ព័ត៌មាន
CDCអាមេរិកប្រកាសពីហានិភ័យមនុស្ស២ម៉ឺននាក់ អាចនឹងឆ្លងជំងឺកញ្ជ្រឹលលក្ខណៈទ្រង់ទ្រាយធំ

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយនៅក្នុងបណ្តាញជូនដំណឹងអំពីសុខភាព មនុស្សប្រហែល២ម៉ឺននាក់ ដែលបានចូលរួមការជួបជុំសាសនាដ៏ធំមួយនៅរដ្ឋ Kentucky កាលពីខែមុនអាចប្រឈមមុខនឹងកើតជំងឺកញ្ជ្រឹល ដោយត្រូវតាមដានរោគសញ្ញាក្នុងរយៈពេល២១ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

ការដាស់តឿន CDC ត្រូវបានផ្ញើទៅកាន់គ្រូពេទ្យ និងមន្ត្រីសុខភាពសាធារណៈ បន្ទាប់ពីនាយកដ្ឋានសុខភាពសាធារណៈរដ្ឋ Kentucky បានរកឃើញករណីជំងឺកញ្ជ្រឹលលើបុគ្គលម្នាក់ដែលមិនបានចាក់វ៉ាក់សាំង។ បុគ្គលនោះមានប្រវត្តិនៃការធ្វើដំណើរអន្តរជាតិនាពេលថ្មីៗនេះ និងបានចូលរួមក្នុងការជួបជុំសាសនាដ៏ធំមួយនៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ នៅសាកលវិទ្យាល័យ Asbury ក្នុង Wilmore រដ្ឋ Kentucky។

មិនត្រឹមតែប៉ុណ្ណោះ CDC ក៏បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ្នកណាបានចូលរួម ការជួបជុំនៅសាកលវិទ្យាល័យ Asbury នៅថ្ងៃទី១៧ ឬ១៨ ខែកុម្ភៈ ហើយមិនទាន់បានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកញ្ជ្រឹល គួរតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល២១ថ្ងៃ ហើយតាមដានសុខភាពខ្លួនសម្រាប់រោគសញ្ញានៃជំងឺកញ្ជ្រឹល ដើម្បីកុំឲ្យឆ្លងជំងឺកញ្ជ្រឹលទៅកាន់អ្នកដទៃ។

មន្ត្រី CDC ក៏ណែនាំដល់បុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹល គួរតែទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះមានតែវ៉ាក់សាំង MMR ចំនួនពីរតែប៉ុណ្ណោះ ដែលមានប្រសិទ្ធភាពប្រហែល៩៧% ក្នុងការបង្ការជំងឺកញ្ជ្រឹល។

សូមជម្រាបថា កញ្ជ្រឹលគឺជាជំងឺមេរោគឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈការប៉ះផ្ទាល់ទឹករងៃរបស់អ្នកជំងឺ ក្អក កណ្ដាស់ជាដើម  អមដោយមានរោគសញ្ញាកន្ទួលក្រហមលេចឡើងនៅលើមុខ ហើយរាលដាលចុះក្រោមពី៣ ទៅ៥ថ្ងៃបន្ទាប់មេរោគចាប់ផ្ដើមទៅក្នុងខ្លួន។ ខណៈបច្ចុប្បន្ននេះការរីករាលដាលនៃជំងឺកញ្ជ្រឹលកំពុងកើតឡើងខ្លាំងនៅក្នុងតំបន់ទាំងអស់របស់អង្គការសុខភាពពិភពលោក (WHO)៕

អត្ថបទដោយ៖ ស្រីណុច 

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
80 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
240 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
406 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
119 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
118 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
230 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
214 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
191 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia