សម្រស់
កក់សក់ឱ្យត្រូវ! ១សប្តាហ៍ត្រូវកក់ប៉ុន្មានដងដើម្បីកុំឱ្យកើតអង្គែរ សក់បែកចុង និងស្ងួត?

ការកក់សក់គឺសំខាន់ណាស់ ប្រសិនជាយើងកក់ខុសក្បួន វាអាចធ្វើឱ្យសក់របស់យើងទៅជាបែកចុង គ្មានសំណើម និងខូចផងដែរ។ ពីព្រោះសរសៃរបស់មនុស្សម្នាក់ៗមានសភាពខុសៗពីគ្នា អ្នកខ្លះសក់ប្រេង ខ្លះស្ងួត ខ្លះរួញ ខ្លះត្រង់ ដូច្នេះចំពោះរបៀបនៃការកក់សក់ទៅស្ថានភាពសក់នីមួយៗក៏មិនដូចគ្នាដែរ។ តើយើងគួរកក់សក់បែបណាឱ្យត្រូវជាមួយសរសៃសក់?

បើតាមការណែនាំពីគេហទំព័រ Medicinenet បានឱ្យដឹងថាការកក់សក់គឺអាស្រ័យទៅលើប្រភេទសក់របស់បុគ្គលម្នាក់ៗ ហើប្រសិនជាបុគ្គលទាំងនោះមានសរសៃសក់ដូចដែលបានរៀបរាប់ខាងក្រោមសូមកក់សក់ទៅតាមការណែនាំ៖

១. សក់​មាន​ជាតិ​ប្រេង៖ ត្រូវកក់ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ការពារ​ការ​កកើត​ជាតិ​កខ្វក់។

២. សក់ស្ងួត ខូច៖ ត្រូវកក់រៀងរាល់ ៥-៧ ថ្ងៃម្តង ដើម្បីទុកប្រេងធម្មជាតិមួយចំនួននៅលើ ស្បែកក្បាល ។

៣. សក់ស្តើង សរសៃតូចៗ ៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សំណើមដល់សក់របស់អ្នកឱ្យបានគ្រប់គ្រាន់

៤. សក់រួញ អង្កាញ់៖ ត្រូវកក់រៀងរាល់ ៤-៥ ថ្ងៃម្តង អាស្រ័យលើដង់ស៊ីតេសក់របស់អ្នក។

៥. សក់រួញ៖ ត្រូវកក់២ឬ៣ដងក្នុងមួយសប្តាហ៍សម្រាប់ទុកពេលឱ្យសក់លូតលាស់ល្អ។

ដោយឡែកប្រសិនជាអ្នកកំពុងស្ថិតក្នុងស្ថានភាពទាំង ២ ខាងក្រោមនេះអ្នកគួរតែកក់សក់ឱ្យបានញឹកញាប់ដើម្បីកម្ចាត់ជាតិកខ្វក់ចេញពីសក់និងស្បែកក្បាលរបស់អ្នក៖

·ស្ថានភាពញើស៖ ប្រសិនបើអ្នកធ្វើការបញ្ចេញកម្លាំងខ្លាំងចេញញើសច្រើន ឬអ្នកដែលចូលចិត្តហាត់​ប្រាណ ​គឺត្រូវ​កក់សក់ឱ្យបានរាល់ថ្ងៃ ពីព្រោះញើស​អាច​សាយភាយ​ជាតិ​ខ្លាញ់​ធ្វើ​ឱ្យ​សក់​របស់​អ្នក​មាន​ក្លិន​ស្អុយ និងកើតអង្គែផងដែរ។

·ភាពកខ្វក់ ឬ ធូលី ៖ ប្រសិនបើការងាររបស់អ្នកពាក់ព័ន្ធនឹងភាពកខ្វក់ ធូលី និងលំអង វាអាចជាប់នៅក្នុងសក់របស់អ្នក ធ្វើឱ្យសក់មើលទៅមិនស្អាត មានសភាពស្អិត ថែមទាំងអាចអាឡែស៊ីស្បែកក្បាលទៀតផង ដូច្នេះអ្នកត្រូវកក់សក់ឱ្យបានរាល់ថ្ងៃ។

បន្ថែមពីលើនេះទៀត នៅពេលដែលអ្នកកក់សក់អ្នកមិនចាំបាច់ប្រើក្រែមបន្ទន់គ្រប់ពេលនោះទេ អ្នកអាចទុករយៈពេល ២ថ្ងៃចាំបន្ទន់ម្តង ពីព្រោះការបន្ទន់សក់ញឹកពេកវាធ្វើឱ្យសក់របស់យើងឆាប់ឡើងប្រេង និងបែកចុង៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
626 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia