បើមិនចង់ធ្លាក់ខ្លួនកើតទឹកនោមផ្អែម លើសឈា,ម ពិនិត្យមើលរបបអាហាររបស់អ្នក និងចៀសវាងភេសជ្ជៈនាំជំងឺ
ការមើលថែសុខភាពឱ្យបានល្អ ផ្លាស់ប្ដូររបៀបរស់នៅអាក្រក់ ញុំាអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ រស់នៅមានផាសុខភាព ថែរក្សាផ្លូវចិត្តឱ្យបានល្អ អាចជួយឱ្យអ្នករស់នៅមានសុខភាពល្អ មិនសូវមានជំងឺមកយារយី ជាពិសេសរស់នៅមានអាយុវែងមិនងាយស្លាប់(រស់បានយូរ)។
ជាការពិតណាស់ អាហារអាចធ្វើឱ្យអ្នកស្លាប់បាន ហើយ អាហារក៏អាចធ្វើឱ្យអ្នកមានសុខភាពល្អ អាយុយឺនយូរដូចគ្នា។ ព្រោះអាហារគឺជារបស់ដែលញុំាចូលខ្លួន ញុំាខុសប្រាកដជាធ្វើទុក្ខ។ជាឧទាហរណ៍អ្នកញុំាអាហារផ្អូម ជូរ គឺអ្នកនឹងឈឺពោះ ហើមពោះ រាកជាដើម។ សួរថាហេតុអ្វីអាហារដូចតែគ្នានិង មិចញុំាហើយមិនជួយបែរជាចេញអាការធ្វើទុក្ខទៅវិញ?ចម្លើយព្រោះអាហារទាំងនេះមិនល្អ អាហារទាំងនេះ មិនមែនជាប្រភេទជួយសុខភាព។ អាស្រ័័យហេតុនេះហើយក្រុមការងារចាបបៃតង និងលើកយក ភេសជ្ជៈ២មុខដែលផឹកកាន់តែច្រើន កាន់តែធ្វើឱ្យអ្នកអាយុខ្លី ព្រោះកាន់តែផឹកសុខភាពកាន់តែយ៉ាប់ ប្រឈមជាមួយជំងឺជាច្រើន មានដូចជា លើសសម្ពាធឈាម បេះដូង ខូចតម្រងនោម ឬក៏ប្រឈមជាមួយជំងឺទឹកនោមផ្អែម ជាដើម ដែលជំងឺនេះគឺជាជំងឺធ្វើឱ្យអ្នកអាយុខ្លីស្លាប់លឿន។ ភេសជ្ជៈទី១គឺស្រា ផឹកស្រាច្រើន គេសិក្សារកឃើញថា អាចកាត់អាយុបុរសនារី១០ឆ្នាំជាងឯណ្ណោះ ជាឧទាហរណ៍បើត្រូវរស់បាន៨០ឆ្នាំ អាចសល់ត្រឹម៧០ឆ្នាំអីនិង។ ជាការពិតណាស់ ការផឹកស្រាកាន់តែច្រើន១ខែ៣០ថ្ងៃ ផឹកស្រារាល់ថ្ងៃ យូរនិងឆាប់ងាយនឹងជួប ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរជាដើម។ ភេសជ្ជៈទី២ គឺគ្រឿងកំប៉ុង ឬក៏ភេសជ្ជៈអ្វីក៏ដោយ មិនថាកាហ្វេ តែក្រូចឆ្មារ តែបៃតង។ល។ ដែលមានជាតិផ្អែមលើសកំណត់ពីការណែនាំគឺធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពខ្លាំងណាស់ ជាតិស្ករគឺសាហាវបំផុត អាចបំផ្លាញរាងកាយរបស់អ្នកបានយ៉ាងឆាប់រហ័ស។ ជាឧទាហរណ៍អ្នកដែលផឹកគ្រឿកំប៉ុងផ្អែមៗ១ឆ្នាំទៅ២ឆ្នាំគាត់មិនយូរមិនឆាប់ទេ និងប្រឈមជំងឺទឹកនោមផ្អែម ខូតតម្រងនោម ត្រូវលាងឈាមមិនខាន មិនថាក្មេងឬក៏ចាស់នោះទេ។ ជាពិសេសអ្នកដែលធ្វើការរវល់មិនសូវមានពេល ហើយយកភេសជ្ជៈផ្អែមៗផឹកជំនួយទឹក គឺធ្វើឱ្យគាត់ធ្លាក់ខ្លួនកើតជំងឺទឹកនោមផ្អែមទាំងមិនដឹងខ្លួនសោះចំពោះករណីនេះ គឺកើតមានច្រើនណាស់មកហើយក្នុងសង្គមសព្វថ្ងៃ។
ជាចុងក្រោយបើបងប្អូនចង់ថែរក្សាសុខភាពឱ្យល្អ ដើម្បីបានអាយុវែង ព្រោះមិនឈឺច្រើន ជំងឺប្រចាំកាយក៏មិនមាន សូមពិនិត្យមើលរបបអាហារ ជាពិសេសគឺភេសជ្ជៈគ្រោះថ្នាក់ទាំង២នេះ ទោះបីបងប្អូនមិនឈឺអ្វីសោះ បើសេពគប់ជាមួយភេសជ្ជៈនេះយូរឆ្នាំប្រយ័ត្នគ្រោះថ្នាក់ដល់អាយុជីវិត។ មួយវិញទៀត ដើម្បីមានអាយុវែង ឆ្លៀតហាត់ប្រាណខ្លះផង ញុំាបន្លែផ្លែឈើឱ្យគ្រប់គ្រាន់ កុំស្រ្តេសច្រើនពេក ៕
អត្ថបទដោយ៖ ប៉ែត ធីតា