កុមារ
ឆ្លាតណាស់! ម្ដាយជនជាតិជប៉ុនប្រើក្បួន១នេះចិញ្ចឹមកូន ដែលពិភពលោកមិនដែលដឹង

អ្នកម្ដាយជនជាតិជប៉ុន Yuko Aoyama បានអះអាងថា “ការចិញ្ចឹមកូនគឺត្រូវមានវិន័យ បើគ្មានវិន័យនោះទេ ការចិញ្ចឹមច្បាស់ជាគ្មានប្រសិទ្ធភាពឡើយ”។ ជាការពិតណាស់ វាប្រៀបបានដូចពាក្យចាស់ខ្មែរបុរាណតែងពោលថា “ប្រទេសត្រូវមានច្បាប់ គ្រួសារត្រូវមានវិន័យ”។

មែនហើយ អ្នកស្រី Aoyama បានពន្យល់យ៉ាងច្បាស់ៗថា វិន័យដែលអ្នកស្រីបាននិយាយនេះ គឺសំដៅដល់ការរៀបចំក្បួនច្បាប់សម្រាប់ចិញ្ចឹមកូនៗដូចជា ការធ្វើត្រឹមត្រូវ ការដឹងខុសដឹងត្រូវ ការមានសណ្ឋាប់ធ្នាប់ល្អ និងការរស់នៅប្រកបដោយក្ដីសុខ។ មិនតែប៉ុណ្ណោះទេ អ្នកស្រី Aoyama បានពន្យល់បន្ថែមថា វិន័យមិនមែនចេះតែបង្កើតៗឡើងដោយគ្មានហេតុផលនោះទេ ការបង្កើតវិន័យ គឺតម្រូវឱ្យមានការចូលរួមពីកូនៗដើម្បីពិភាក្សាគ្នាមុនដាក់វិន័យសម្រាប់អនុវត្ត។

ទន្ទឹមនឹងគ្នានេះដែរ អ្នកស្រី Aoyama បាននិយាយបន្ថែមថា​​ មូលហេតុដែលតម្រូវឱ្យកូនចូលរួមក្នុងការបង្កើតវិន័យជាមួយឪពុកម្ដាយ ដោយសារតែវិន័យនេះធ្វើឡើងសម្រាប់កូនៗ អ៉ីចឹងយើងតម្រូវឱ្យពួកគេចូលរួមយល់ព្រម ដើម្បីរៀបចំវិន័យនេះឱ្យមានប្រសិទ្ធភាព។

ម្ដាយជនជាតិជប៉ុនរូបនេះ បានលើកឧទាហរណ៍ថា នៅពេលកូនមកពីសាលារៀនមុនចូលបន្ទាប់គេង ឬធ្វើកិច្ចការដទៃ កូនត្រូវតែរៀបចំទុកដាក់ស្បែកជើង កាបូប សំម្លៀកបំពាក់ និងងូតទឹកឱ្យស្អាតកាយជាមុនសិន ទើបអាចចាប់ធ្វើការងារដទៃៗផ្សេងទៀតបាន។



លើសពីនេះទៅទៀត ម្ដាយជនជាតិជប៉ុនរូបនេះបានបន្ថែមថា រាល់ពេលញុំាអាហារជុំគ្រួសារកូនៗមិនត្រូវលេងទូរស័ព្ទ ឬមើលទូរទស្សន៍នោះទេ។ ពោល គឺអំឡុងពេលញុំាអាហារជាពេលរីករាយសម្រាប់ការជួបជុំគ្រួសារ ដូច្នេះទាំងឪពុកម្ដាយ ទាំងសមាជិកគ្រួសារ និងកូនត្រូវតែផ្ដោតអារម្មណ៍ញុំាអាហារដោយក្ដីរីករាយ។

ម្ដាយជនជាតិជប៉ុនរូបនេះ បាននិយាយបន្ថែមថា នៅពេលកូនរបស់ពួកគេមានអាយុចាប់ពី ៤ទៅ៥ឆ្នាំ ពួកគេតែងបង្កើតកម្មវិធីជួបជុំជាមួយកូនៗ ដោយបង្កើតភាពស្និតស្នាតជាមួយកូនដូចជា ការរាំច្រៀម ការនិយាយរឿងនិទាន និងការបង្កើតកម្មវិធីផ្សេងៗសម្រាប់កូនៗ នៅពេលដែល ពួកគេទំនេរ។

ជាមួយគ្នានេះដែរ ម្ដាយជនជាតិជប៉ុន បានលើកឡើងបន្ថែមថា ចំពោះវិន័យលើការអានសៀវភៅវិញ ពួកគេមិន ចោលជាដាច់ខាត។ ជារួមអ្នកស្រី Aoyama តែងតែបង្កើតវិន័យឱ្យកូនៗរៀនអានសៀវភៅ រៀនសរសេបន្ថិចម្តងៗជាប្រចាំ។ 

ជាលទ្ធផល បន្ទាប់ពីអ្នកស្រី​ Aoyama បានិយាយថា វាពិតជាមានប្រសិទ្ធភាពមែន ពីព្រោះនៅពេល ដែលអ្នកស្រីបើកទ្វារបន្ទប់កូន អ្នកស្រីឃើញកូនៗអង្គុយអានសៀវភៅដែលពួកគេចូលចិត្ត គូររូបភាពដែលពួកគេចូលចិត្ត និងព្យាយាមរៀនសូត្រ ដើម្បីក្ដីស្រមៃរបស់ពួកគេ។

ទៀតសោត នៅពេលដែលកូនប្រុសរបស់អ្នកស្រី Aoyama មានអាយុ ០៣ឆ្នាំ រូបគេអាចសរសេរកូដក្នុងកុំព្យូទ័រ ដើម្បីបង្កើតកម្មវិធីកម្សាន្តសម្រាប់កុមារបាន។ ដូច្នេះ តើអ្នកយល់ឃើញយ៉ាងណា? តើការដាក់វិន័យលើកូនបានផ្ដល់ផលវិជ្ជមានអ្វីខ្លះ? សុំបញ្ចេញមតិម្នាក់មួយមក។

អត្តបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចង់ឱ្យកូនរឹងមាំ ឆ្លាត ជោគជ័យនៅថ្ងៃអនាគត ឪពុកម្ដាយឆ្លាតវៃគួរធ្វើរឿង ៣ នេះតាំងពីកូននៅក្មេង
Pov Saru
October 31 2025
540 views

#កុមារ

ចង់ឱ្យកូនឆ្លាត ផ្លូវចិត្តរឹងមាំ សូមឪពុកម្តាយកុំធ្វើកំហុសឆ្គង ១នេះដាក់កូនដាច់ខាត
Tror Sopheap
October 30 2025
318 views

#កុមារ

កុំភ្ញាក់ផ្អើល! បើកូនអ្នកមានទម្លាប់ចម្លែកៗ ៤ នេះជាសញ្ញានៃភាពឆ្លាតវៃ
Pov Saru
October 29 2025
4.6 K views

#កុមារ

ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត
Tror Sopheap
October 26 2025
283 views

#កុមារ

ចង់ឱ្យកូនធំឡើងរឹងមាំ មិនពឹងលើអ្នកដទៃ ឪពុកម្ដាយកុំធ្វើរឿង ៣ នេះដាក់កូន
Pov Saru
October 23 2025
730 views

#កុមារ

អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
Pov Saru
October 20 2025
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia