមមួយកម្រិត មិនតែប៉ុនណោះម្សៅកាកាវត្រូវបានគេរកឃើញផ្ទុកនូវសារធាតុសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា polyphenols ។ ដោយសារធាតុប្រឆាំងអុកស៊ីតកម្មនេះ អាចប្រឆាំងនឹងការរលាក ក៏ដូចជាការការពារប្រឆាំងនឹងកត្តាហានិភ័យនៃជំងឺមហារីក ជំងឺសរសៃប្រសាទ ជំងឺសរសៃឈាមបេះដូង និងច្រើនទៀត។ បើយោងតាមទិន្នន័យរបស់ USDA គេណែនាំឱ្យបន្ថែមម្សៅកាកាវ១ស្លាបព្រាកាហ្វេ ចូលទៅកាហ្វេផឹកជាប្រចាំថ្ងៃ។

២. កាហ្វេលាយក្រូចឆ្មារ៖ ការទទួលទានផ្លែក្រូចឆ្មារលាយជាមួយនឹងកាហ្វេខ្មៅក្តៅៗ នាពេលព្រឹកជួយសម្រួលទៅដល់ប្រព័ន្ធរំលាយ ដុតរំលាយជាតិខ្លាញ់ និងធ្វើឱ្យមានរម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរ កាត់បន្ថយនូវការញុំាអាហារនាពេលបន្ទាប់។ (បញ្ជាក់៖ ទទួលទានបានតែអ្នកមិនមានបញ្ហាក្រពះពោះវៀនប៉ុនណោះ)

៣. កាហ្វេលាយទឹកដោះគោស្រស់៖ ទឹកដោះគោស្រស់សម្បូរទៅសារជាតិចិញ្ចឹមជាច្រើនរួមមាន កាល់ស្យូម វីតាមីនD និងមេឡាតូនីន ជំនួយទៅដល់សុខភាពឆ្អឹង និងស្បែក។ ក្នុងលក្ខខណ្ឌប្រសិនណាលាយជាមួយនឹងកាហ្វេ ក៏អាចជំនួយដល់សុខភាពអ្នកទទួលទានបានមួយកម្រិតទៀត កាត់ការកើតរោគមហារីក និងពង្រឹងដល់សុខភាពប្រព័ន្ធប្រសាទ។ ដូច្នេះ គួរព្យាយាមទទួលកាហ្វេខ្មៅក្តៅៗលាយជាមួយទឹកដោះគោស្រស់រៀងរាល់ថ្ងៃក្រោយអាហារព្រឹក គឺប្រសើរជាជាងទទួលទានកាហ្វេមានលាយជាតិស្ករ។

បន្ថែមជាមួយគ្នានេះផងដែរ សម្រាប់អ្នកនិយមញុំាកាហ្វេផ្អែមៗគួរតែកាត់បន្ថយ ព្រោះជាតិស្ករដែលមាននៅក្នុងកាហ្វេនោះ អាចនឹងបណ្ដាលឱ្យកើតបញ្ហាសុខភាពផ្សេងៗក្នុងនោះក៏មានជំងឺធាត់ និងទឹកនោមផ្អែមផងដែរ ក្នុងករណីទទួលទានជាប្រចាំពេល និងប្រចាំថ្ងៃ។ ម្យ៉ាងទៀតសោត ក៏មានការហាមប្រាមមួយចំនួនផងដែរ ពាក់ព័ន្ធទៅនឹងការទទួលទានកាហ្វេជាមួយនឹងម្សៅកូឡាជែន និងBaking Soda ដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពស្បែក និងប្រព័ន្ធរំលាយអាហារ៕


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia