ចិត្តសាស្ត្រ
យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
Tror Sopheap
September 26 2024
106 views

យុវជនមួយចំនួនខ្វះភាពអត់ធ្មត ហើយក៏ព្យាយាមធ្វើតាមអារម្មណ៍និងការគិតរបស់ខ្លួននោះ ធ្វើឱ្យជីវិតជួបតែក្តីវេទនាព្រោះតែធ្វើអ្វីមួយហើយ ចង់បានភ្លាមៗ តែម្តង។ ប៉ុន្តែបើយុវជនគោរពតាមគោលការណ៍របស់លោក Andrew Matthews មួយនេះ ជីវិតអនាគតនិងសមត្ថភាពរបស់គេខ្លាំងមិនខានទេគឺគោលការណ៍ ដាំគ្រាប់ធុញ្ញជាតិ

យើងបានដឹងហើយថា ការលូតលាស់របស់គ្រាប់ធុញជាតិ លុះត្រាអ្នកដាំវា មើលថែវា ស្រោចទឹកដាក់ជីជាប្រចាំថ្ងៃ គង់តែថ្ងៃណាមួយ វានឹងចេញផលមកដោយខ្លួនឯងមិនខានទេ។ នេះជាធម្មជាតិ។ តាមលោក Matthews បានលើកឡើងថា នេះជាមេរៀនចេញអំពីគ្រាប់ធុញ្ញជាតិ បើអ្នកចង់ច្រូតកាត់បាន លុះត្រាអ្នកដាំសិន។ ការដាំជាការខំប្រឹង ការរង់ចាំមួយរយៈ (ជាការអត់ធ្មត់) ហើយបន្ទាប់មកអ្នកនឹងច្រូតកាត់យកផលរបស់ដំណាំនោះមិនខានទេ។ ដូច្នេះ ការប្រឹងប្រែងបូកជាមួយការអត់ធ្មត់ស្មើនឹងលទ្ធផល។

មនុស្សយើងតែងមើលរំលងអំពីគោលការធម្មជាតិមួយនេះ ពួកគេចូលចិត្តគិតថា ពេលខ្ញុំដាក់គ្រាប់សណ្ដែកដាំនៅថ្ងៃនេះ ថ្ងៃស្អែកខ្ញុំនឹងទទួលបានផល។ នេះជាមូលហេតុធ្វើឱ្យជីវិតយុវជនខ្វះការខំ ខ្វះគិត ខ្វះការរៀនសូត្រ និងខ្វះសមត្ថភាពនេះឯង ធ្វើឱ្យគេលំបាកវេទនា។ បើមនុស្សគ្រប់ៗគ្នាដាំដំណាំ ដើម្បីទុកហូបដោយខ្លួនឯង គេប្រាកដជាយល់អំពីបញ្ហាដោយខ្លួនឯងមិនខាន។ ប៉ុន្តែសម័យនេះហើយគេហូបអាហារកញ្ចប់និងអាហារមានស្រាប់។

ហើយលោក Matthews បានសរសេរក្នុងសៀវភៅមួយថា បើខ្ញុំមានការងារល្អមួយ ពេលនោះខ្ញុំនឹងខំប្រឹងធ្វើការមិនខានទេ។ ប៉ុន្តែការងារខ្ញុំកំពុងតែមាននេះ វាជាការងារលាងចាន ខ្ញុំខំប្រឹងបានការអី។ នេះជាការគិតខុស។ បើខ្ញុំគិតថា បើខ្ញុំក្លាយជាអ្នកលាងចានស្អាតបំផុតក្នុងទីក្រុងនេះ ពេលនោះវា ច្បាស់ជាមាននរណាម្នាក់នឹងចាប់អារម្មណ៍លើខ្ញុំដែរ ហើយម្ចាស់ខ្ញុំច្បាស់ជាតម្លើងឋានៈឲ្យខ្ញុំ និងប្រាក់ខែថែមទៀត។ ហើយអ្វីកាន់តែពិសេសនោះ ខ្ញុំកាន់តែមានអារម្មណ៍ល្អជាមួយខ្លួនឯងថែមទៀត ពេលខ្ញុំខំប្រឹងអស់ពីសមត្ថភាព។ ជាដំបូងបង្អស់អ្នកត្រូវប្រឹងប្រែង ហើយបន្ទាប់មកអ្នកនឹងបានផលច្រើនគឺអនាគតរុងរឿង វាជាគោលការណ៍ធម្មជាតិ។ អ្នកមិនអាចត្រលប់គោលការណ៍នេះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2180

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
Tror Sopheap
September 27 2024
26 views

#ចិត្តសាស្ត្រ

ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
Tror Sopheap
September 27 2024
29 views

#ចិត្តសាស្ត្រ

កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
Tror Sopheap
September 27 2024
114 views

#ចិត្តសាស្ត្រ

យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
Tror Sopheap
September 26 2024
106 views

#ចិត្តសាស្ត្រ

គតិបណ្ឌិតលោក ត្រាំ ទាំង ១០នេះ ជួយបំប៉នគំនិតរបស់អ្នកឱ្យរីកចម្រើន សមត្ថភាពពូកែ
Tror Sopheap
September 26 2024
121 views

#ចិត្តសាស្ត្រ

លោក សូក្រាត បញ្ជាក់ថា កុំយកខួរក្បាលគិតច្រើនលើរឿង ៣នេះ ទើបមិនធ្វើបាបផ្លូវចិត្តអ្នក
Tror Sopheap
September 26 2024
103 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
626 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
539 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
430 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
390 views

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
336 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?
#ចិត្តសាស្ត្រSeptember 27 2024
កុំទុកខ្លួននៅខ្សោយ! មកប្រើទម្លាប់ ២នេះ បណ្តុះសមត្ថភាពទៅអនាគតមិនវេទនា
#ចិត្តសាស្ត្រSeptember 26 2024
យុវជនចង់ឱ្យអនាគតមានសមត្ថភាពខ្លាំង ត្រូវគោរពតាមគោលការណ៍សាមញ្ញ ១នេះ
#ចិត្តសាស្ត្រSeptember 26 2024
គតិបណ្ឌិតលោក ត្រាំ ទាំង ១០នេះ ជួយបំប៉នគំនិតរបស់អ្នកឱ្យរីកចម្រើន សមត្ថភាពពូកែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia