នៅក្នុងពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនរងទុក្ខលំបាកព្រោះតែការឆ្លើយតបទៅលើបញ្ហាដោយអារម្មណ៍អវិជ្ជមាន។ នេះជាសេចក្តីលំបាកពេលអ្នកយកអារម្មណ៍បែបនេះមកដឹកនាំជីវិត។ បើអ្នករៀនសូត្រតាមលោក Marcus Aurelius ធ្វើឱ្យចិត្តតាន់ព្រោះតែគំនិតអស្ចារ្យ ១នេះ អាចកែលម្អជីវិតរបស់អ្នកកាន់តែមានរសជាតិបំពេញបន្ថែម។
គំនិត ១ស្នៀតនេះរបស់លោក Marcus Aurelius ជាទស្សនវិទូ Stoic និងអធិរាជរ៉ូម៉ាំង បានពោលថា “ចូរអ្នកអត់ឱនឱ្យអ្នកដទៃ ហើយត្រូវតឹងតែងជាមួយខ្លួនឯង”។ វាជាគំនិតស្នូលរបស់លោក Aurelius អំពាវនាវឱ្យអ្នករកវិធីសាស្រ្តរស់នៅក្នុងការលើកគុណតម្លៃនៃជីវិត។ វាមានន័យថា ចូរបណ្តុះការអត់ឱនចំពោះអ្នកដទៃ ហើយចូរអនុវត្តក្នុងការប្រដៅខ្លួនឯងឱ្យតឹងរ៉ឹងដូចជាអ្នកប្រដៅអ្នកទៃដែរ។ ការអត់ឱននៅទីនេះមិនមែនគ្រាន់តែជាការទទួលយកដោយភាពអកម្មនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងយ៉ាងសកម្មឱ្យអ្នកចេះគោរព ចេះអភ័យទោសចំពោះកំហុសឆ្គង និងភាពខុសគ្នារបស់អ្នកដទៃ។ វានិយាយអំពីការទទួលស្គាល់ពីខ្លួនយើង និងអ្នកដទៃដោយក្តីមេត្តា។ វាជាដំណើរការអ្នកយកឈ្នះលើខ្លួនឯង មិនមែនឈ្នះអ្នកដទៃនោះទេ។
ផ្ទុយទៅវិញ ពេលអ្នកចេះតឹងតែងជាមួយខ្លួនឯង មិនមែនជាការដាក់ទោស ឬគំរោះគំរើយជាមួយខ្លួនឯងទេ តែវាជាការទទួលខុសត្រូវលើខ្លួនឯងក្នុងការខិតខំដើម្បីឱ្យសមត្ថភាពខ្លួនរីកចម្រើនហើយមានក្តីសុខ។ អ្នកដែលមានសមត្ថភាពពិត ច្រើនតែមានក្តីសុខ មានចំណូលកើន។ ជាពិសេសអ្នកកាន់តែពេញចិត្តពេញថ្លើមជាមួយខ្លួនឯងថែមទៀត។ ការចេះអត់ឱនគឺជាធាតុផ្សំដ៏សំខាន់ក្នុងការពង្រឹងសុខភាពផ្លូវចិត្ត និងពង្រីកការយល់ដឹងរបស់អ្នក។ សម្រាប់គំនិត ១នេះគូសបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងលើខ្លួនឯង និងការស្វែងរកគុណធម៌ជាប្រធានបទក្នុងទស្សនវិជ្ជា Stoic នេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព