គំនិតរកស៊ី
ស្រ្តីខ្លាំងផ្លាស់ប្ដូរជីវិត១៨០ដឺក្រេ ក្រោយពីឆ្លងកាត់បញ្ហាជ្រុះសក់ស្ទើរអស់ពីក្បាល

គ្មាននរណាម្នាក់ចង់ជួបបញ្ហាទេ តែពេលខ្លះបញ្ហាក៏បានបង្រៀនឱ្យយើងរឹងមាំ និងបានឱ្យយើងមើលឃើញពីឱកាសអភិវឌ្ឍខ្លួនឱ្យពូកែជាងមុន។ ដូចជានារីរឹងមាំម្នាក់នេះ ក្រោយពីជួបបញ្ហាជ្រុះសក់ស្ទើរតែអស់ពីក្បាល អ្នកនាងក៏បានប្រទះនឺងដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឱ្យសក់ស្អាតជាងមុន១៨០ដឺក្រេទេ ថែមទាំងបង្កើតបានអាជីវកម្មក្នុងដៃថែមទៀត។

អ្នកនាង សុខ វណ្ណលីន ជាសហគ្រិនស្រ្តីមួយរូប ដែលបានជួយដោះស្រាយបញ្ហាសក់ជ្រុះឱ្យស្ត្រី មិនតិចទេនៅប្រទេសកម្ពុជា។ អ្នកនាងនិយាយថា ខ្លួនជាអតីតបុគ្គលិកផ្នែកលក់ឱ្យក្រុមហ៊ុនមួយកន្លែង តែដោយសម្លឹងឃើញថាការងាររកបានត្រឹមតែមួយរស់ៗ មិនរីកចម្រើនទៅមុខ ក៏សម្រេចចិត្តលាឈប់ ចេញរកស៊ីម្ដង។ ចាប់ផ្ដើមជីវិតជាអ្នករកស៊ីដោយផ្សងព្រេងទៅប្រទេសថៃ ទិញខោអាវយកមកឡាយលក់ ស្របពេលដែលខ្លួនប្រើផលិតផលខុសច្រើនពេកធ្វើឱ្យសក់ជ្រុះទាំងក្ដាប់ៗរាល់ថ្ងៃ។

ដោយឧស្សាហ៍ឡើយចុះប្រទេសថៃ អ្នកនាងចេះតែព្យាយាមស្វែងរកផលិតផលនេះនោះ ដើម្បីដោះស្រាយបញ្ហាសក់របស់ខ្លួន។ អ្នកនាងក៏បានចាប់ផ្ដើមស្គាល់គ្នាជាមួយអ្នកជំនាញនៅទីនោះ ហើយសាកល្បងប្រើប្រេងបាញ់បណ្ដុះសក់មួយ ដោយពិសោធន៍ខ្លួន​ឯងជាង១ឆ្នាំ។ លទ្ធផលមិនគួរឱ្យជឿ ពីនារីដែលស្ទើរតែគ្មានសក់លើក្បាល ក្លាយជានារីម្នាក់ដែលមានសក់ស្អាត រលាស់ រលោង វែង ក្រាស់ជាងមុនដាច់តែម្ដង។

សម្លឹងឃើញឱកាសល្អ អ្នកនាង សុខ វណ្ណលីន ក៏បានសម្រេចចិត្តស្រាវជ្រាវរូបមន្តជាមួយអ្នកជំនាញនៅប្រទេសថៃ ហើយក៏បានបង្កើតជាប្រេងបាញ់បណ្ដុះសក់មួយឡើង ដែលមានឈ្មោះថា Yanin Beauty ក្នុងឆ្នាំ២០១៩។ ដោយគុណភាពនៃផលិតផលរបស់ Yanin ល្អ បូករួមទាំងការខិតខំប្រឹងរបស់ស្ត្រីរឹងមាំរូបនេះ បានធ្វើឱ្យប្រេងបាញ់សក់ Yanin ល្បីសុះសាយពីមាត់មួយទៅមាត់មួយ ពីសម្ដីពិតរបស់អ្នកប្រើប្រាស់ផ្ទាល់ដោយមិនចាំបាច់ជួលតារាមកជួយផ្សព្វផ្សាយឡើយ។

ជីវិតក្រោយចាប់ឱកាសបង្កើតយីហោប្រេងបាញ់សក់ឡើង អាចនិយាយថាធ្វើឱ្យជីវិតរបស់អ្នកនាងផ្លាស់ប្ដូរស្ទើរទាំងស្រុង មិនត្រឹមតែទទួលបានសក់ដែលមានសុខភាពល្អឡើងវិញ ថែមទាំងបានក្លាយជាអ្នកជំនួញស្រ្តីមួយរូបដែលបានជួយដល់ស្ត្រីផ្សេងៗជាច្រើនទៀតផងដែរ។

បន្ថែមពីនោះ អ្នកនាង សុខ វណ្ណលីន ក៏បានប្រាប់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន អ្នកនាងចង់ឱ្យស្រ្ដីនៅកម្ពុជាមានសរសៃសក់ស្រស់ស្អាត មិនមានបញ្ហាសក់ កាត់បន្ថយចំនាយក្នុងកៀបសក់ឱ្យត្រង់មិនចេះឈប់នាំឱ្យខូចទាំងសក់ទៀត។ អ្នកនាងបន្ថែមទៀតថា ការរកស៊ីបើចង់ឈរជើងបានយូរត្រូវមានភាពស្មោះត្រង់ កុំបំប៉ោងលើសពីសមត្ថភាពរបស់ខ្លួន អ្វីដែលអាចជួយភ្ញៀវបានប្រាប់ថាបាន អ្វីដែលជួយមិនបានប្រាប់ថាមិនបាន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Yanin Beauty ក៏បាននាំចូលផលិតផល ជាច្រើនមុខរួចមកហើយមានដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់ សេរ៉ូមសក់ ស្បារ ដែលមានរូបមន្តមកពីប្រទេសអាល្លឺម៉ង់ និងប្រេងបាញ់បណ្ដុះសក់ផងដែរ។ គ្រប់ផលិតផលរបស់ Yanin Beauty មិនត្រឹមតែមានលក់នៅគ្រប់ដំណាងចែកចាយទូទាំងប្រទេសទេ ថែមទាំងបានឈានជើងចូលស្ទើរតែគ្រប់ផ្សារនានា ទូទាំង២៥ខេត្តក្រុងផងដែរ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
6 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
87 views

#គំនិតរកស៊ី

វេជ្ជបណ្ឌិតបញ្ជាក់ថា បញ្ហាអារម្មណ៍ ១នេះ ធ្វើឱ្យអ្នកប្រឈមជំងឺទឹកនោមផ្អែមកម្រិតខ្ពស់
Tror Sopheap
October 6 2025
413 views

#គំនិតរកស៊ី

ថ្នាំថ្មីទាំង ១០នេះ ពូកែព្យាបាលជំងឺជាច្រើនមុខ ហើយការលក់កើនដល់ ២៩ពាន់លាន$
Pov Saru
September 29 2025
68 views

#គំនិតរកស៊ី

លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
Tror Sopheap
September 19 2025
173 views

#គំនិតរកស៊ី

ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ
Pov Saru
September 19 2025
163 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.3 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.3 K views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
278 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
190 views

#ចិត្តសាស្ត្រ

មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
17 views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
7 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
#ជំងឺNovember 2 2025
ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia