សម្រស់
ខំលាបឡេណាស់តែមិនសសោះ! នេះជាមូលហេតុធំៗ ធ្វើឱ្យស្បែកអ្នកគ្មានថ្ងៃសដូចបំណងឡើយ

ជឿថាមានមនុស្សច្រើនណាស់ដែលកំពុងតែជួបជាមួយបញ្ហាលាបឡេតែស្បែកមិនស។ ឆ្ងល់ណាស់ហេតុអ្វីលាបឡេដូចគេដែរ ខំពាក់អាវដៃវែងខោជើងវែង មិនដែលឱ្យស្បែកត្រូវថ្ងៃសោះ ហេតុអ្វីស្បែកនៅតែមិនស តើមកពីអ្វី? ​ចង់ដឹងថាហេតុអ្វីខំលាបឡេដែរតែមិន តោះអានអត្ថបទខាងក្រោម។

យោងតាមការបញ្ជាក់ពី healthline បានឱ្យដឹងថាសភាពស្បែករបស់មនុស្សយើងម្នាក់ៗគឺខុសគ្នាឆ្ងាយណាស់ អ្នកខ្លះមានសភាពស្បែកមានសំណើម និងមានជីវជាតិពីធម្មជាតិ លាបឡេតែបន្តិចសហើយ។ ប៉ុន្តែអ្នកខ្លះទៀតមានសភាពស្បែកស្ងួត និងខ្វះជីវជាតិ ស្បែកប្រភេទនេះពិបាកក្នុងការលាបឡេឱ្យសណាស់។ ជាមួយគ្នានេះដែរ កត្តាធំៗដែលធ្វើឱ្យបុគ្គលមួយចំនួនលាបឡេមិនសមានដូចខាងក្រោម៖

១. លាបឡេនៅពេលស្បែកស្ងួត៖ ហាមដាច់ខាតមិនត្រូវលាបឡេនៅពេលដែលស្បែកស្ងួត ឬមុនពេលងូតទឹកឱ្យសោះ ពីព្រោះប្រសិនជាអ្នកលាបអំឡុងពេលស្បែកកំពុងស្ងួត គ្មានជាតិទឹកគឺធ្វើឱ្យស្បែករបស់អ្នកកាន់តែស្ងួតលើសដើម ហើយសាច់ឡេដែលអ្នកលាបនោះក៏មិនជ្រាបដល់កោសិកាស្បែករបស់អ្នកដែរ។

 ២. ស្បែកខ្វះអាហាររូបត្ថម្ភ៖ ជឿថាត្រង់ចំណុចនេះមិនមានអ្នកយកចិត្តទុកដាក់ទេ មនុស្សជាច្រើននៅពេលដែលស្បែកស្រអាប់ ស្បែកស្ងួតគ្មានសំណើម ស្បែកមិនសតែងតែនឹកដល់ឡេមុនគេ គិតថាឱ្យតែលាបឡេដឹងតែសហើយ។ ប៉ុន្តែវាមិនដូចការគិតនោះទេ ប្រសិនជាស្បែករបស់អ្នកកំពុងតែខ្វះសារធាតុចិញ្ចឹម ខ្វះវីតាមីន A វីតាមីន D ស័ង្កសី ជាតិដែក និងវីតាមីន C នោះទោះជាអ្នកខំលាបឡេល្អយ៉ាងណា លាបអស់ច្រើនយ៉ាងណាក៏មិនសដែរ។ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយពេទ្យស្បែកគឺល្អបំផុត។

៣. ស្បែកខ្វះជាតិទឹក៖ ជាតិទឹកគឺសំខាន់បំផុតសម្រាប់ស្បែក ប្រសិនអ្នកជាមនុស្សដែលមិនសូវផឹកទឹក ផឹកទឹកមិនបានគ្រប់គ្រាន់ អ្នកនឹងគ្មានថ្ងៃទទួលបានស្បែកសឡើយទោះជាអ្នកខំលាបឡេអស់ច្រើនយ៉ាងណាក៏ដោយ។

៤. ប្រើសាប៊ូដុសខ្លួនដែលមានជាតិកាត់៖ សាប៊ូដុសខ្លួនមិនមែនមានតួនាទីជម្រះក្អែលតែមួយមុខនោះទេ ប៉ុន្តែសាប៊ូដុសខ្លួនគឺសំខាន់ណាស់សម្រាប់ស្បែក ប្រសិនជាអ្នកជ្រើសរើសប៉ះសាប៊ូដុសខ្លួនដែលមានជាតិកាត់មកដុះរាល់ថ្ងៃ គឺធ្វើឱ្យស្បែករបស់អ្នកប្រឈមនឹងងាប់កោសិកា ព្រមទាំងស្បែកស្ងួតផងដែរ។

៥. ប្រើឡេមិនត្រូវជាមួយស្បែក៖ នេះជាចំណុចសំខាន់បំផុតដែលអ្នកត្រូវតែដឹង ជំហានដំបូងអ្នកត្រូវស្គាល់ពីសភាពស្បែករបស់ខ្លួនឯងឱ្យច្បាស់ ហើយត្រូវដឹងថាស្បែករបស់អ្នកកំពុងមានបញ្ហាអ្វី បញ្ហាខ្មៅស្រអាប់ ខ្វះជាតិទឹក ឬយ៉ាងណា។ បន្ទាប់មកអ្នកត្រូវជ្រើសរើសឡេដែលមានសារធាតុផ្សំជួយជួសជុលស្បែករបស់អ្នក ទើបលាបទៅឆាប់ឃើញផល។

៦. កត្តាហ្សែននិងតំណពូជ៖ នេះជាកត្តាធម្មជាតិដែលមនុស្សគ្រប់គ្នាមិនអាចប្រកែកបាន។ ប្រសិនជាអ្នកមានហ្សែនពីម្តាយឬឪពុកដែលមានសម្បុរខ្មៅ ឬស្រអែម នោះស្បែកអ្នកក៏ទៅតាមនោះដែរ ហើយកត្តាហ្សែននេះហ្នឹងនៅជាមួយអ្នកអស់មួយជីវិត មិនអាចកែប្រែបានឡើយ៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.4 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia