ជំងឺ
បាក់តេរីល្អ១ប្រភេទ មិនសូវមានអ្នកស្គាល់តែផ្តល់គុណសម្បត្តិមហាសាល ជួយឱ្យបត់ជើងស្រួល
MC LyHouy
November 21 2022
344 views

ប្រូបាយអូទិក (Probiotic) គឺជាមីក្រូសាពាង្គកាយមួយប្រភេទ ដែលមានការសិក្សាជាច្រើនបង្ហាញថាល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ និងល្អសម្រាប់ជំនួយសុខភាពផ្សេងៗទៀតផងដែរ។ ប្រូបាយអូទិក ត្រូវបានគេស្គាល់ថាជាបាត់តេរីល្អ ឬបាត់តេរីរស់ដែលផ្តល់គុណសម្បត្តិដល់សុខភាពក្រពះពោះវៀន។ នៅពេលដែលអ្នកទទួលទានប្រូបាយអូទិកបានគ្រប់គ្រាន់ គឺអាចជួយការពារបញ្ហារាគរូស បង់ជើងធំបានស្រួលសម្រួលក្រពះពោះវៀន និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាងនេះទៅទៀត NHSបានពន្យល់បន្ថែមថាប្រូបាយអូទិកអាចជួយស្ដារតុល្យភាពធម្មជាតិនៃបាក់តេរីនៅក្នុងពោះវៀននិងក្រពះ នៅពេលដែលវាត្រូវបានរំខានដោយជំងឺ ឬការព្យាបាល។ មានភ័ស្តុតាងមួយចំនួនដែលថាប្រូបាយអូទិកអាចមានប្រយោជន៍ក្នុងករណីខ្លះ ដូចជាជួយការពារជំងឺរាគរូសពេលប្រើថ្នាំអង់ទីប៊ីយោទិច(ថ្នាំផ្សះ) និងជួយសម្រាលរោគសញ្ញាមួយចំនួននៃជម្ងឺរលាកពោះវៀនធំ (IBS)។

មនុស្សដែលឧស្សាហ៍ជួបបញ្ហាក្រពះ ពោះវៀន, ឈឺពោះ, ចុកពោះ, រាគរូស, ទល់លាមក, ពិបាកបន្ទោរបង់, បន្ទោរបង់ម្តងៗមានឈាមឬប្រឹងខ្លាំង, ភើ ច្រាលអាស៊ីត, ចុកចុងដង្ហើមដោយសារភើ ឬហើមទល់ពោះជាដើម គឺគេណែនាំឱ្យទទួលទានប្រូបាយអូទិកឱ្យបានជាប្រចាំ។ ធម្មតាបងប្អូនប្រហែលជាធ្លាប់ឃើញប្រូបាយអូទិកក្នុងទម្រង់ជាយ៉ាអ៊ួ ដែលភាគច្រើនមាននៅក្នុងអាហារមួយប្រភេទនេះ ប៉ុន្តែក្រៅពីនេះប្រូបាយអូទិកក៏មាននៅក្នុងអាហារផ្សេងទៀតផងដែរ តែមិនសូវមានច្រើន។ ជាមួយគ្នានេះ ដោយសារតែប្រូបាយអូទិកពិបាករកពីក្នុងអាហារប្រចាំថ្ងៃ ទើបអ្នកជំនាញព្យាយាមកែច្នៃប្រូបាយអូទិកជាទម្រង់ផ្សេងៗដើម្បីឱ្យមនុស្សជាតិ ងាយស្រួលក្នុងការស្វែងរកទទួលទាន។

ក្នុងចំណោមផលិតផលប្រូបាយអូទិករាប់ពាន់ម៉ឺនសែនលានមុខនៅលើពិភពលោក ក៏មានឱសថការីជំនាញជនជាតិកម្ពុជាមួយរូបបានសិក្សាស្រាវជ្រាវកែច្នៃដោយប្រើចំណេះជំនាញរបស់ខ្លួន បង្កើតរូបមន្តប្រូបាយអូទិកក្នុងទម្រង់ជាចាហ៊ួយ ងាយស្រួលញ៉ាំ ងាយស្រួលទុកដាក់ និងងាយស្រួលយកតាមខ្លួនឱ្យលេចមុខឱ្យមាត់ឡើងនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ផលិតផលនោះគឺប្រូបាយអូទិកហ្គាំមី (Probiotics Gummies) ជាផលិតផលសុខភាពរបស់កូនខ្មែរមួយរូបគឺឱសថការី ទិត្យ រដ្ឋលីណា

ប្រូបាយអូទិកហ្គាំមី មានឈ្មោះក្រៅថាជា “ប្រ៊េនជុះស្រួល” ដោយសារតែញ៉ាំរួចមិនថាមនុស្សចាស់ឬកូនក្មេង អាចជួយឱ្យពួកគាត់បត់ជើងធំបានស្រួលដោយមិនបាច់ប្រឹង និងមិនឈឺចាប់។ ប្រូបាយអូទិកហ្គាំមី មានអត្ថប្រយោជន៍ជាច្រើនរួមមាន បំបាត់បញ្ហាទល់លាមក, ការពារនិងព្យាបាលជំងឺរាគ, រក្សាលំនឹងតុល្យភាពក្នុងប្រព័ន្ធរំលាយអាហារ, កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺអាឡែកហ្ស៊ី, ពង្រឹងប្រព័ន្ធភាពស៊ាំ, រក្សាលំនឹងពោះវៀនមិនឱ្យរាគ មិនទល់លាមក, សម្រាប់ក្មេងរើសចំណីរ មិនចង់ញ៉ាំបន្លែឬខ្សោយពោះវៀន, បង្កើនចំណង់អាហារសម្រាប់កុមារ, និងបង្ការកុំឱ្យមានបញ្ហាឬសដូងបាតតាំងពីក្មេងវ័យ។

ប្រូបាយអូទិកហ្គាំមីញ៉ាំបានទាំងក្មេងនិងមនុស្សចាស់ ក្មេងចាប់ពីអាយុ២ឆ្នាំឡើងទៅ។ អ្វីដែលជាពិសេស សម្រាប់បងប្អូនគ្រប់រូបដែលគិតថាខ្លួនមានបញ្ហាទល់លាមក ឬបញ្ហាសុខភាពផ្សេងៗ ឱសថការី ទិត្យ រដ្ឋលីណា នឹងផ្តល់ការប្រឹក្សាសុខភាពជូនដោយឥតគិតថ្លៃពីបងប្អូនឡើយ។

ប្រូបាយអូទិកហ្គាំមី ផលិតផលសុខភាពរបស់កូនខ្មែរ មើលថែរក្សាសុខភាព ដោះស្រាយបញ្ហាទល់លាមករបស់ប្រជាជនខ្មែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
267 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
181 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
199 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
228 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
631 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
299 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia