អាហារ
បន្លែពណ៌លឿង៣ប្រភេទផ្ទុកសារធាតុប្រឆាំងពិសេស ខ្លាំងខាងកាត់ផ្តាច់ឫសដូងបាត
Ouk Sreynuch
August 20 2023
398 views

បន្លែមានច្រើនប្រភេទដែលគេបានចាត់ទៅតាមក្រុមនីមួយៗដូចជា ក្រុមបន្លែពណ៌ស បន្លែពណ៌ក្រហម បន្លែពណ៌ស្វាយ បន្លែពណ៌លឿង...ជាដើមទៅតាមពណ៌ផ្សេងៗ។ ក្នុងនោះដែរ គេបានសិក្សារកឃើញថា ក្រុមបន្លែបណ៌លឿងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជាបន្លែផ្សេងៗ ជាពិសេសគឺកាត់ផ្តាច់ឫសដូងបាត និងទប់សម្ពាធឈាមកុំឱ្យលើស។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ healthline វេជ្ជបណ្ឌិត Sedra Jundi ឯកទេសផ្នែកចំណីអាហារបានបញ្ជាក់ថា នៅក្នុងបន្លពណ៌លឿងមានផ្ទុកនូវសារធាតុ សរសៃ ជាតិដែក ប្រឆាំងអុកស៊ីតកម្ម ការពារជំងឺលើសសម្ពាធឈាម បំពេញគ្រាប់ឈាមក្រហមក្នុងខ្លួន ពិសេសគឺល្អបំផុតសម្រាប់អ្នកមានបញ្ហាឫសដូងបាត។ បន្លែពណ៌លឿងទាំង៥ដែលផ្ទុកសារធាតុប្រឆាំងជំងឺពិសេសមានដូចជា៖

- ម្ទេសប្លោកពណ៌លឿង៖ ម្ទេសប្លោក៣ពូជខុសគ្នាគឺពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌លឿង។ គេបានសិក្សារកឃើញថា ម្ទេសប្លោកពណ៌លឿងគឺមានផ្ទុកសារធាតុ វីតាមីន A និង C ទប់ស្កាត់កុំឱ្យលើសសម្ពាធឈាម។

- សណ្តែកពណ៌លឿង៖ គឺជាគ្រាប់ធម្មជាតិដែលមានផ្ទុកនូវសារធាតុប្រឆាំងមហារីកជាច្រើន រួមទាំងអ៊ីសូហ្វ្លាវ៉ូន សារធាតុ phytosterols ដែលរារាំងការស្រូបយកកូលេស្តេរ៉ុលដែលបណ្តាលឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមថយចុះ។ មិនតែប៉ុណ្ណោះជួយរក្សាកម្រិតសម្ពាធឈាមក្នុងរាងកាយឱ្យល្អ កុំឱ្យលើស។

- ពោតពណ៌លឿង៖ វាសម្បូរទៅដោយវីតាមីន A, B និង E ក៏ដូចជាសារធាតុរ៉ែជាច្រើន។ ជួយឱ្យរាងកាយទប់ទល់នឹងបញ្ហារំលាយអាហារ ដោះស្រាយបញ្ហាទល់លាមក ជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ គ្រាប់ពោត​ពណ៌​លឿង​តូចៗ​ដែល​តម្រង់​ ​ផ្ទុក​សារធាតុ phytochemical ដែរ។ សារធាតុទាំងនេះអាចបញ្ឈប់សារធាតុបង្កមហារីកពីការឆ្លងកោសិកា ហើយសារធាតុ phytochemicals ក៏អាចជួយកោសិកាបញ្ឈប់ និងលុបបំបាត់រាល់ការផ្លាស់ប្តូរដែលស្រដៀងនឹងមហារីកផងដែរ។

សរុបជារួមមកវិញ បន្លែពណ៌លឿងខាងលើគឺមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកឫសដូងបាត ចង់ការពារឫសដូងបាតកុំឱ្យកើត រក្សាសម្ពាធឈាមកុំឱ្យលើស។ ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងការការពារខ្លួនទុកមុនជាជម្រើសដ៏ល្អបំផុត សម្រាប់បង្ការរាងកាយជាមុន ប្រៀនដូចជាយើងបានធ្វើរបបការពារជំងឺកុំឱ្យចូលមកបានអ៉ីចឹង៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
1.1 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
1.2 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
196 views

#អាហារ

ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
Pov Saru
December 8 2025
1.4 K views

#អាហារ

អ្នកពិបាក់ចិត្តរឿងធាត់! គ្រាន់តែញ៉ាំអាហារ ៣នេះ ជួយសម្រកគីឡូឆាប់ឃើញផល
Tror Sopheap
December 8 2025
1.7 K views

#អាហារ

ចង់ខ្លាំង! បុរសញ៉ាំអាហារទាំង ៣នេះ កើនថាមពល រួ/.មភេ///ទបានយូរ
Tror Sopheap
December 1 2025
365 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia