ជំងឺ
១០ចំណុចសំខាន់ៗដែលស្រ្តីមានផ្ទៃពោះគ្រប់រូបចាំបាច់ត្រូវដឹង និងគួរកត់ចំណាំទុក
Phoak Mary
November 10 2022
135 views

ការសម្រាលកូន គឺជាដំណើរប្រព្រឹត្តិ តាមបែបធម្មជាតិ នៃមនុស្សជាតិយើង ក្នុងការផ្ដល់កំណើតដល់កូន ។ ដំណើរការ បែបធម្មជាតិនេះ អាចត្រូវបានចែកចេញ ជាពីរដំណាក់កាលធំៗ គឺការឈឺពោះឆ្លងទន្លេ(មាន៣ដំណាក់កាលផ្សេងៗគ្នា)  និងការប្រសូតរបស់ទារក ចេញពីផ្ទៃម្ដាយ។ ភាគច្រើន ការសម្រាលកូន គឺមានសុវត្ថិភាព ប៉ុន្តែករណីខ្លះ បញ្ហាអាចកើតឡើងចំពោះទារក ឬម្ដាយ ឬកើតមានចំពោះទាំងម្ដាយ ទាំងកូនផងក៏មាន។

យោងតាមគេហទំព័រ medlineplus.gov មានបញ្ហាប្រឈម ចំនួន១០ប្រការ      ដែល​ស្រ្តីពពោះអាចជួបប្រទះ ជាពិសេសក្នុងកំឡុងពេល នៃដំណើរការសម្រាលកូន ។

១. ការសម្រាលកូនមុនកំណត់៖ កើតឡើងនៅពេលដែល មានការឈឺពោះសម្រាលកូន មុនសប្ដាហ៍ទី៣៧ នៃការពពោះ ។

២. បែកទឹកភ្លោះលឿនពេក៖ ជាការបែបទឹកភ្លោះលឿនពេក ហើយប្រសិនបើ ការឈឺពោះសម្រាល មិនទាន់ចាប់ផ្ដើម វាអាចបង្កហានិភ័យ នៃកាបង្ករោគ និងគ្រោះថ្នាក់ដល់ទារក។

៣. សុកបាំងមាត់ស្បូន៖ បង្កជាការលំបាក ក្នុងការសម្រាលកូន អាចបង្កហានិភ័យ ក្នុងការហូរឈាម ក្នុងកំឡុងពេលសម្រាលកូន ។

៤. ការឈឺពោះសម្រាលកូនយូរខុសធម្មតា៖ ស្រ្តីអាចប្រឈម នឹងការឈឺពោះសម្រាលកូន មានរយៈពេលយូរ ។ ករណីនេះ អាចកើតឡើងក្រោមហេតុផល មួយចំនួនដូចជា៖ កំលាំង កន្រ្ដាក់របស់ស្បូនខ្សោយ   មាត់ស្បូនក្របើក ទីតាំងរបស់ទារកមានភាពខុសប្រក្រតី ទារកមានទំហំធំពេក ឬអាងត្រគៀកតូចពេក ដែលនាំឲ្យមានភាពលំបាក ក្នុងការសម្រាលកូន។

៥. ដំណើរខុសប្រក្រតីនៃចង្វាក់បេះដូងទារក៖ ចង្វាក់បេះដូងរបស់ទារក អាចដើរលឿន ឬយឺតខុសធម្មតា វាជាសញ្ញាបញ្ជាក់ថា ទារកខ្វះអ៊ុកស៊ីហ្សែន ឬមានបញ្ហាផ្សេងទៀត។

៦. បញ្ហាទងសុក៖ កើតឡើង នៅពេលដែល ទងសុកបានរុំជើង រុំដៃ ឬរុំករបស់ទារក ។

៧. ទារកកើតបញ្ច្រាស៖ កើតឡើង ពេលនៅពេលដែល ទារកសម្រាលចេញគូទ ឬជើងមកមុន ដែលជាធម្មតា ទារកត្រូវសម្រាល ចេញក្បាលមកមុន ។

៨. ជាប់ស្មា៖ កើតឡើង នៅពេលដែល ក្បាលទារក ចេញក្រៅផុត ប៉ុន្តែស្មារបស់ទារក នៅជាប់ មិនទាន់អាចចេញរួច ។​

៩. កង្វះអ៊ុកស៊ីហ្សែន៖ ទារកមិនអាចទទួលអ៊ុកស៊ីហ្សែន ឲ្យបានគ្រប់គ្រាន់ ពេលនៅក្នុងស្បូន ឬក្នុងកំឡុងពេលឈឺពោះសម្រាល ឬក្រោយសម្រាលរួច ។

១០. បញ្ហាហូរឈាម៖ ស្រ្តីអាចប្រឈម នឹងបញ្ហាហូរឈាមច្រើនខុសធម្មតា ក្នុងកំឡុងពេលសម្រាលកូន ឬក្រោយពេលសម្រាលកូន។ ករណីធ្ងន់ធ្ងរ វាអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតបាន ។

ក្រៅពីនេះ ស្រ្តីពពោះអាចប្រឈម ជាមួយបញ្ហាមួយចំនួនទៀត ប៉ុន្តែលោកអ្នកមិនគួរ មានការព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះបច្ចុប្បន្ន មានបរិក្ខារពេទ្យទំនើបទាន់សម័យ និងមានគ្រូពេទ្យជំនាញ ។ ស្រ្តីគ្រប់រូប គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឲ្យបានទៀងទាត់ នៅមុន និងក្នុងកំឡុងពេលពពោះ ព្រមទាំងក្រោយសម្រាលកូនរួមផង ៕

អត្ថបទដោយ៖ ហួ ភារ៉ា

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
267 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
181 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
199 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
228 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
631 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
299 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia