ជំងឺ
ពេទ្យប្រាប់ក្បួនថែស្បូន បើមិនចង់មានហានិភ័យកើតមហារីក ឱ្យតែអនុវត្តត្រឹមត្រូវ
Thida Pet
June 29 2023
7.5 K views

ស្រ្តីគ្រប់រូបចេះតែខ្លាចរអាជាមួយជំងឺមហារីកស្បូន ព្រោះជាជំងឺមួយដែលបង្កជាការឈឺចាប់ ​និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ ជំងឺមហារីកមាត់ស្បូននេះបង្កឡើងដោយសារកត្តាជាច្រើនប្រភេទ ដូចជាកត្តាហ្សែង ពិសេសរបៀបរបបនៃការរស់នៅរបស់ស្រ្តី។

ទោះជាយ៉ាងនេះក្ដីជំងឺមហារីកមាត់ស្បូនស្រ្តីអាចការនិងទប់ស្កាត់បានស្ទើរតែ១០០%ឯណោះ សឹងតែមិនអាចកើតមានឡើង តែស្រ្តីមួយចំនួនមិនយកចិត្តទុកដាក់ការពារនោះទេ។ ជាក់ស្ដែងបើយោងតាមរយៈគ្រូពេទ្យជំនាញបានធ្វើការនែនាំជួយស្រ្តី ក្នុងការពារជំងឺមហារីកស្បូនឱ្យបានមុនពេលកើត ព្រោះការទប់ស្កាត់ទុកមុន អាចមានភាគរយចៀសឆ្ងាយពីជំងឺមហារីកស្បូនបាន។

នេះបើយោងតាមរយៈ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកផងដែរថា ដើម្បីការពារជំងឺមហារីកនេះ ក្រៅពីចាក់វ៉ាក់សាំង ត្រូវឱ្យធ្វើការតេស្តក្បាលស្បូន(រកមហារីក) ចាប់ពីអាយុ២១ឆ្នាំឡើង រៀងរាល់៣ឆ្នាំម្ដង។ ចំពោះទីតាំងក្នុងការធ្វើតេស្ត និងចាក់វ៉ាក់សាំង បងប្អូនអាចទៅធ្វើបានស្ទើរតែគ្រប់មន្ទីរពេទ្យទាំងអស់ មិនថាពេទ្យរដ្ឋ ឯកជន ឬពេទ្យអង្គការ និងពេទ្យរោគស្ត្រី នានាបាន។ មួយវិញទៀតតាមរយៈអ្នកជំនាញស្រ្តីគួរតែទៅពិនិត្យសុខភាពមាត់ព្រោះការពិនិត្យនេះ អាចការពារជំងឺមហារីកមាត់ស្បូន យ៉ាងហោចណាស់៦ខែទៅ១ឆ្នាំម្ដងស្រ្តីគួរតែពិនិត្យ តាមរយ:តេស្តHPVនិងតេស្តPAP ។ការធ្វើតេស្តទាំងនេះអាចរកឃើញការផ្លាស់ប្តូរកោសិកាខុសប្រក្រតី និងមហារីកមុន ដែលអាចព្យាបាលបាន មុនពេលវាប្រែទៅជាមហារីក ការធ្វើត្តេសនេះ នៅអាយុប្រហែល២០ឆ្នាំឡើងទៅគឺល្អបំផុត។ មួយវិញទៀតក្រៅពីរការចាក់វ៉ាក់សាំងការពារជំងឺមហារីកស្បូន ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រួមទាំងញុំាអាហារដែលល្អសម្រាប់សុខភាពស្បូនរួមទាំងសុខភាពទូទៅ ជាពិសេសកាត់បន្ថយរបបអាហារដែលប៉ះពាល់ស្បូនរបស់អ្នកឱ្យបានច្រើន បើមិនដូច្នេះទេ អាចប្រឈមគ្រោះថ្នាក់លឿនណាស់ ។មួយវិញទៀតអាហារដែលអ្នកគូរញុំាមានដូចជ ញ៉ាំអាហារដែលផ្ទុកជាតិអាស៊ីកហ្វូលីក បេតា និងការ៉ូទីន៖ អាហារមានផ្ទុកសារធាតុទាំង៣នេះគឺជួយពង្រឹងមុខងារស្បូន ថែសុខភាពស្បូនឱ្យរឹងមាំ។ ពេលវេលាដ៏ល្អបំផុតគឺនៅពេលព្រឹក ស្ត្រី​គួរ​ទទួលទាន​ ​គ្រាប់​ធញ្ញជាតិ quinoa, millets នំប៉័ង​ស្រូវសាលី ផ្លែប៊័រ ឬស៊ុត ដើម្បីស្បូនរឹងមាំសុខភាពល្អ។ផ្លែត្រប់មានអត្ថប្រយោជន៍ជួយការពារនិងកាត់បន្ថយជំងឺមហារីកលើរាងកាយបានច្រើនប្រភេទខ្លាំង ដូចជា​ជំងឺមហារីកមាត់ស្បូន មហារីកសុដន់មហារីក មហារីកលំពែង មហារីកប្លោកនោម ក្រពះជាដើម។

អាហារគួរចៀសវាង៖

ភេសជ្ជៈដែលមានជាតិផ្អែម៖ មិនថាសុខភាពទ្វារមាស ឬសុខភាពទូទៅនោះទេ ការទទួលទានភេសជ្ជៈមានជាតិផ្អែម ឬសូដាច្រើនពេក មិនល្អសម្រាប់ការរំលាយអាហារឡើយ។ មួយវិញទៀត គឺប៉ះពាល់ទៅដល់សុខភាព​ពោះវៀន ឆ្លង​មេរោគ​ទ្វារមាស និង​រារាំង​ចំណង់​ផ្លូវភេទ​ផង​ដែរ​។ មួយទៀតប្រភេទអាហារកែច្នៃក៏ប្រឈមជាមួយគ្រោះថ្នាក់ដល់សុខភាពស្បូនផងដែរ។

សរុបមកវិញប្រសិនណាអ្នកមានទម្លាប់រស់នៅល្អ ញុំាអាហារមិនបង្កជំងឺមហារីកស្បូន ជាពិសេសចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឱ្យបានមុន មានន័យថាបើចាក់មុនពេលមានគ្រួសារប្រសិទ្ធស្ទើរតែ១០០%ឯណ្ដោះ៕

អត្ថបទដោយ៖ Thidaa

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia