គំនិតរកស៊ី
ធ្មេញកំបោរ លឿង ប្រញាប់ទៅលាងធ្មេញចេញ អត្ថប្រយោជន៍ច្រើនណាស់លើកលែងតែរឿង១នេះ
MC LyHouy
June 9 2022
354 views

នៅពេលដែលធ្មេញចាប់ផ្តើមមានឡើងពណ៌លឿង មិនសូវស្អាត មានកំបោរជាដើម យើងតែងតែនិយាយបន្តៗគ្នាថា “ទៅលាងធ្មេញចេញម្តងទៅ” ឬក៏ “ទៅពេទ្យធ្មេញ លាងធ្មេញទៅ” ជាដើម។ ជាមួយទន្តបណ្ឌិតជំនាញដែលមានបទពិសោធន៍ជាង១៥ឆ្នាំក៏បានចែករំលែកមកកាន់ចាបបៃតងដែរថា ការលាងធ្មេញមានអត្ថប្រយោជន៍ច្រើនណាស់ ប៉ុន្តែវាក៏ត្រូវធ្វើតាមក្បួនវេជ្ជសាស្រ្តទន្តបណ្ឌិតដែរ មិនមែនចេះតែធ្វើៗតាមចិត្តទេ ប្រយ័ត្នជួបបញ្ហាយំស្តាយក្រោយ។

តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយ លោកស្រីទន្តបណ្ឌិត ណម ចំណាន ជាសហស្ថាបនិក និង ជាប្រធានផ្នែកគ្លីនិកនៅមន្ទីរព្យាបាលធ្មេញ មែលវីន ព្រមទាំងជាប្រធានសមាគមផ្នែកពត់តម្រង់ធ្មេញកម្ពុជា បានឱ្យដឹងថា ការលាងសម្អាតធ្មេញដោយក្រុមទន្តបណ្ឌិតជំនាញ អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖

-ទទួលបាននូវក្លិនដង្ហើមស្រស់ថ្លា កាត់បន្ថយក្លិនមាត់

-បង្ការមិនឲ្យមានជម្ងឺរលាកអញ្ចាញធ្មេញ ដែលអាចប៉ះពាល់ដល់ធ្មេញ និង អនាម័យធ្មេញ

-ការពារមិនឲ្យធ្មេញងាយនឹងរង្គើ ឬ បាក់បែក, ព្រមទាំងធ្វើឲ្យធ្មេញមានពណ៌ស ស្អាត ញញឹមមានភាពជឿជាក់ជាងមុន

-ចុងក្រោយក៏អាចកាត់បន្ថយជំងឺដង្កូវស៊ីធ្មេញ ឬ រោគពុកធ្មេញជាដើមផងដែរ។

ចំណែកឯរយៈពេលចន្លោះនៃការសម្អាតនេះដែរ ជាទូទៅ​អ្នកមិនគួរសម្អាតឬលាងញឹកញាប់ពេកទេ យកល្អអ្នកគួរតែលាងរៀងរាល់៦ខែម្តងបានហើយ។ ហើយការលាងសម្អាតនេះ ក៏វាអាស្រ័យលើសុខភាពមាត់ធ្មេញ និង កម្រិតហានិភ័យនៃធ្មេញរបស់បុគ្គលម្នាក់ៗដូចគ្នា ព្រោះថាមនុស្សម្នាក់ៗមានទម្លាប់ខុសគ្នា សភាពធ្មេញក៏ខុសគ្នា ដូចជាអ្នកពិសាបារី ទទួលទានស្រាអាចនឹងធ្វើឡើងញឹកញាប់ជាងបុគ្គលធម្មតា។

ឧទាហរណ៍៖ បើអតិថិជនពិសាបារី ដែលឧស្សាហ៍ឡើងស្នឹមខ្មៅលើផ្ទៃធ្មេញ លោកស្រីទន្តបណ្ឌិត ណម ចំណាន ណែនាំឲ្យសម្អាតរៀងរាល់ ៣ ទៅ ៤ខែម្តង។ ចំណែកឯកុមារ ដែលទៅជួបទន្តបណ្ឌិតពិនិត្យលើកដំបូង មានសម្អេកធ្មេញច្រើន និង ចំនួនធ្មេញពុកខូចច្រើន លោកស្រីទន្តបណ្ឌិត ណែនាំឲ្យឪពុកម្តាយនាំមកសម្អាតរៀងរាល់៣ខែម្តង។ ក្នុងករណីពិសេសមួយទៀត បើអតិថិជនគាត់ចង់មកសម្អាតខ្លួនឯងរៀងរាល់ ១ខែ ឬ ២ខែម្តង ក៏លោកស្រីទន្តបណ្ឌិត មិនទទួលដែរ ព្រោះមិនចង់ឲ្យពួកគាត់ចំណាយច្រើន ហើយ វាអាចទៅបង្កឱ្យកើតមានហេតុធ្វើឲ្យស្រៀវធ្មេញវិញ កាលណាសម្អាតញឹកញាប់ពេក។ ជារួមយកល្អបំផុត គួរតែដាក់គម្លាតមកសម្អាតរៀងរាល់៣ ទៅ ៦ខែម្តងអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។

សូមរម្លឹកផងដែរថា បច្ចុប្បន្នលោកស្រីទន្តបណ្ឌិត ក៏ជាទន្តបណ្ឌិតប្រចាំនៅមន្ទីរព្យាបាលអ្នកស្រីផ្ទាល់ដែលមានឈ្មោះថា មន្ទីរព្យាបាលធ្មេញ មែលវីន ។ អាស្រ័យហេតុនេះបងប្អូនដែលចង់សម្អាតធ្មេញ​ ឬ ចង់ពិគ្រោះបញ្ហាធ្មេញផ្សេងៗ ជាមួយទន្តបណ្ឌិតដែលមានជំនាញនិងឯកទេសជាង១៥ឆ្នាំ បងប្អូនអាចទាក់ទងទៅកាន់មន្ទីរព្យាបាលធ្មេញរបស់លោកស្រីផ្ទាល់បាន៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
143 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
932 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia