ព័ត៌មាន
វីរុសZika ចាប់ផ្ដើមវៃលុកពិភពលោកសារជាថ្មី ខណៈឆ្លងចេញពីប្រទេសថៃទៅអ្នកដំណើរហុងគ្រី
Senghong Kong
March 6 2023
3.4 K views

កាលពីពេលថ្មីៗនេះមន្រ្ដីសុខាភិបាលប្រទេសហុងគ្រី បានប្រកាសពីការរកឃើញវីរុស Zika នៅលើពលរដ្ឋខ្លួនចំនួន២នាក់ ក្រោយពីពួកគេបានបានធ្វើដំណើរទៅលេងកំសាន្តប្រទេសថៃ។ ខណៈការសិក្សាថ្មីបានអះអាងថា នៅពេលបច្ចុបប្បន្ននេះវីរុស Zika កំពុងតែមានការប្រែប្រួលខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thailandmedical កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមមកពីប្រទេសចិន ប៉ាគីស្ថាន ចក្រភពអង់គ្លេស បានរកឃើញនៅក្នុងការសិក្សាថ្មីមួយថា មេរោគ Zika កំពុងផ្លាស់ប្ដូរក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភ ខណៈប្រទេសមួយចំនួនកំពុងតែមានហានិភ័យខ្ពស់នៃមេរោគមួយនេះ។ ជាងនេះទៅទៀតវ៉ាក់សាំងពិសោធន៍ទាំងអស់ដែលត្រូវបានបង្កើតឡើងសម្រាប់វីរុស Zika និងមួយចំនួនទៀតដែលកំពុងស្ថិតក្រោមការសាកល្បងព្យាបាលប្រហែលជាលែងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Zika ពូជថ្មីទៀតហើយ។

គួរបញ្ជាក់ដែរថា យោងតាមប្រភពព័ត៌មានដដែលខាងលើបច្ចុប្បន្ននេះវីរុស Zika បានក្លាយជាមេរោគដែលគំរាមកំហែងដល់សុខភាពពិភពលោកយ៉ាងសំខាន់។ វាគឺជាមេរោគ RNA ដែលបន្តការផ្លាស់ប្ដូរជាច្រើនលើកច្រើនសារនៅក្នុងហ្សែនរបស់វា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្រ្ដអាចនឹងបង្កើតថ្នាំ ព្រមទាំងវ៉ាក់សាំងដែលមានប្រសិទ្ធភាពជាងមុន ក្រោយការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់។

គួរឱ្យដឹងផងដែរថា កាលពី០៧ ខែកុម្ភៈឆ្នាំ២០១៦ កន្លងមក ផ្អែកតាមនាយកដ្ឋានប្រឆាំងជំងឺឆ្លងកម្ពុជា (CDC) បានរំលឹកឲ្យដឹងថា វីរុសZika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និងTanzania ប៉ែកទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺ នេះមានការផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និង អាស៊ីប៉ាស៊ីហ្វិក។ ជំងឺនេះចំលងតាម មូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញាដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់)៕

អត្ថបទដោយ៖ ស្រីណុច

រូបភាពកាលពី២០១៦

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
Tror Sopheap
April 18 2025
798 views

#ព័ត៌មាន

អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
Tror Sopheap
April 18 2025
408 views

#ព័ត៌មាន

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
123 views

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
62 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
153 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia