ចិត្តសាស្ត្រ
កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
Tror Sopheap
September 27 2024
114 views

បើអ្នកតូចចិត្តនឹងខ្លួនឯងដោយគិតថា ខ្លួនអន់ ខ្លួនគ្មានសមត្ថភាព ខ្លួនជាជនរងគ្រោះ និងអនាគតងងឹតនោះ... បញ្ហាទាំងនេះព្រោះអ្នកមិនទាន់បានត្រៀមក្នុងការអភិវឌ្ឍខ្លួននៅឡើយ។ បើអ្នកចង់ឱ្យអនាគតរុងរឿង លុះត្រូវអ្នកបណ្តុះសមត្ថភាពឱ្យខ្លាំង។ តាមលោក ជីម រ៉ូន ជាមហាសេដ្ឋីនិងជាអ្នកនិពន្ធ បានលើកឡើង ២ទម្លាប់បណ្តុះសមត្ថភាពរបស់អ្នកឱ្យខ្លាំងដើម្បីចាក់ទម្លុះបញ្ហា ទម្លាប់ទី១ រៀនពីបទពិសោធន៍ជីវិតខ្លួនឯង ហើយចំណែកទី២ អ្នកត្រូវរៀនពីបទពិសោធន៍ជីវិតរបស់អ្នកដទៃ។

ទម្លាប់ទី១. ទម្លាបគិតពីខ្លួនឯង

ខ្ញុំមានសំណួរថា អ្នកចង់ដឹងពីខ្លួនឯងរីកចម្រើន តើអ្នកដឹងដោយរបៀបណា? បើអ្នកមិនដឹងពីខ្លួនឯងរីកចម្រើនទេ អ្នកមិនសប្បាយចិត្ត អ្នកខំធ្វើការខ្លាំង និងបាក់ទឹកចិត្តថែមទៀត។ តាមលោក ជីម រ៉ូន បានលើកឡើងថា ចូរអ្នករៀនពីព្រឹត្តិការណ៍ក្នុងជីវិតមួយចំនួនដែលកើតឡើងក្នុងជីវិត។ កុំរៀនរស់ឲ្យបានផុតតែមួយថ្ងៃៗ ផ្ទុយមកវិញត្រូវ រៀនទាញប្រយោជន៍ពីថ្ងៃនីមួយៗ ដោយផ្ចង់ស្មារតីថា ពេលនេះខ្លួនមានអ្វីខ្លះកំពុងកើតឡើងនៅជុំវិញខ្លួន ហើយព្យាយាមផ្តិតយកព្រឹត្តិការណ៍ទាំងអស់នោះ ដែលកើតក្នុងថ្ងៃនីមួយៗ ដោយសតិបំផុត

មានពេលខ្លះ អ្នកត្រូវវក់វីនឹងការងារមិនបានចំណាយពេលដើម្បីឆ្លុះមើលខ្លួនឯង វាធ្វើឱ្យអ្នកមានសម្ពាធផ្លូវចិត្ត។ ប៉ុន្តែអ្នកគួរចំណាយពេល១០ទៅ២០នាទីដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញ ដើម្បីដឹងពីចំណុចខ្សោយ បន្ថែមសមត្ថភាព។ ព្រោះគុណតម្លៃនៃអនាគតរបស់អ្នក ត្រូវការសមត្ថភាព និងពេលវេលាសន្សឹមៗ ដើម្បីដល់គោលដៅនេះឯង។ អ្នកត្រូវចាំថា ការរីកចម្រើនសមត្ថភាពរបស់អ្នក ព្រោះតែអ្នកមានភាពក្លាហាននិងការសម្រេចចិត្ត ដើម្បីប្រឈមមុខនឹងកំហុសទាំងអស់នេះឯង។

ទម្លាប់ទី២. ព្យាយាមរៀនពីអ្នកដទៃ បង្កើនវិជ្ជាគុណ

ពេលអ្នកដាក់ខ្លួនព្យាយាមរៀនពីអ្នកដទៃ គឺដើម្បីបង្កើនចំណេះដឹងនិងសមត្ថភាពរបស់អ្នកបន្ថែម។ តាមលោក ជីម បានលើកឡើងថា បើអ្នកមានទម្លាប់មួយនេះ គឺទម្លាប់រៀនពីអ្នកដទៃនោះ គុណតម្លៃនៃជីវិតរបស់អ្នកនឹងកើន។ អ្នកត្រូវតែរៀនទាំងភាពជោគជ័យ និងបរាជ័យ។ មួយផ្នែកសម្រាប់ជីវិតរបស់អ្នកខ្វះអត់បានទេនោះគឺរៀនពីអ្នកដទៃបន្ថែមវិជ្ជមានឱ្យខ្លួនឯង ធ្វើជាគំរូល្អម្នាក់។ បើរឿងជីវិតរបស់អ្នកនឹងត្រូវគេសរសេរចូលក្នុងសៀវភៅ ចូរអ្នកត្រូវប្រាកដថាវាជាគំរូល្អ មិនមែនជាគំរូអាក្រក់ទេ។

ការរៀនមួយទៀត គឺរៀនតាមរយៈការអានពីបុគ្គលជោគជ័យទាំងអស់ដែលខ្ញុំបានជួបសុទ្ធតែជាអ្នកពូកែអានទាំងអស់។ គេអានគ្មានថ្ងៃឈប់ទេគឺអានជាប្រចាំ។ ព្រោះតែគេមានអារម្មណ៍ការចង់ចេះចង់ដឹងខ្លាំងណាស់។ ការចង់ដឹងនេះចង់ដឹងនេះហើយ បានជាគេតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីក្លាយជាមនុស្សកាន់តែប្រសើរឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2180

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
Tror Sopheap
September 27 2024
26 views

#ចិត្តសាស្ត្រ

ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
Tror Sopheap
September 27 2024
29 views

#ចិត្តសាស្ត្រ

កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
Tror Sopheap
September 27 2024
114 views

#ចិត្តសាស្ត្រ

យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
Tror Sopheap
September 26 2024
106 views

#ចិត្តសាស្ត្រ

គតិបណ្ឌិតលោក ត្រាំ ទាំង ១០នេះ ជួយបំប៉នគំនិតរបស់អ្នកឱ្យរីកចម្រើន សមត្ថភាពពូកែ
Tror Sopheap
September 26 2024
121 views

#ចិត្តសាស្ត្រ

លោក សូក្រាត បញ្ជាក់ថា កុំយកខួរក្បាលគិតច្រើនលើរឿង ៣នេះ ទើបមិនធ្វើបាបផ្លូវចិត្តអ្នក
Tror Sopheap
September 26 2024
103 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
626 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
539 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
430 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
390 views

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
336 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?
#ចិត្តសាស្ត្រSeptember 27 2024
កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
#ចិត្តសាស្ត្រSeptember 26 2024
យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
#ចិត្តសាស្ត្រSeptember 26 2024
គតិបណ្ឌិតលោក ត្រាំ ទាំង ១០នេះ ជួយបំប៉នគំនិតរបស់អ្នកឱ្យរីកចម្រើន សមត្ថភាពពូកែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia