ដាំណាំក្បែរ ដុះពេញទីវាល សុទ្ធសឹងតែជាបន្ថែធម្មជាតិ ដែលល្អសម្រាប់សុខភាព ហើយមានរសជាតិឆ្ងាញ់ពិសារទៀតផង។ ថ្ងៃនេះចាបបៃតងមកណែនាំឱ្យអ្នកដឹងពីគុណប្រយោជន៍នៃបន្ថែក្បែរផ្ទះមួយប្រភេទ ហើយបន្លែក្បែរផ្ទះ០២ប្រភេទនេះគឺ ផ្លែពោតបារាំង និងផ្លែម្រះ។ ថ្វីត្បិតផ្លែទាំង២នេះតែមានរូបរាងមិនស្អាត និងមានក្លិនមិនក្រអូបក៏ពិតមែន ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពរបស់អ្នកគ្រប់គ្នា។
បើយោងតាមប្រភព Health Shots បានបញ្ជាក់យ៉ាងដូច្នេះថា គុណប្រយោជន៍នៃបន្លែ២ប្រភេទនេះល្អសម្រាប់ជ្រើសរើសយកមកធ្វើម្ហូប ដើម្បីទទួលទានពិសារ ហើយល្អចំពោះសុខភាពទៀតផង។
១-ផ្លែម្រះជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ រសជាតិល្វីងផ្លែម្រះមានសារធាតុសកម្មដូចជា Polypeptide និង Vicine ដែលធ្វើឱ្យប្រសើរឡើងនូវរបៀបដែលជាលិការបស់អ្នកប្រើប្រាស់ជាតិស្ករ និងថែរក្សានូវអាំងស៊ុយលីនតាមធម្មជាតិ និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ បើយោងតាម ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Journal of Traditional and Complementary Medicine បានរកឃើញថា ការទទួលទានផ្លែម្រះអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងរក្សានូវកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព។
២.ពោតបារាំងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ជាការពិតណាស់ពោតបារាំង គឺជាបន្លែដ៏អាស្ចារ្យមួយប្រភេទក្នុងការការពារការកើតជំងឺទឹកផ្អែម។ នៅក្នុងនោះដែរ ផ្លែពោតបារាំងមានមុខងារក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារសុខភាពបេះដូង និងជួយសម្រួលដល់ការរំលាយអាហារ។ លោក Kaul បានមានប្រសាសន៍ថា ជាតិសរសៃរដ៏ខ្ពស់ដែលមាននៅក្នុងពោតបារាំងជួយដល់ការរំលាយអាហារ និងស្រូបយកកាបូអ៊ីដ្រាត ដែលជួយដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ តាមរយៈការបន្ថែមផ្លែពោតបារាំងនៅក្នុងមុខម្ហូបអាហាររបស់អ្នក អ្នកអាចគ្រប់គ្រងស្ថានភាពនៃជាតិស្ករក្នុងឈាមរបស់អ្នក ហើយការពារអ្នកពីហានិភ័យកើតជំងឺទឹកនោមផ្អែមទៀតផង។
បើយោងតាមប្រភព Harvard University បានណែនាំឱ្យកំណត់ជាតិស្ករបន្ថែមយ៉ាងតឹងរ៉ឹងមិនឱ្យលើសពី 100កាឡូរីក្នុងមួយថ្ងៃ (ប្រហែល 6 ស្លាបព្រា ឬ 24 ក្រាម) សម្រាប់ស្ត្រីពេញវ័យ និងមិនលើសពី 150កាឡូរីក្នុងមួយថ្ងៃ (ប្រហែល 9 ស្លាបព្រា ឬ 36 ក្រាមនៃជាតិស្ករ) សម្រាប់បុរស។